ប៉ូលីសអេស្បាញបានចាប់ខ្លួនហេគឃ័រដែលសង្ស័យនៅក្នុងទីក្រុង Alicante នៃប្រទេសអេស្បាញពីបទប្រព្រឹត្តការវាយប្រហារសាយប័រចំនួន ៤០ដង និងមានគោលដៅលើស្ថាប័នរដ្ឋ និងឯកជនសំខាន់ៗរួមមានទីភ្នាក់ងារ Guardia Civil ក្រសួងការពារជាតិ អង្គការ NATO កងទ័ពអាមេរិក និងសកលវិទ្យាល័យផ្សេងៗទៀត។
ប្រព័ន្ធផ្សព្វផ្សាយអេស្បាញបានរាយការណ៍ថា ជនសង្ស័យត្រូវបានចាប់ខ្លួនមុនបញ្ជូនទៅតុលាការ និងបានដោះលែងវិញ បន្ទាប់ពីមានការរឹបអូសលិខិតឆ្លងដែន ដើម្បីរារាំងជនសង្ស័យមិនឱ្យចាកចេញពីប្រទេស។ ការស៊ើបអង្កេតនៅក្នុងសកម្មភាពនៃការសង្ស័យនេះត្រូវបានធ្វើឡើងកាលពីដើមឆ្នាំ២០២៤ បន្ទាប់ពីរបាយការណ៍អំពីការលាតត្រដាងទិន្នន័យរបស់សមាគមន៍អាជីវកម្មរបស់ Madrid ដែលបង្ហាញពីការលាតត្រដាងនៅលើវេទិកាទីផ្សារងងឹតដែលជនសង្ស័យបានប្រើឈ្មោះក្លែងក្លាយ ដើម្បីគេចពីការតាមចាប់។
ការប្រើប្រាស់ឈ្មោះក្លែងក្លាយខុសៗគ្នានេះ ជនសង្ស័យបានវាយប្រហារលើអង្គការរដ្ឋាភិបាលអន្តរជាតិ ដែលដំណើរការមូលដ្ឋានទិន្នន័យមានផ្ទុកព័ត៌មានឯកជនរបស់បុគ្គលិក និងអតិថិជន ក៏ដូចជាឯកសារផ្ទៃក្នុង ដែលក្រោយមកត្រូវបានលក់ ឬផ្សព្វផ្សាយជាសាធារណៈនៅលើវេទិកា បើយោងតាមការប្រកាសរបស់ប៉ូលីសអេស្បាញ។ ផ្នែកមួយនៃអង្គការ Madrid អាជ្ញាធរបានបញ្ជាក់ជនរងគ្រោះខាងក្រោម ដែលសុទ្ធតែត្រូវបានបំពានដោយហេគឃ័រតែមួយ នៅឆ្នាំ២០២៤៖
– រោងចក្រ National Mint and Stamp
– សេវាកម្មការងារសាធារណៈរដ្ឋ
– ក្រសួងអប់រំ វិជ្ជាជីវៈ និងកីឡា
– សកលវិទ្យាល័យអស្បាញផ្សេងៗ
– មូលដ្ឋានទិន្នន័យអង្គការ NATO និងកងទ័ពអាមេរិក
– អគ្គនាយកដ្ឋានចរាចរណ៍
– រដ្ឋាភិបាលនៃសហគមន៍ស្វយ័តក្រុង Valenciana
– អង្គការសហប្រជាជាតិ
– អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)
– ទីភ្នាក់ងារអនុវត្តច្បាប់ និងកងរាជអាវុធហត្ថជាតិអេស្បាញ
– ក្រសួងការពារជាតិ។
វេទិការផុសទាក់ទងនឹងការវាយប្រហារបានបង្ហាញនៅលើវេទិកាហេគ BreachForums ដែលជាកន្លែងហេគឃ័រមានបំណងលក់ ឬលាតត្រដាងទិន្នន័យ។ នៅក្នុងករណីខ្លះ ហេគឃ័របានថ្លែងថាត្រូវតែលក់ទិន្នន័យទៅឱ្យហេគឃ័រផ្សេងទៀត។ ហេគឃ័រជាទូទៅ ប្រើវេទិកា BreachForums ដើម្បីលក់ និងលាតត្រដាងទិន្នន័យដែលបានលួចនៅក្នុងការវាយប្រហារទាំងនេះ ជាមួយនឹងការលាតត្រដាងរបស់ NATO យោធាអាមេរិក ទីភ្នាក់ងារអនុវត្តច្បាប់ កងរាជអាវុធហត្ថជាតិអេស្បាញ និងក្រសួងការពារជាតិសុទ្ធតែត្រូវបានលក់ដោយជោគជ័យ។
នៅក្នុងករណីវាយប្រហារខ្លះដូចជាអង្គការអាកាសចរណ៍ស៊ីវិលដែលហេគឃ័របានលាតត្រដាងទិន្នន័យ ដែលបានលួចនៅលើវេទិកា BreachForums កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់ឈ្មោះក្លែងក្លាយ ‘natohub’។ ការចោទប្រកាន់អំពីការបំពានទិន្នន័យក្រោយមកបានបញ្ជាក់ជាផ្លូវការថាមានមូលដ្ឋានច្បាស់លាស់។ បើទោះជាជនសង្ស័យបានប្រើបច្ចេកទេសអាណាមិកដើម្បីគេចពីអាជ្ញាធរក្តី។ ប៉ូលីសថ្លែងថា ពួកគេអាចតាមដានជនសង្ស័យជាមួយនឹងជំនួយការនៃការស៊ើបអង្កេតពីមជ្ឈមណ្ឌល National Cryptologic Center (CCN) របស់មជ្ឈមណ្ឌលស៊ើបការណ៍ជាតិ (CNI), Europol រួមទាំងការស៊ើបអង្កេតសន្តិសុខ Homeland (HSI) អាមេរិក។ នៅក្នុងអំឡុងនៃការវាយឆ្មក់ចូលផ្ទះជនសង្ស័យ ប៉ូលីសបានរកឃើញ និងរឹបអូសបានកុំព្យូទ័រជាច្រើនគ្រឿង ឧបករណ៍អេឡិចត្រូនិក និងគណនីគ្រីបតូចំនួន ៥០ ដែលមានទ្រព្យឌីជីថលផ្សេងៗ។
អាជ្ញាធរបានប្រកាថា នៅពេលនេះ ការភ្ជាប់ជនសង្ស័យទៅនឹងបទល្មើសបន្ថែម ឬបទល្មើសសមគំនិតមិនអាចបដិសេធបានទេ។ ចំពោះទោសទណ្ឌ ដែលអាចកើតមាន ហេគឃ័រអាចប្រឈមមុខនឹងការចោទប្រកាន់ចំពោះការរកឃើញ និងការលាតត្រដាងការសម្ងាត់ ការចូលប្រើប្រព័ន្ធ IT ខុសច្បាប់ ការខូចខាតកុំព្យូទ័រ និងការលាងលុយ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២០ឆ្នាំក្រោមច្បាប់អេស្បាញ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥