មេរោគលួចលេខសម្ងាត់ថ្មី BlackGuard ត្រូវបានដាក់លក់នៅលើវេទិកាហេគ

0

ប្រភេទមេរោគលួច Malware បានក្លាយជាមេរោគដែលមានការពេញនិយមនៅក្នុងការវាយប្រហារសាយប័រ ហើយវាបានជួយឲ្យអ្នកវាយប្រហារធ្វើប្រតិបត្តិការវាយប្រហារបានកាន់តែងាយស្រួលជាងមុន។ លើសពីនេះ នៅលើវេទិកាហេគភាគច្រើនបានដាក់លក់មេរោគលួចលេខសម្ងាត់(malware) មេរោគលួចចូលប្រព័ន្ធ (trojans) និងមេរោគ មេរោគចម្លងក្នុងកុំព្យូទ័រ (viruses) ជាដើម។

មេរោគលួចលេខសម្ងាត់ថ្មី BlackGuard មានសមត្ថភាពលួចយកព័ត៌មានទាក់ទងនឹង Crypto Wallets លួចព័ត៌មានសំខាន់ដែលរក្សាទុកលើ browser លួចម៉េលរបស់អតិថិជន លួចសារ VPN និងលួចប្រព័ន្ធបញ្ចូន FTP។ ក្រៅពីនេះ វាថែមទាំងមានសមត្ថភាពគេចពីការរកឃើញ និងគេចផុតពីបច្ចេកទេសប្រឆាំងនឹងមេរោគ(anti-debugging)។ យ៉ាងណាមិញ មេរោគនេះកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយទេ ដោយវាត្រូវបានសរសេរក្នុងទម្រង់ជា.NET និងត្រូវបានវេចខ្ជប់នៅក្នុងមុខងារ crypto។

កម្មវិធីដែលរងការកំណត់គោលដៅមានដូចជា៖
ប្រភេទ Browsers៖​ Chrome Opera Firefox MapleStudio Iridium 7Star CentBrowser Chedot Vivaldi Kometa ElementsBrowser EpicPrivacyBrowser uCozMedia Coowon liebao QIPSurf Orbitum Comodo Amigo Torch Comodo 360Browser Maxthon3 K-Melon Sputnik Nichrome CocCoc Uran Chromodo Edge និងBraveSoftware។

ប្រភេទ Crypto Wallets៖ AtomicWallet BitcoinCore DashCore Electrum Ethereum Exodus LitecoinCore Monero Jaxx Zcash Solar Zap AtomicDEX Binance Frame TokenPocket និង Wassabi។

ប្រភេទ Crypto Wallet Extensions៖Binance coin98 Phantom Mobox XinPay Math10 Metamask BitApp Guildwallet iconx Sollet SlopeWallet Starcoin Swash Finnie KEPLR Crocobit OXYGEN Nifty Liquality Auvitaswallet Mathwallet MTVwallet Rabetwallet Roninwallet Yoroiwallet ZilPaywallet Exodus TerraStation និងJaxx។

ប្រភេទម៉េលអតិថិជន និង Outlook រួមទាំងកម្មវិធីផ្សេងៗទៀតមានដូចជា៖ NordVPN OpenVPN ProtonVpn Totalcomander Filezilla WinSCP និងSteam។
ប្រភេទសារ (Messengers)៖ Telegram Signal Tox Element Pidgin និង Discord។

សរុបសេចក្តីមក បើទោះបីជាមេរោគ BlackGuard ពុំទាន់បានចម្លងទៅលើកម្មវិធីជាច្រើនក៏ដោយ ក៏វានៅតែជាការគំរាមកំហែងដ៏ធំមួយ ដោយសារតែមេរោគនេះកំពុងត្រូវបានបង្កើត និងកែលម្អជាបន្តបន្ទាប់ដោយក្រុមហេគឃ័រ។ យ៉ាងណាមិញ ដើម្បីការពារខ្លួនេះពីមេរោគ BlackGuard អ្នកត្រូវតែអនុវត្តតាមវិធានការណ៍មួយចំនួនដែលមានដូចជា៖

-ត្រួតពិនិត្យចរាចរណ៍ទាំងក្នុង និងក្រៅ
-ប្រើមុខងារផ្ទៀងផ្ទាត់២កត្តា នៅកន្លែងដែលចាំបាច់
-ជៀសវាងការប្រើលេខសម្ងាត់ស្ទួន
-ទប់ស្កាត់ការចូលមើលគេហទំព័រដែលមិនស្គាល់
-ប្រើ sandbox ការគំរាមកំហែង ដែលមិនស្គាល់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here