បុរសជនជាតិកាណាដាម្នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៣៣ឆ្នាំពីបទមានគោលដៅវាយ ប្រហារលើកុមារភាគច្រើនអាយុ ៦ឆ្នាំ នៅទូទាំងសហរដ្ឋអាមេរិកចំនួន ១៤៥នាក់ មានរយៈពេលប្រហែល ៨ឆ្នាំ។ជនល្មើស Tamanan Pathmanathan អាយុ ៤០ឆ្នាំបានសារភាពកំហុសកាលពីចុងខែមករា ឆ្នាំ២០២៦ ពីបទបង្ខិតបង្ខំ និងទាក់ទាញជនរងគ្រោះជាកុមារឱ្យផលិតរូបភាពអាសអាភាស។ ក្រៅពីកាត់ទោសឱ្យជាប់ពន្ធនាគារ ៣៣ឆ្នាំ ជនល្មើស Pathmanathan ក៏ជាប់ទោសជាជនល្មើសផ្លូវភេទ និងត្រូវតាមដានរយៈពេល ១០ឆ្នាំបន្ទាប់ពីដោះលែង។ ជនល្មើសបានកំពុងជាប់ពន្ធនាគារអស់រយៈពេល ១២ឆ្នាំរួចហើយនៅប្រទេសកាណាដា។
គួររំលឹកដែរថា ការចាប់ជម្រិតផ្លូវភេទ (Sextortion) គឺជាទម្រង់នៃការបង្ខិតបង្ខំតាមអ៊ីនធឺណិត ដែលឧក្រិដ្ឋជនតាមអ៊ីនធឺណិតគំរាមកំហែងដល់គោលដៅដោយការប្រើរូបភាព និងវីដេអូដែលបង្ហាញជាសាធារណៈ ដោយពួកគេទទួលបាន តាមរយៈការរួមភេទ ឬការស្និទ្ធស្នាល ដើម្បីដាក់សម្ពាធបង្ខូចកេរ្តិ៍ឈ្មោះ ឬជម្រិតទារប្រាក់ពីជនរងគ្រោះ។ ខណៈនៅក្នុងករណីចាប់ជម្រិតផ្លូវភេទជាច្រើនមានប្រើមធ្យោបាយអាក្រក់ដូចជា Blackmail ដែលជាការឆបោក ព្រោះជនល្មើសគ្រាន់តែប្រើវាសម្រាប់ដាក់សម្ពាធលើជនរងគ្រោះឱ្យបង់ប្រាក់លោះ បើយោងតាមឯកសារតុលាការបានឱ្យដឹងទៀតថា ជនល្មើស Pathmanathan បានប្រើប្រាស់គណនី Instagram និង Facebook Messenger ជាច្រើនដើម្បីរក្សាទិន្នន័យជនរងគ្រោះដែលបានធ្វើសកម្មភាពផ្លូវភេទ។
ជនល្មើស Pathmanathan បានទាក់ទងទៅជនរងគ្រោះក្មេងៗប្រហែល ១៤៥នាក់នៅចន្លោះខែមីនា ឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ដោយបន្លំបង្ហោះថាខ្លួនជាក្មេងជំទង់ប្រុសមកពីរដ្ឋ New Jersey។ តាមរយៈផែនការចាប់ជម្រិតផ្លូវភេទនេះ ជនល្មើសបានបញ្ចុះបញ្ចូលឱ្យជនរងគ្រោះចូលរួមក្នុងការប្រព្រឹត្តសកម្មភាពអាសអាភាសតាមរយៈ Video Chat និងគំរាមផ្ញើសារសម្លេងទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ប្រសិនបើជនរងគ្រោះមានបំណងចង់ Blocked គណនីរបស់ជនល្មើស។ ក្រសួងយុត្តិធម៌បានថ្លែងថា ជនល្មើស Pathmanathan បានបង្ខំឱ្យជនរងគ្រោះឱ្យប្រព្រឹត្តសកម្មភាពអាសអាភាសផ្លូវភេទ នៅពេលពួកគេបានចូលរួមក្នុង Video Chats ជាមួយពួកគេ។ ជនល្មើសបានទាមទារឱ្យជនរងគ្រោះបង្ហាញប្រដាប់ភេទរបស់ពួកគេ រួមភេទជាមួយសត្វចិញ្ចឹម និងបងប្អូនសាច់ញាតិផ្សេងទៀត។ ក្រសួងយុត្តិធម៌បានបន្ថែមថា នៅក្នុង Video Chat ជាមួយជនរងគ្រោះជាមួយកុមារទាំងអស់ ជនល្មើសបានផ្ញើរូបភាពកុមារដែលចូលរួមក្នុងសកម្មភាពផ្លូវភេទ ដើម្បីបង្ហាញជនរងគ្រោះពីរបៀបធ្វើសកម្មភាព ដែលជនល្មើសកំពុងស្នើសុំ។
ជនល្មើស Pathmanathan បានថតសកម្មភាពផ្លូវភេទជនរងគ្រោះ និងរក្សាទុកនៅលើកុំព្យូទ័រលើតុរបស់គាត់ ហើយជនរងគ្រោះខ្លះមានអាយុក្រោម ៦ឆ្នាំ។ នៅពេលជនរងគ្រោះដែលជាកុមារមិនព្រមបន្តធ្វើសកម្មភាពផ្លូវភេទ ឬ Blocked គណនីប្រព័ន្ធផ្សព្វផ្សាយរបស់ Pahtmanathan នោះ ជនល្មើសបានគំរាមផ្ញើរូបភាពទៅមិត្តភក្តិ ឬក្រុមគ្រួសាររបស់ជនរងគ្រោះ។ កាលពីខែកញ្ញា ឆ្នាំ២០២១ ភ្នាក់ងារ FBI ក៏បានព្រមានពីការកើនឡើងពាក្យបណ្តឹងទាក់ទងនឹងការចាប់ជម្រិតផ្លូវភេទ និងបានណែនាំជនរងគ្រោះដែលទទួលបានការគំរាមឱ្យឈប់ទាក់ទងជាមួយឧក្រិដ្ឋជនភ្លាមៗ រួចទាក់ទងទៅកាន់ក្រុមអ្នកអនុវត្តច្បាប់ និងដាក់ពាក្យបណ្តឹងឱ្យបានឆាប់។
(ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦)










