បច្ចុប្បន្នភាពកម្មវិធី Office ត្រូវបានរកឃើញដោយយល់ច្រលំថាជាមេរោគ

0

Windows admins ជាច្រើនរងការវាយប្រហារពីកំហុស Microsoft Defender for Endpoint នៅពេលដែលបច្ចុប្បន្នភាពកម្មវិធី Office ត្រូវបានរកឃើញច្រលំថាជាមេរោគ ដោយមានការជូនដំណឹងថាមេរោគ (ransomware) ត្រូវបានរកឃើញនៅលើប្រព័ន្ធរបស់ពួកគេ។

បើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍ Windows system admins បានបញ្ជាក់ឲ្យដឹងថា ព័ត៌មានរកឃើញដោយច្រលំ បានកើតឡើងជាច្រើនម៉ោងរួចមកហើយ ដែលវាជាហេតុនាំឲ្យមានការជូនដំណឹងពីមេរោគ (ransomware)។

ក្រោយពីមានរបាយការណ៍ស្តីពីការវាយប្រហារ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពរបស់កម្មវិធី Office តាមពិតត្រូវបានសម្គាល់ដោយយល់ច្រឡំថាជាសកម្មភាពមេរោគ (ransomware) ដោយសារភាពវិជ្ជមានមិនពិត។ លោក Redmond បានបន្ថែមថា វិស្វកររបស់ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាព cloud logic ដើម្បីការពារការជូនដំណឹងនាពេលអនាគតស្តីពីការបង្ហាញ និងដកចេញនូវភាពវិជ្ជមានមិនពិតកុំឲ្យមានកំហុសដូចលើកនេះ។

ក្រោយពីមានការធ្វើបច្ចុប្បន្នភាព cloud logic ការជូនដំណឹងអំពីសកម្មភាពមេរោគ (ransomware) មិនត្រឹមត្រូវនឹងមិនមានកើតឡើងទៀតទេ។ រាល់ភាពវិជ្ជមានមិនពិតដែលបានកត់ត្រាក៏គួរតែត្រូវបានសម្អាតដោយស្វ័យប្រវត្តិពី portal ដោយមិនទាមទារការអន្តរាគមន៍ពីអ្នកគ្រប់គ្រង។

បើយោងតាមការអះអាងរបស់ក្រុមហ៊ុន Microsoft បញ្ហានេះបានបង្កផលប៉ះពាល់ដល់ admin ដែលបានគិតថាជាសារជូនដំណឹងមេរោគ(ransomware) ពិតជាមាននៅក្នុង Microsoft Defender for Endpoint។ ជាក់ស្តែង បញ្ហាកើតមានដោយសារមានបញ្ហាកូដ ដោយពុំមានមេរោគ(ransomware) នៅលើប្រព័ន្ធរបស់ពួកគេនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here