ទ្វារក្រោយត្រូវបានរកឃើញនៅក្នុងបណ្តាញរបស់រដ្ឋបាលសហព័ន្ធសហរដ្ឋអាមេរិក

0

រដ្ឋបាលសហព័ន្ធសហរដ្ឋអាមេរិកបានរកឃើញទ្វារក្រោយថ្មីមួយនៅថ្ងៃព្រហស្បតិ៍ ដែលត្រូវបានគេប្រើដើម្បីមើល និងគ្រប់គ្រងពេញលេញលើបណ្តាញរបស់ភ្នាក់ងារ។

អ្នកស្រាវជ្រាវសុវត្ថិភាពដែលរកឃើញទ្វារក្រោយបានអះអាងថា ទ្វារក្រោយនោះមានឈ្មោះ
ថា classic APT-type operation។ ភ្នាក់ងារគំរាមកំហែងអាចប្រើប្រាស់ទ្វារក្រោយនោះ​ដើម្បី​ធ្វើការគ្រប់គ្រងទាំងស្រុងលើបណ្តាញ។

សំណុំហ្វាល ដែលអ្នកវិភាគសុវត្ថិភាពរកឃើញមាន Downloader និង Decryptor។ ទោះបីជាយ៉ាងណាក៏ដោយ​ ទ្វារក្រោយនេះធ្វើការវាយប្រហារជាពីរដំណាក់កាល ហើយ សមត្ថភាពគោលរបស់វាគឺដើម្បីពង្រាយប្រព័ន្ធគោលពីរមានមេរោគ ដែលអនុញ្ញាតឱ្យហេគ ឃ័រមិនស្គាល់អត្តសញ្ញាណអាចធ្វើការចាប់យកចរាចរណ៍អ៊ីនធឺរណិតបាន។

មិនត្រឹមតែប៉ុណ្ណោះទេ ទ្វារក្រោយនោះក៏ត្រូវបានគេប្រើដើម្បីប្រតិបត្តិកូដ ហើយក្រោយមកអនុញ្ញាតឱ្យប្រតិបត្តិករគ្រប់គ្រងទាំងស្រុងលើប្រព័ន្ធមេរោគដែលពួកគេបានវាយប្រហារនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here