ប្រភពព័ត៌មានផ្លូវការពីក្រុមហ៊ុន Panasonic បានឲ្យដឹងថា ម៉ាស៊ីនមេរបស់ពួកគេរងការបំពានដោយខុសច្បាប់នៅដើមខែវិច្ឆិកា ពីក្រុមហេគឃ័រ។
សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុន Panasonic មានខ្លឹមសារដូចខាងក្រោម៖
“សាជីវកម្មក្រុមហ៊ុន Panasonic បានបញ្ជាក់ថា បណ្តាញរបស់ក្រុមហ៊ុនរងការហេគចូលដោយខុសច្បាប់ពី
ភាគីទីបីនៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021។ ជាលទ្ធផលនៃការស៊ើបអង្កេតផ្ទៃក្នុង គេកំណត់បានថា ទិន្នន័យមួយចំនួននៅលើម៉ាស៊ីនមេ ត្រូវបានចូលដំណើរការក្នុងអំឡុងពេលដែលមានការបំពាន”។
ទិន្នន័យមួយចំនួននៅលើម៉ាស៊ីនមេ ដែលរងការបំពានមានដូចជា៖ព័ត៌មានសំខាន់ៗទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសង្គម ព័ត៌មានអតិថិជន ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិក និងឯកសារបច្ចេកទេសរបស់ក្រុមហ៊ុន Panasonic។
ក្រោយពីមានការព្រួយបារម្មណ៍ ឬមានការរអាក់រអួលកើតឡើងបណ្តាលមកពីមានការបំពានលើបណ្តាញសុវត្ថិភាព ក្រុមហ៊ុនបានសម្តែងការសុំទោសដោយស្មោះចំពោះអតិថិជនរបស់ពួកគេរួចហើយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២១