ក្រុមហេគឃ័រ ModifiedElephant APT លាក់ខ្លួនជាច្រើនឆ្នាំ ដោយប្រើបច្ចេកទេសកម្រិតខ្ពស់

0

កាលពីពេលថ្មីៗនេះ អ្នកជំនាញសុវត្ថិភាព​ SentinelLabs បានរកឃើញ ក្រុមហេគឃ័រ ModifiedElephant APT ដែលលាក់ខ្លួនជាច្រើនឆ្នាំដោយប្រើបច្ចេកទេសកម្រិតខ្ពស់។

ក្រុមហេគឃ័រ ModifiedElephant APT ប្រើប្រាស់បច្ចេកទេស និងវិធីសាស្ត្រវាយប្រហារផ្សេងៗគ្នាអស់រយៈពេលមួយទសវត្សរ៍មកហើយ។ ក្រុមហេគឃ័រនេះធ្វើការវាយប្រហារកំណត់គោលដៅលើអ្នកសារព័ត៌មាន សកម្មជនការពារសិទ្ធមនុស្ស សកម្មជនផ្នែកផ្សេងៗទៀត និងអ្នកជំនាញច្បាប់មកពីប្រទេសឥណ្ឌា។

គួរបញ្ជាក់ផងដែរថា មេរោគចំនួន ០២ដែលក្រុមហេគឃ័រប្រើប្រាស់សម្រាប់ការវាយប្រហារមាន NetWire និងDarkComet។ ដោយសារតែក្រុមហេគឃ័រ ModifiedElephant បានធ្វើការលាក់ខ្លួនជាច្រើនឆ្នាំ ភ្នាក់ងារ​សន្តិសុខបានព្យាយាមរកទំនាក់ទំនង និងប្រតិបត្តិការផ្សេងៗរបស់ក្រុមហេគឃ័រនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here