អ្នកប្រើ Facebook សម្រាប់អាជីវកម្មរងការវាយប្រហារពីយុទ្ធនាការ Phishing

0

យុទ្ធនាការ​បន្លំ (phishing) ​ដែល​មិន​​រាយការណ៍​ដែល​វាយប្រហារ​កំណត់​គោលដៅ​ទៅលើ​គណនី​អាជីវកម្ម Facebook កាលពី​ខែធ្នូ ឆ្នាំ2022 ប្រើល្បិចបន្លំជាមួយគំរូ spreadsheet ។  ក្នុងយុទ្ធនាការនេះរួមមានបំរែបំរួលកូដ Python ចំនួន2 ជាមួយនឹងសមត្ថភាពទាញយកដែលជាសមត្ថភាពប្រើដើម្បីគ្រប់គ្រងគណនីអាជីវកម្ម Facebook និងសមត្ថភាពក្នុងការលួចcryptocurrency។ មេរោគនេះបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់បុគ្គល និងស្ថាប័ននានា ព្រោះថាវាអាចលួចព័ត៌មានសម្ងាត់ពីកម្មវិធីរុករកតាមអ៊ីនធឺរណិតសម្រាប់ការវាយប្រហារបន្ថែមទៀត។ មេរោគវាយប្រហារកំណត់គោលដៅទៅលើកម្មវិធីរុករកតាមប្រព័ន្ធប្រតិបត្តិការ Windows ហើយត្រូវរកឃើញដំបូងកាលពីខែមករា ឆ្នាំ2023។

យុទ្ធនាការ phishing នេះ វាយប្រហារកំណត់គោលដៅលើសម្ភារៈផ្សាយពាណិជ្ជកម្មននៃអាជីវកម្មនានាកាលពីខែធ្នូ ឆ្នាំ2022។ ភ្នាក់ងារគំរាមកំហែងបង្ហោះខ្លឹមសារនៅលើផេកFacebook និងផេកអ្នកប្រើប្រាស់ ដោយទាក់ទាញជនរងគ្រោះឱ្យចុចលើតំណភ្ជាប់ពីសេវាកម្មផ្ទុកឯកសារលើ Cloud។

នៅពេលដែលហ្វាល a.zip មានមេរោគត្រូវទាញយក វាអនុញ្ញាតឱ្យមេរោគលួចយកព័ត៌មានសម្ងាត់ ចូលទៅកាន់គណនី Facebook Business របស់ជនរងគ្រោះ និងទាញយកមេរោគបន្ថែម បិទ Windows Defender និងលួចលុយពី MetaMask cryptocurrency wallet។ មេរោគនេះភ្ជាប់ទៅ Graph API ហើយប្រើលេខសម្គាល់អ្នកប្រើប្រាស់ និងសញ្ញាសម្ងាត់ចូលប្រើដើម្បីបង្កើតការតភ្ជាប់។ កំណែមេរោគទី2 ដែលមានឈ្មោះថា NodeStealer មានមុខងារបន្ថែមដូចជា ដំណើរការអ៊ីម៉េល ការដកទិន្នន័យ ប្លន់គណនី Facebook និងសមត្ថភាពប្រឆាំងការវិភាគ។ ទាំងមេរោគ Ducktail និង NodeStealer ត្រូវ​​គេ​សង្ស័យ​ថា​មាន​ប្រភពចេញ​ពី​អ្នក​គំរាម​កំហែង​នៅក្នុង​ប្រទេស​វៀតណាម។អ្នកប្រើ Facebook សម្រាប់អាជីវកម្ម គួរតែប្រើលេខកូដរឹងមាំ បើកការផ្ទៀងផ្ទាត់ចម្រុះកត្តា និងនិងសិក្សាពីយុទ្ធសាស្ត្របន្លំគោលដៅទំនើប៕

ប្រភពពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here