ស្លាប់ប៉ូលិស៣នាក់ក្នុងការវាយប្រហារភេរវកម្មនៅភាគពាយ័ព្យប៉ាគិស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា ​ ប៉ូលិស៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។

មន្ត្រីប៉ូលិសស្រុក លោក ខាន ហ្សៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកវាយប្រហារបានបាញ់ប្រហារចេញពីលើទួលនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងស្រុកហានហ្គូ។ លោកនិយាយថា មន្ត្រី៣នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារជាបន្តបន្ទាប់។

លោកបានបន្ថែមថា កម្លាំងប៉ូលិសមួយក្រុមត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នោះ ហើយប្រតិបត្តិការរុករកកំពុងដំណើរការ។

លោក សូហាល អាហ្វី្រឌី អភិបាលខេត្តបានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយបានណែនាំឲ្យព្យាបាលអ្នករបួសជាបន្ទាន់។ លោកបានប្តេជ្ញាថានឹងនាំខ្លួនអ្នកវាយប្រហារមកកាត់ទោសឲ្យទាល់តែបាន។ កងកម្លាំងសន្តិសុខនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលការស៊ើបអង្កេតនៅតែបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here