“Bitcoin Queen” ត្រូវកាត់ទោសជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទឆបោកកាក់ Bitcoin តម្លៃ ៧,៣ពាន់លានដុល្លារ

0

ស្ត្រីជនជាតិចិនដែលគេស្គាល់ថាជា “Bitcoin Queen” ត្រូវបានកាត់ទោសនៅទីក្រុងឡុងឱ្យជាប់ពន្ធនាគារ ១១ឆ្នាំ៨ខែ ពីបទលាងលុយ Bitcoin ដែលបានមកពីការវិនិយោគឆបោកប្រាក់គ្រីបតូមានតម្លៃប្រមាណជា ៥,៥ពាន់លានផោន (៧,៣ពាន់លានដុល្លារ)។

ការកាត់ទោសធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេល៧ឆ្នាំ ដោយក្រុមឧក្រិដ្ឋកម្មសេដ្ឋកិច្ចរបស់ Met ទាក់ទងនឹងការលាងលុយអន្តរជាតិ ដែលបានបង្ហាញថា ស្រ្តីអាយុ ៤៧ឆ្នាំ ឈ្មោះ Zhimin Qian (ដែលគេស្គាល់ថាជា Yadi Zhang) ជាមេខ្លោងដឹកនាំយុទ្ធនាការឆបោកដ៏ធំមួយ ហើយបានឆបោកជនរងគ្រោះមិនតិចជាង ១២៨,០០០នាក់នៅប្រទេសចិន នៅចន្លោះឆ្នាំ២០១៤ និង២០១៧។ សកម្មភាពនេះក៏បានឈានដល់ការរឹបអូស Bitcoin ប្រមាណជា ៦១,០០០គ្រាប់ មានតម្លៃរាប់រយពាន់លានផោននៅពេលនោះ ហើយឥឡូវនេះមានតម្លៃប្រហែល ៥,៥ពាន់លានផោន ដែលជាការរឹបអូសប្រាក់គ្រីបតូមួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសអង់គ្លេស។

ក្រុមជនដៃដល់ដទៃទៀតមានអាយុ ៤៧ឆ្នាំ ឈ្មោះ Seng Hok Ling រស់នៅទីក្រុង Matlock នៃរដ្ឋ Derbyshire ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ១១ខែ ពីបទផ្ទេរទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម (ប្រាក់គ្រីបតូ) ដែលបំពានលើច្បាប់ Proceeds of Crime Act (2002)។ ក្រុមការងារបានថ្លែងថា ក្រុមជនដៃដល់បានបំលែងប្រាក់ដែលទទួលបានទៅជាប្រាក់សុទ្ធ (Cash) គ្រឿងអលង្កា និង Bitcoin មុនពេលចាកចេញទៅប្រទេសអង់គ្លេស ក្រោមអត្តសញ្ញាណខាងលើនេះ។

បន្ទាប់ពីការស៊ើបអង្កេតឆ្នាំ២០១៨ អំពីការប៉ុនប៉ងឆបោកទ្រព្យសម្បត្តិនៅទីក្រុងឡុង អ្នកស៊ើបអង្កេតបានកសាងសំណុំរឿង និងស្វែងរកភស្តុតាងដើម្បីតាមចាប់ជនល្មើស។ ការរឹបអូសកាក់ Bitcoin ចំនួន ៦១,០០០គ្រាប់ របស់អង់គ្លេស មានតម្លៃប្រមាណ ៧,៣ពាន់លានដុល្លារ ហើយឥឡូវនេះគឺជាការរឹបអូសប្រាក់គ្រីបតូដែលធំជាងគេនៅក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីការរឹបអូសកាក់ Bitcoin ចំនួន ៩៤,០០០គ្រាប់របស់ក្រសួងយុត្តិធម៌អាមេរិកនៅឆ្នាំ២០២២ ដែលទាក់ទងនឹងការលួច Bitfinex ដែលមានតម្លៃ ៣,៦ពាន់លានដុល្លារ។

Bitcoin Queen: ជនល្មើស Qian ប្រមូលបានប្រាក់ ៤០ពាន់លានយ័នពីអ្នកវិនិយោគជនជាតិចិនប្រមាណ ១៣០,០០០នាក់ ដែលជាមេខ្លោងនៅពីក្រោយបណ្តាញឆបោក និងបានសន្យាថានឹងផ្តល់នូវផលចំណេញខ្ពស់ចាប់ពី ១០០ទៅ ៣០០%។ ជនល្មើសបានប្រើឈ្មោះហៅក្រៅថា Bitcoin Queen នៅប្រទេសចិន សម្រាប់ការផ្សព្វផ្សាយ Bitcoin ថាជា “Digital Gold”។ បន្ទាប់ពីផែនការឆបោករបស់នាងបានបរាជ័យនៅឆ្នាំ២០១៧ ជនល្មើសបានបំលែងប្រាក់ទាំងអស់ទៅជា Bitcoin រួចរត់ទៅចក្រភពអង់គ្លេស ជាកន្លែងដែលជនល្មើសមានបំណងលាងប្រាក់គ្រីបតូ តាមរយៈការទិញទ្រព្យសម្បត្តិដោយមានជំនួយពីសហការីឈ្មោះ Jian Wen។ ទោះជាយ៉ាងណា ជនល្មើស Qian និង Ling ត្រូវបានចាប់ខ្លួននៅឆ្នាំ២០២៤ នៅពេលអាជ្ញាធរអនុវត្តច្បាប់បានរឹបអូសទ្រព្យសម្បត្តិ តម្លៃ ១១លានផោន (១៤,៤លានដុល្លារ) រួមមានកាបូបប្រាក់គ្រីបតូ ឧបករណ៍ដែលត្រូវបានអ៊ីនគ្រីប ប្រាក់សុទ្ធ និងមាស។ ជនល្មើស Wen ក៏ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៦ឆ្នាំ៨ខែ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ពីបទឆបោក។ នេះជាការស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ចដ៏ធំ និងស្មុគស្មាញបំផុតមួយ ដែលក្រុមការងារធ្លាប់បានអនុវត្ត ហើយការកាត់ទោសបច្ចុប្បន្ននឹងមិនអាចធ្វើបានទេ ប្រសិនបើគ្មានការសហការជាមួយដៃគូអយ្យការ Crown Prosecution Service ដែលជាភ្នាក់ងារអនុវត្តច្បាប់ចិន និងភ្នាក់ងារឧក្រិដ្ឋកម្មជាតិ បើយោងតាមប្រធានបញ្ជាការសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មសាយប័ររបស់ Met។

ក្រុមឧក្រិដ្ឋកម្មដែលត្រូវបានបង្កើតឡើងកំពុងតែប្រើប្រាក់គ្រីបតូសម្រាប់រត់គេចខ្លួន លាក់បាំង និងវិនិយោគដើម្បីស្វែងរកប្រាក់ចំណេញពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ប៉ុន្តែរាល់ប្រតិបត្តិការគ្រីបតូបានបន្សល់ទុកនូវដានមួយ ហើយក្រុមការងារ Met បានសហការជាមួយដៃគូ ដើម្បីតាមដានដំណើរការផ្ទេរប្រាក់ឌីជីថលនោះ កំណត់អត្តសញ្ញាណទ្រព្យសម្បត្តិ និងនាំជនល្មើសមកកាត់ទោសតាមច្បាប់។

https://www.bleepingcomputer.com/news/security/bitcoin-queen-gets-11-years-in-prison-for-73-billion-bitcoin-scam/

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here