ក្រុមហ៊ុនបច្ចេកវិទ្យា Google កំពុងតែធ្វើការនៅលើមុខងារថ្មីមួយដែលអនុញ្ញាតអោយអ្នកអាចធ្វើការ disable ឬ enable Chrome extensions ដោយផ្អែកទៅលើ site-by-site បាន។ នៅលើ Chrome Web Store មាន extensions ជាច្រើន ប៉ុន្តែវាក៏មាន extensions មួយចំនួនដែលអាចបណ្តាលអោយវេបសាយមានបញ្ហាជាច្រើន ហើយសម្រាប់វេបសាយមួយចំនួនក៏មុនអនុញ្ញាតអោយដំណើរការ extensions ដូចជា ad blockers ជាដើម។
នៅក្នុងពេលនេះ Chrome គឺអនុញ្ញាតអោយអ្នកធ្វើការ disable extensions សម្រាប់គ្រប់វេបសាយតាមរយៈ browser’s settings ប៉ុន្តែមិនអាចគ្រប់គ្រងទៅលើ extensions ផ្អែកទៅលើ site ជាក់លាក់បាននោះទេ។
យ៉ាងណាមិញ នៅក្នុងការរកឃើញដោយអ្នកប្រើប្រាស់ Leopeva64-2 នៅលើ Reddit អោយដឹងថាក្រុមហ៊ុន Google កំពុងតែធ្វើការនៅលើមុខងារថ្មីដែលអនុញ្ញាតអោយអ្នកគ្រប់គ្រងទៅលើ extensions តាមរយៈការ enable / disable នៅលើ site ជាក់លាក់បាន!

តាមរយៈការអាប់ដេតថ្មីទៅលើមុខងារនេះ ក្រុមហ៊ុន Google នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់នូវ redesigned extensions menu ដើម្បី enable / disable ទៅលើ extensions ជាក់លាក់បានតាមរយៈវេបសាយមួយ។ សម្រាប់ extensions menu ថ្មីរបស់ក្រុមហ៊ុន Chrome នេះគឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវាប្រហែលជាមិនទាន់ដំណើរការនៅក្នុងពេលឆាប់ៗនេះទេ៕