Apple ដាក់ចេញនូវដំណោះស្រាយបន្ទាន់ ដើម្បីជៀសវាងបញ្ហាលើ iPhones, iPads និង Macs

0

ក្រុមហ៊ុន Apple បញ្ចេញនូវបច្ចុប្បន្នសុវត្ថិភាពសម្រាប់ iOS, iPadOS, tvOS, watchOS និង Safari ដើម្បីដោះស្រាយនូវបញ្ហាមួយចំនួន ដែលរួមមានទាំងបញ្ហា zero-day ផងដែរ។បញ្ហា CVE-2023-38606 នៅក្នុង kernel និងអនុញ្ញាតឱ្យកម្មវិធីអាក្រក់កែប្រែ kernel ដែលមានសក្តានុពល។ ក្រុមហ៊ុនថ្លែងថា វាត្រូវដោះស្រាយជាមួយនឹងការកែលម្អការគ្រប់គ្រង។

នៅក្នុងនោះដែរ ក្រុមហ៊ុនក៏បន្តថា ក្រុមហ៊ុន Apple ដឹងពីរបាយការណ៍ដែរថាបញ្ហានេះប្រហែលជាអាចត្រូវកេងចំណេញដើម្បីប្រឆាំងនឹងជំនាន់ iOS ដែលបញ្ចេញកាលពីមុន iOS 15.7.1។ គួរកត់សម្គាល់ដែរថា CVE-2023-38606 គឺជាបញ្ហាទី៣ ដែលត្រូវរកឃើញនៅក្នុងការភ្ជាប់ជាមួយ Operation Triangulation ដែលជាយុទ្ធនាការចារកម្មសាយប័រតាមទូរស័ព្ទទំនើបផ្តោតលើឧបករណ៍ iOS តាំងពីឆ្នាំ២០១៩ ប្រើ zero-click exploit chain។ ក្រៅពីនេះ នៅមានបញ្ហា zero-day ចំនួន២ ឈ្មោះ CVE-2023-32434 និង CVE-2023-32435 ដែលត្រូវ patched ដោយក្រុមហ៊ុន Apple កាលពីខែមុន។

អ្នកស្រាវជ្រាវជាច្រើនរូបរកឃើញ និងរាយការណ៍ពីបញ្ហាទាំងអស់នេះ។ ខាងក្រោមនេះគឺជាបច្ចុប្បន្នភាពដែលអ្នកអាចរកសម្រាប់ឧបករណ៍ និងកម្មវិធីមួយចំនួនដូចជា៖

ជាមួយនឹងការ patches ចុងក្រោយ ក្រុមហ៊ុន Apple ដោះស្រាយបញ្ហា zero-days សរុបចំនួន១១ ដែលប៉ះពាល់ដល់កម្មវិធីរបស់វាតាំងពីដើមឆ្នាំ២០២៣។ ថ្មីៗនេះ ក្រុមហ៊ុនក៏ផ្តល់នូវការជួសជុលបញ្ហានៅក្នុង WebKit ដែលអាចមានការបញ្ជាកូដតាមចិត្ត (CVE-2023-37450)៕

LEAVE A REPLY

Please enter your comment!
Please enter your name here