មេរោគ Android លាក់ខ្លួនក្នុង Google Play Store តាំងពីខែកក្កដាមក

0

អ្នកស្រាវជ្រាវសុវត្ថិភាពបានតាមដានលើប្រព័ន្ធអេកូកម្មវិធីទូរស័ព្ទ និងកត់សម្គាល់ឃើញថា មានកំណើននៃការជ្រៀតចូលរបស់មេរោគ (Trojan) នាពេលថ្មីៗនេះនៅលើ Google Play Store ខណៈដែលកម្មវិធីមេរោគមួយក្នុងចំណោមកម្មវិធីមេរោគទាំងអស់ទទួលបានការទាញយករហូតដល់ 500,000ដង។ កម្មវិធីមេរោគទាំងនោះភាគច្រើនស្ថិនក្នុងក្រុមមេរោគ trojan ត្រូវបានប្រើប្រាស់នៅក្នុងការបោកប្រាស់ផ្សេងៗ ដែលបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ និងការបាត់បង់ព័ត៌មានផ្ទាល់ខ្លួនដ៏សំខាន់ជាច្រើនផងដែរ។

លើសពីនេះ មេរោគ Android trojan ដែលបានបង្កប់ខ្លួននៅក្នុង WhatsApp mod ដែលមានដូចជា GBWhatsApp, OBWhatsApp, ឬ Whats App Plus ត្រូវ​បាន​គេ​ប្រទះ​ឃើញតាមរយៈមានការ​ចែកចាយលើ​គេហទំព័រមិនល្អ ដែលបានផុស​ផ្សព្វផ្សាយនៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម វេទិកាផ្សេងៗ និងការបន្លំតាមបែប SEO។ បញ្ហានេះត្រូវបានរកឃើញដោយ Dr. Web ដែលបានបោះពុម្ពផ្សាយនៅក្នុងព័ត៌មានលម្អិតរំលឹកឡើងវិញនៅខែមករា ឆ្នាំ2022 របស់ពួកគេស្តីអំពីសកម្មភាពមេរោគនៅលើទូរស័ព្ទចល័ត។

កម្មវិធីមេរោគដែលគេបានរកឃើញនៅលើ Play Store មានដូចជាកម្មវិធី cryptocurrency management ឧបករណ៍ជំនួយដល់ផលប្រយោជន៍សង្គម កម្មវិធីGasprom investment clones កម្មវិធីកែប្រែរូបថត និងប្រព័ន្ធហ្វ្រេមជំនាន់ក្រោយ iOS 15។ លើសពីនេះ អ្នកអភិវឌ្ឍន៍កម្មវិធី Tsaregorotseva បានរកឃើញថា កម្មវិធីមេរោគ Advice Photo Power មានការទាញយករហូតដល់ទៅ 100,000ដង។

បើយោងតាមរបាយការណ៍លម្អិតរបស់ Dr. Web បានបញ្ជាក់ឲ្យដឹងផងដែរថា កម្មវិធីមេរោគនឹងផ្ទុកក្នុងគេហទំព័រសេវាសម្ព័ន្ធ និងបើកការជាវ(subscriptions) ដោយតម្រូវឲ្យមានការបង់ប្រាក់តាមរយៈបច្ចេកវិទ្យា Wap Click បន្ទាប់ពីបានបោកបញ្ឆោតជនរងគ្រោះឱ្យបញ្ចូលលេខទូរស័ព្ទរបស់ពួកគេរួច។

ដើម្បីជៀសផុតពីបញ្ហានេះ អ្នកប្រើប្រាស់កម្មវិធីត្រូវអានមតិយោបល់របស់អ្នកដែលធ្លាប់ប្រើប្រាស់កម្មវិធីនេះជាមុនសិន ពិនិត្យមើលលើសំណើការអនុញ្ញាតនៅពេលដំឡើង និងត្រួតពិនិត្យមើលលើការប្រើប្រាស់ទិន្នន័យថ្ម និងអ៊ីនធឺរណិតនៅពេលបានដំឡើងកម្មវិធីរួច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here