Google Chrome ធ្វើការអាប់ដេតជាបន្ទាន់ទៅលើចន្លោះប្រហោង 0-Day ទី 9 សម្រាប់ឆ្នាំ 2022 នេះ

0

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែបញ្ចេញនូវ Chrome 108.0.5359.94/.95 សម្រាប់អ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux ដើម្បីដោះស្រាយទៅលើចន្លោះប្រហោងដ៏គ្រោះថ្នាក់ 0-Day ទី 9 ដែលធ្វើការវាយប្រហារចាប់តាំងពីដើមឆ្នាំនេះ។

ក្រុមហ៊ុន Google និយាយនៅក្នុងការប្រកាសមួយថា “ក្រុមហ៊ុន Google បានដឹងអំពីចន្លោះប្រហោងដែលមានលេខកូដ​ CVE-2022-4262 ។ ” តាមការបញ្ជាក់របស់ក្រុមហ៊ុន Google សម្រាប់ version ថ្មីនេះអាចធ្វើការអាប់ដេតបាននៅក្នុង Chrome menu > Help > About Google Chrome ។ សម្រាប់អ្នកប្រើប្រាស់នូវ web browser សូមធ្វើការអាប់ដេតជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here