បន្ទាប់ពីមានការផ្ទុះដ៏សាហាវដែលកើតឡើងនៅលើផ្លូវ İstiklal Avenue នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនោះ អាជ្ញាធររបស់ប្រទេសទួរគីចាប់ផ្តើមការរឹតបន្តឹងសម្រាប់ការចូលទៅក្នុងកម្មវិធីបណ្តាញសង្គម (social media platforms) ជាច្រើនដែលមានដូចជា Instagram, Facebook, Twitter, YouTube និង Telegram ដើម្បីហាមឃាត់ការផ្សាយនៅទូទាំងប្រទេសនេះ។
របាយការណ៍ជាច្រើននៃការផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅលើផ្លូវ İstiklal នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលដែលកើតឡើងនៅថ្ងៃទី 13 ខែវិច្ឆិកានេះ ហើយវាក៏មានការចែកចាយនៅលើបណ្តាញសង្គម (social media platforms) ផងដែរ។ នេះគឺជាការបំផ្ទុះភេរវកម្មដែលបណ្តាលអោយមានមនុស្ស ៨ នាក់ស្លាប់ និងមនុស្ស ៨១ នាក់ទៀតរងរបួស។
នៅក្នុងគ្រោះថ្នាក់ឧប្បត្តិវហេតុសោកនាដកម្មនេះគឺជារឿងដែលមិននឹកស្មានដល់នោះទេ ហើយវាក៏មានការហាមឃាត់ការផ្សាយព័ត៌មាននេះចេញពីក្រុមប្រឹក្សាជាន់ខ្ពស់វិទ្យុនិងទូរទស្សន៍ទួរគី (RTÜK)ពាក់ព័ន្ធទៅនឹងការវាយប្រហារនេះផងដែរ។ អ្នកផ្គត់ផ្គង់ទៅលើសេវាអ៊ីនធឺណិតនៅក្នុងប្រទេសទួរគីក៏បិទការចូលទៅកាន់បណ្តាញសង្គម (social media platforms) ដូចជា Instagram, Facebook, Twitter, YouTube និង Telegram ផងដែរ៕