សូមប្រយ័ត្ន!កម្មវិធី CCleaner នៅក្នុងលទ្ធផលស្វែងរកមានមេរោគលួច

0

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពនៅក្រុមហ៊ុន Avast បានរកឃើញយុទ្ធនាការនៃកម្មវិធី CCleaner ក្លែងក្លាយ។ យុទ្ធនាការមេរោគមានបំណងបន្លំភ្នែកអ្នកប្រើប្រាស់ឱ្យទាញយកកម្មវិធីក្លែងក្លាយនោះ។

អ្នកស្រាវជ្រាវបាននិយាយថា យុទ្ធនាការមេរោគ (malware)​ បានបញ្ឆោតអ្នកប្រើប្រាស់ឱ្យទាញយកកម្មវិធី cracked ក្លែងក្លាយ (cracked software)។ អ្នកស្រាវជ្រាវបន្ថែមថា ភ្នាក់ងារគំរាមកំហែងបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធំមួយដើម្បីជញ្ជូនមេរោគ ​និងលួចទិន្ន័យផ្ទាល់ខ្លួន និងទិន្ន័យសំខាន់ៗ។

នៅពេលដែលអ្នកស្រាវជ្រាវធ្វើការស្វែងរកកម្មវិធីលើហ្គូហ្គល នោះកម្មវិធីក្លែងក្លាយនឹងបង្ហាញនៅពីលើ។ ក្រោយមក នៅពេលអ្នកប្រើប្រាស់ចុចលើលទ្ធផលនោះ វានឹងនាំអ្នកប្រើប្រាស់ទៅកាន់ទំព័រក្លែងក្លាយ ហើយអ្នកប្រើប្រាស់នឹងទាញយកកម្មវិធីមេរោគ ដោយមិនមែនជាការ crack កម្មវិធីនោះទេ។

កូដមេរោគប្រមូលព័ត៌មានសំខាន់ៗពីកុំព្យូទ័រដែលមានដូចជាលេខសម្ងាត់ ឬទិន្នន័យកាតឥណទាន ពី browser និងអត្តសញ្ញាណ wallets។

យ៉ាងណាមិញ បើសិនជាអ្នកសង្ស័យថា កុំព្យូរទ័ររបស់អ្នករងការសម្របសម្រួល សូមអ្នកចូលទៅឆែកនៅក្នុង proxy settings និងលុប settings របស់មេរោគ (malicious) ដោយលុប AutoConfigURL registry key នៅក្នុង HKCU\Software\Microsoft\Windows\CurrentVersion\Internet Settings។

ជនរងគ្រោះអាចបិទវាវិញដោយរុករកនៅក្នុង Network & internet លើ Windows Settings និងប្តូរ“Use a proxy server” ទៅជា‘off’៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here