ដូចដែលអ្នកដឹងខ្លះហើយថា ឥលូវនេះ ក្រុមហ៊ុន Microsoft ដាក់ដំណើរការ Microsoft 365 Copilot ។ Microsoft 365 Copilot គឺជាសេវាកម្មថ្មីមួយ ដែលបញ្ចូល chatbot បែបនេះទៅក្នុងកម្មវិធីផលិតភាព MSFT ទាំងអស់។ កម្មវិធីផលិតភាព MSFT មានដូចជា Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft Outlook, និង Microsoft Teams។
បន្ទាប់ពីធ្វើបច្ចុប្បន្នភាពសមត្ថភាពថ្មី កម្មវិធី Microsoft មានសមត្ថភាពពិសេសបន្ថែមមួយចំនួន ដូចរៀបរាប់ខាងក្រោម។កម្មវិធី Microsoft Excel៖ បើកការវិភាគ trend analysis រហ័សជាងមុន និងការមើលឃើញទិន្នន័យកបដោយវិជ្ជាជីវៈ។កម្មវិធី Microsoft PowerPoint៖ សម្រួលដល់ការបង្កើតស្លាយបទបង្ហាញតាមរយៈការគាំទ្របន្ថែមដែលងាយស្រួលប្រើ។
កម្មវិធី Microsoft Outlook៖ សម្រួលការគ្រប់គ្រងប្រអប់សំបុត្រ ដោយអនុញ្ញាតឱ្យមានការបោសសំអាតលឿនជាងមុន។កម្មវិធី Microsoft Teams៖ ផ្តល់ការគាំទ្រតាមពេលវេលាជាក់ស្តែងក្នុងអំឡុងពេលកិច្ចប្រជុំដោយសង្ខេបចំណុចពិភាក្សា និងការផ្តល់យោបល់លើសកម្មភាពពាក់ព័ន្ធផ្សេងទៀត។ល្បឿន និងផលិតភាពនៃការងារនៅលើកម្មវិធីទាំងនេះកាន់តែអស្ចារ្យ។ គួររំលឹកផងដែរថា កម្មវិធី MS office មានចំនួន 1,4 ពាន់លាននាក់នៅទូទាំងពិភពលោក។ វាប្រាកដណាស់ដែលថា Copilot អាចជួយអាជីវកម្មបង្កើនប្រសិទ្ធភាពការប្រើប្រាស់ Microsoft 365 និងកាត់បន្ថយពេលវេលារង់ចាំ និងបញ្ហាផ្សេងៗជាច្រើនទៀត៕
ប្រភព Microsoft