ទីក្រុងម៉ានីល៖ ក្រុមមន្ត្រីយោធាបាននិយាយកាលពីថ្ងៃអង្គារថា ទាហានហ្វីលីពីនសម្លាប់មេដឹកនាំក្រុមឧទ្ទាមមូស្លីម និងអ្នកគាំទ្ររបស់គាត់ចំនួន១១នាក់នៅក្នុងការបាញ់ប្រហារគ្នានៅភាគខាងត្បូងរបស់ប្រទេស ដែលពួកគេទាំងនេះជាប់ពាក់ព័ន្ធក្នុងការទម្លាក់គ្រាប់បែក និងការជំរិតទារប្រាក់កន្លងមក ។
លោកឧត្តមសេនីយ៍ ចូសេវ្ល៉ាឌីមៀកាការ៉ា និយាយថា ទាហាន ៧នាក់បានរងរបួសនៅក្នុងការប្រយុទ្ធគ្នារយៈពេលមួយម៉ោង កាលពីថ្ងៃចន្ទប្រឆាំងនឹងសមាជិកដែលគេសង្ស័យថាជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបាងសាម៉ូរ៉ូដើម្បីសេរីភាព នៅតំបន់វាលទំនាបក្នុងទីក្រុងដាទូអារ៉ាប៊ីសាអូឌីតអាំប៉ាតាន់ ក្នុងខេត្តម៉ាហ្គីដាណាវដេលស៊ឺ៕
ប្រភព AP ចុះផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤