Google នឹងដាក់សញ្ញាសម្គាល់ Android Apps ណាដែលស៊ីថ្មហួសហេតុនៅលើ Play Store

0

ក្រុមហ៊ុន Google នឹងចាប់ផ្តើមចាត់វិធានការលើកម្មវិធី Android នៅក្នុង Google Play Store ផ្លូវការដែលដំណើរការយឺត (High Background Activity) និងស៊ីថ្ម (Battery) ទូរស័ព្ទហួសហេតុ។កម្មវិធីដែលមាន ស្តង់ដារអាកប្បកិរិយាមិនល្អ ប្រហែលជាត្រូវបានដាក់សញ្ញានៅលើ Google Play ថាមានផលប៉ះពាល់អវិជ្ជមានលើដំណើរការរបស់ពួកគេនៅក្នុងប្រព័ន្ធ Android Ecosystem។ មកត្រឹមដើមខែមីនា ឆ្នាំ២០២៦ អ្នកអភិវឌ្ឍបានធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ពួកគេដើម្បីអនុលោមតាមវិធានវាស់ស្ទង់ប្រព័ន្ធប្រតិបត្តិការ Android Vitals ថ្មីហៅថា “Excessive Partial Wake Locks”។

ក្បួនដោះស្រាយមាននៅក្នុង Beta តាំងពីខែមេសា ហើយក្រុមហ៊ុនបានអភិវឌ្ឍវាដោយសហការជាមួយ Samsung។ ក្រុមហ៊ុន Google បានប្រកាសថា នេះជាលើកទីមួយនៅក្នុងរង្វាស់ថ្មីដែលបានបង្កើតឡើងសម្រាប់ផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅទៅលើការប្រើប្រាស់ Resource របស់ App របស់អ្នកប្រើប្រាស់ ដែលអនុញ្ញាតឱ្យពួកគេទទួលបាននូវបទពិសោធន៍កាន់តែប្រសើរឡើងនៅទូទាំងប្រព័ន្ធ Android Ecosystem។

Warning displayed on Google Play

កម្មវិធី (Apps) ដែលស្ថិតនៅក្រោមស្តង់ដារនៃអាកប្បកិរិយាមិនល្អនឹងត្រូវបានដាក់សញ្ញាសម្គាល់ថា រំខាននៅលើ Google Play ហើយអាចត្រូវបានដកចេញ ។

តើអ្វីទៅដែល Google នឹងវាស់វែង៖ ប្រព័ន្ធសំខាន់ Android របស់ Google Play នឹងតាមដាន Partial Wake Locks ដែលធ្វើឲ្យកម្មវិធីចំណាយពេលក្នុងការប្រមូលផ្តុំជាមួយនឹងការងារមូលដ្ឋាន ខណៈពេល Screen បិទ (Off) ហើយការពារឧបករណ៍ពីការលួចចូលនៅពេល Sleep Mode។ ការវាស់វែងនឹងធ្វើឡើងនៅក្នុង Per User Session ហើយឆ្លងកាត់រាល់ Sessions ទាំងអស់ក្នុងរយៈពេល ២៨ថ្ងៃ ដែលចាប់រាប់រាល់ការចាក់សោរដែលមិនត្រូវបានគ្រប់គ្រងដោយប្រព័ន្ធ ឬការផ្ទេរទិន្នន័យដែលផ្តើមចេញពីអ្នកប្រើប្រាស់។ កម្មវិធី (Application’s Behavior) នឹងចាត់ទុកថាយូរហួសហេតុ នៅពេលដែល User Session មួយត្រូវបាន Holds (non-exempt Wake Locks) លើសពី២ម៉ោង ក្នុងរយៈពេល ២៤ម៉ោង។  ក្រុមហ៊ុននឹងវាយតម្លៃលើ ស្តង់ដារអាកប្បកិរិយាមិនល្អដែលមានចំនួន ៥%នៃ App’s User Sessions ក្នុងរយៈពេល ២៨ថ្ងៃកន្លងមក។ អ្នកអភិវឌ្ឍកម្មវិធីដែលឈានដល់កម្រិតនេះនឹងទទួលបានសារដាស់តឿននៅលើទំព័រ Android Vitals Overview របស់ពួកគេ។

Warning to developers of apps with excessive CPU/battery use

ចុងក្រោយ គោលការណ៍នេះនឹងដាក់សម្ពាធលើអ្នកអភិវឌ្ឍឱ្យពង្រឹងអាកប្បកិរិយារបស់កម្មវិធី កាត់បន្ថយ Wake Locks ដែលលើស ឬមិនចាំបាច់ ដោះស្រាយបញ្ហាឱ្យបានឆាប់ និងយកចិត្តទុកដាក់លើ Wake Locks ដោយ External Libraries និង SDKs។ នៅពេលសួរថាតើ មុខងារនេះនឹងត្រូវបានប្រើសម្រាប់ស្វែងរកមេរោគ Spyware, Adware និង Malware ដែលបដិសេធមិនព្រម Sleep ដើម្បីរក្សា Network Channels Open រួមទាំងការលួចទិន្នន័យនោះ ក្រុមហ៊ុនបានប្រាប់ថា នេះមិនមែនជាគោលបំណងនៃមុខងាររបស់វិធានមួយនេះទេ។ ក្រុមហ៊ុន Google ពន្យល់ថា សុវត្ថិភាពកម្មវិធីគឺជាអាទិភាពនៅលើ Google Play ទោះជាយ៉ាងណា គោលបំណងចម្បងនៃវិធានការនេះគឺដើម្បីបង្កើនប្រសិទ្ធភាពថ្ម និងគុណភាពបច្ចេកទេសដើម្បីផ្តល់នូវបទពិសោធន៍ល្អៗដល់អ្នកប្រើប្រាស់។ វិធានការនេះមានគោលដៅលើ អាកប្បកិរិយាមិនល្អ នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ Resource ហួសហេតុ ដោយមិនគិតថាកម្មវិធីមានគំនិតអាក្រក់នោះទេ។ តាមរយៈការពង្រឹងស្តង់ដារទាំងនេះ អ្នកប្រើប្រាស់អាចកំណត់អត្តសញ្ញាណ និងចាត់វិធានការលើកម្មវិធីដែលបំពានលើធនធានប្រព័ន្ធដែលមិនផ្តល់តម្លៃដល់អ្នកប្រើប្រាស់ ប៉ុន្តែវាមិនមានបំណង កំណត់គោលដៅលើមេរោគទេ។

https://www.bleepingcomputer.com/news/security/google-to-flag-android-apps-with-excessive-battery-use-on-the-play-store/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here