ចំនួននៃការបង់ប្រាក់លោះធ្លាក់ចុះ ៣៥% នៅឆ្នាំ២០២៤ ដែលមានចំនួនសរុប ៨១៣,៥៥លានដុល្លារ

0

ការបង់ប្រាក់លោះបានធ្លាក់ចុះ ៣៥% នៅក្នុងឆ្នាំ២០២៤ ដែលសរុបមានទឹកប្រាក់ចំនួន ៨១៣,៥៥លានដុល្លារ ធ្លាក់ពីចំនួន ១,២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ជាងនេះទៀត មានតែជនរងគ្រោះ ៣០% គត់ដែលពាក់ព័ន្ធនឹងការចរចាជាមួយក្រុមមេរោគចាប់ជម្រិត និងទីបំផុតយល់ព្រមបង់ប្រាក់លោះទៅឱ្យពួកគេ។ តួលេខទាំងនេះត្រូវបានរាយការណ៍ដោយក្រុមហ៊ុនស៊ើបការណ៍ប្លុកឆែន Chainalysis ដែលគូសបញ្ជាក់ពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំបំបែកកំណត់ត្រាមួយផ្សេងទៀតរបស់មេរោគចាប់ជម្រិត។

Yearly payments to ransomware gangs

ជាពិសេស នៅឆ្នាំ២០២៤ ក្រុមហ៊ុន Fortune 50 បានបង់ប្រាក់លោះជាប់ក្នុងកំណត់ត្រាចំនួន ៧៥លានដុល្លារទៅឱ្យក្រុមមេរោគចាប់ជម្រិត Dark Angels។ ក្រៅពីនេះ បើយោងតាម NCC Group បានឱ្យដឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលមានការបំពានដោយមេរោគច្រើនជាងគេ បើរាប់ពីចំនួននៃការវាយប្រហារដែលជោគជ័យមានដល់ទៅ ៥,២៦៣ករណី។ នេះត្រូវបានបញ្ជាក់បន្ថែមដោយរបាយការណ៍របស់ក្រុមហ៊ុន Chainalysis ដែលបានបង្ហាញនៅលើគេហទំព័រលាតត្រដាងទិន្នន័យថាបានកើនឡើង និងបានលើកឡើងថា ហេគឃ័រកំពុងតែព្យាយាមជម្រិតទារប្រាក់ និងបង្កើនសកម្មភាពរបស់ពួកគេដើម្បីប៉ះប៉ូវត្រលប់មកវិញ។

Comparison between extortion attempts and payment

គ្មានការបង់ប្រាក់លោះ៖ បើទោះជាការវាយប្រហារកើនឡើងនៅក្នុងឆ្នាំ២០២៤ ក្តី ក៏ការបង់ប្រាក់ចាប់ជម្រិតមានចំនួនធ្លាក់ចុះ បើយោងតាមការពន្យល់ពីករណីនោះវាមានហេតុផលមួយចំនួន ដែលជាភាពធន់របស់ជនរងគ្រោះ។ ជាមួយនឹងការយល់ដឹងពីគ្រោះថ្នាក់នៃការបំពានដោយមេរោគចាប់ជម្រិតបានកើនឡើងនៅគ្រប់សហគ្រាសនោះ អង្គភាពជាច្រើនបានវិនិយោគលើវិធានការសន្តិសុខសាយប័រ ទទួលយកការអនុវត្តប្រសើរឡើង និងអនុវត្តវិធានការការពាររឹងមាំ។

Ransom amounts range for each threat group

បន្ថែមពីនេះ ការសន្យារបស់ហេគឃ័រថានឹងលុបទិន្នន័យដែលបានលួចនោះមិនអាចទុកចិត្តបានទេ និងអាស្រ័យលើសម្ពាធផ្នែកច្បាប់ អង្គការជាច្រើនបដិសេធនឹងការចរចាជាមួយក្រុមចាប់ជម្រិត។ ផ្ទុយទៅវិញ ពួកគេព្រមទទួលយកផលប៉ះពាល់នៃកេរ្តិ៍ឈ្មោះ និងស្តារប្រព័ន្ធរបស់ពួកគេពីការ Backups ជំនួសវិញ។ ជ្រុងមួយទៀតដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្លាក់ចុះគឺប្រតិបត្តិការអនុវត្តច្បាប់ ដែលមានគោលដៅលើក្រុមចាប់ជម្រិតដែលបានធ្វើឡើងកាលពីឆ្នាំមុន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ សកម្មភាពរបស់ក្រុម ‘Operation Cronos’ ដែលបានរំខានដល់ក្រុមមេរោគចាប់ជម្រិតដ៏ល្បី LockBit។ រឿងនេះ ផ្សំជាមួយនឹងការចាកចេញរបស់ក្រុម ALPHV/BlackCat។ ចុងក្រោយនោះ បើយោងតាមទិន្នន័យ Chainalysis បង្ហាញថាចំនួននៃការបង់ប្រាក់ជាមធ្យមបានធ្លាក់ចុះនៅឆ្នាំ២០២៤ បើទោះជាកំណត់ត្រារបស់ Dark Angels ចង្អុលប្រាប់ថា បើទោះជាមានការបង់ប្រាក់លោះក្តី ក៏ជនរងគ្រោះតែងតែព្យាយាមទម្លាក់តម្លៃដែរ។

Swifting ransom laundering landscape

ភាពស្មុគស្មាញនៃការលាងលុយ៖ សូម្បីតែប្រាក់ដែលចូលទៅក្នុងហោប៉ៅរបស់ក្រុមចាប់ជម្រិតក៏ដោយ អ្វីដែលស្មុគស្មាញជាងឆ្នាំមុនៗនោះគឺឧក្រិដ្ឋជនសាយប័រមានតែជម្រើសលាងលុយប៉ុណ្ណោះ។ ការអនុវត្តច្បាប់បង្រ្កាបភ្នាក់ងារប្រាក់គ្រីបតូ (Cryptocurrency mixers and exchanges) ដែលមិនគោរពតាមច្បាប់ Know-you-customer (KYC) ក៏បានដាក់សម្ពាធលើអ្នកចាប់ជម្រិតដែរ។

ក្រុមហ៊ុនថ្លែងថាសេវាចម្រុះ (mixing services) ឥឡូវកំពុងតែត្រូវបានបោះបង់ចោល ដោយសារតែការចាប់អារម្មណ៍លើ Cross-chain bridges ប្រើសម្រាប់ការផ្ទេរប្រាក់មិនប្រក្រតី និងគេចពីការតាមចាប់។ សេវាប្តូរប្រាក់កណ្តាល (Centralized Exchanges) នៅតែជាវិធីដកប្រាក់ចម្បងនៅឆ្នាំ២០២៤ ដោយ ៣៩% នៃប្រាក់ចំណូលនៃមេរោគចាបជម្រិតទាំងអស់ត្រូវបានឆ្លងកាត់ពួកវា។ ចុងក្រោយ ក្រុមហ៊ុន Chainalysis បន្តថា ការកើនឡើងនៃចំនួនសាខាបានរក្សានូវដំណើរការមេរោគចាប់ជម្រិតនៅក្នុងកាបូបផ្ទាល់ខ្លួន និងស្ទាក់ស្ទើរក្នុងការដកប្រាក់ ដោយសារភាពភ័យខ្លាចនៃការតាមដាន និងការចាប់ខ្លួន។

https://www.bleepingcomputer.com/news/security/ransomware-payments-fell-by-35-percent-in-2024-totalling-813-550-000/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here