ជនជាតិអ៊ុយក្រែនអាយុ ២៩ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងទំនាក់ទំនងជាមួយដំណើរការ “គម្រោងលួចជីកយកប្រាក់គ្រីបតូ (cryptojacking)” ដ៏ទំនើបដែលមានទឹកប្រាក់ខុសច្បាប់ប្រមាណជា ២លានដុល្លារ។ជនល្មើសដែលបានរៀបរាប់ខាងលើជាជនដៃដល់ដែលស្ថិតនៅពីក្រោយប្រតិបត្តិការ ហើយត្រូវបានចាប់ខ្លួននៅទីក្រុង Mykolaiv ប្រទេសអ៊ុយក្រែន កាលពីដើមខែមករា ដោយប៉ូលីសជនជាតិអ៊ុយក្រែន សហការជាមួយភ្នាក់ងារ Europol និងអ្នកផ្គត់ផ្គង់សេវាក្លោដមួយចំនួនផ្សេងទៀត បន្ទាប់ពីកិច្ចសហប្រតិបត្តិការអស់ពេលជាច្រើនខែ។ អ្នកផ្គត់ផ្គង់សេវាក្លោដបានស្នើសុំជួបភ្នាក់ងារ Europol កាលពីដើមខែមករា ឆ្នាំ២០២៣ ទាក់ទងនឹងគណនីអ្នកប្រើប្រាស់ក្លោដត្រូវបានសម្របសម្រួលដើម្បីគ្រប់គ្រង ហើយក៏បានរាយការណ៍ទៅកាន់អាជ្ញាធរអ៊ុយក្រែនបន្ទាប់ពីមានរឿងនោះកើតឡើង។ ជាផ្នែកមួយនៃការស៊ើបអង្កេត ក្រុមការងារទាំងបីក្រុមបានស្រាវជ្រាវ និងបានរកឃើញភស្តុតាងពាក់ព័ន្ធទៅនឹងជនសង្ស័យ។
ការលួចជីកយកប្រាក់គ្រីបតូ (Cryptojacking) សំដៅដល់ឧក្រឹដ្ឋកម្មសាយប័រមួយប្រភេទដែលរួមបញ្ចូលការប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីកុំព្យូទ័ររបស់បុគ្គល ឬអង្គភាព ដើម្បីរុករករូបិយប័ណ្ណគ្រីបតូ។ នៅលើក្លោដ ការវាយប្រហារបែបនេះត្រូវបានធ្វើឡើងដោយការជ្រៀតចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធតាមរយៈអត្តសញ្ញាណដែលត្រូវបានគ្រប់គ្រង ហើយរួមទាំងទទួលបានតាមមធ្យោបាយផ្សេងៗ និងការដំឡើង Miners ដែលប្រើប្រាស់ម៉ាស៊ីនដែលឆ្លងមេរោគ ដើម្បីជីកយក Mine Crypto ដោយមិនដឹងខ្លួន ឬការយល់ព្រមពីម្ចាស់គណនីនោះទេ។ ក្រុមហ៊ុន Microsoft បានកត់សម្គាល់កាលពីខែកក្កដា ឆ្នាំ២០២៣ថា ប្រសិនបើហេគឃ័រមិនទាមទារសិទ្ធិអនុញ្ញាតពីអត្តសញ្ញាណណាមួយនោះទេ នោះមានន័យថាបច្ចេកទេសបង្កើនសិទ្ធិត្រូវបានប្រើប្រាស់សម្រាប់ទទួលបានការអនុញ្ញាតបន្ថែមរួចហើយ។ នៅក្នុងករណីខ្លះ ហេគឃ័របានលួចនូវ Subscriptions ដែលមានស្រាប់ដើម្បីអាចដំណើរការការងារផ្សេងទៀត។ គោលដៅចម្បងគឺដើម្បីជៀសវាងការបង់ប្រាក់ថ្លៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលទាមទារដើម្បី Mine Cryotocurrencies ឬទាញអត្តសញ្ញាណពីការសាកល្បងដោយឥតគិតថ្លៃ ឬ ធ្វើការសម្របសម្រួលដើម្បីគ្រប់គ្រងទៅលើគណនីរបស់អ្នកជួលស្របច្បាប់ដើម្បីធ្វើការវាយប្រហារ Cryptojacking។
កាលពីខែតុលា ឆ្នាំ២០២៣ Palo Alto Network Unit 42 បានលម្អិតពីយុទ្ធនាការ Cryptojacking ថាហេគឃ័រត្រូវបានរកឃើញថា កំពុងតែលួចអត្តសញ្ញាណ Amazon Web Services (AWS) ពី GitHub Repositories នៅក្នុងរយៈពេល ៥នាទីនៅក្នុងការលាតត្រដាងជាសាធារណៈ ដើម្បី Mine Menero៕
https://thehackernews.com/2024/01/29-year-old-ukrainian-cryptojacking.html
ប្រភពព័ត៌មាន៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤