ក្រុមហេគឃ័រកូរ៉េខាងជើងបន្លំជាអ្នករើសបុគ្គលិកសម្រាប់ក្រុមហ៊ុន Samsung ដើម្បីកំណត់គោលដៅលើបុគ្គលិក

0

នៅក្រុមហ៊ុនសន្តិសុខកូរ៉េខាងត្បូងដែលលក់កម្មវិធីប្រឆាំងមេរោគ និងផ្តល់ដំណោះស្រាយសុវត្ថិភាពប្រឈមនឹងបញ្ហា ដោយក្រុមហេគឃ័រកូរ៉េខាងជើងបន្លំជាអ្នករើសបុគ្គលិកសម្រាប់ក្រុមហ៊ុន Samsung ដើម្បីកំណត់គោលដៅលើបុគ្គលិក ជាមួយនឹងការផ្តល់ឱកាស ការងារក្លែងក្លាយ។

ក្រុមនោះត្រូវបានគេស្គាល់ឈ្មោះថា “Zinc,” aka Lazarus ហើយក្រុមនោះគេស្គាល់ថា ជាក្រុមហេគឃ័រដែលកំណត់គោលដៅអ្នកស្រាវជ្រាវសន្តិសុខសុវត្ថិភាព ដែលការកំណត់គោលដៅនោះក៏ដូចជាការកំណត់គោលដៅមុនៗដែរ។ ហ្វាលមេរោគដែលផ្ញើនោះជាហ្វាល PDFTron ហើយព័ត៌មាននៅក្នុងនោះអះអាងថា ជាព័ត៌មាន ការងារនៅក្នុងក្រុមហ៊ុន Samsung។​

សមត្ថភាពរបស់ហ្វាលមេរោគមានដូចជា៖
១)អនុវត្តវិធិសាស្ត្រវាយប្រហារ cryptocurrency mining
២)ស្កែនរកគោលដៅផ្សេងទៀតលើអ៊ិនធឺរណិត
៣)បញ្ចូនមេរោគ
៤)បញ្ចូនមាតិកាក្លែងក្លាយ
៥)ផ្ញើហ្វាលspam
នេះគឺជាការណែនាំមួយចំនួនដែលផ្តល់ដោយអ្នកជំនាញសន្តិសុខ៖
១)ធ្វើសវនកម្មគម្រោងដែលបានបោះពុម្ពផ្សាយដើម្បីធានាថាវិញ្ញាបនបត្រ និងលិខិតសម្គាល់មិនត្រូវបានលាតត្រដាងដោយចៃដន្យ
២)កូដដែលទាញយកដោយអតិថិជនគួរតែឆ្លងកាត់ការផ្ទៀងផ្ទាត់ hashing
៣)ប្រើស្រទាប់ការពារឲ្យបានច្រើនស្រទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចព័ត៌មានសម្ងាត់ និង cookies៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព gbhackers ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here