មូលហេតុអ្វីបានជា Facebook និង Instagram គាំងកាលពីម្សិលមិញ

0

ទាំង Facebook និង Instagram មិនដំណើរការ។ អ្នកប្រើសេវាបណ្តាញសង្គមទាំងពីរបានរាយការណ៍ថា កម្មវិធី Instagram របស់ពួកគេមិនដំណើរការ (loading) និង Facebook Session របស់ពួកគេក៏មិនអាចប្រើបាន (log out)។ ហេតុការណ៍នេះបានបណ្តាលឱ្យអតិថិជនជាច្រើននាក់ព្រួយបារម្ភថា កម្មវិធី Facebook និង Instagram របស់ពួកគេត្រូវបានហេគ។ សរុបទៅ តើរឿងនេះពិត ឬអត់? តើមានមូលហេតុអ្វីនៅពីក្រោយបញ្ហាជាប់គាំងនេះ?

Facebook និង Instagram ជាប់គាំង៖ បញ្ហាសេវា Facebook និង Instagram របស់ក្រុមហ៊ុន Meta បានចាប់ផ្តើមប្រមាណជាម៉ោង ១១:៤៥នាទីព្រឹក (EST) និងមានអតិថិជនជាច្រើននាក់បានរាយការណ៍ថា ពួកគេមិនអាចប្រើកម្មវីធីទាំងពីរនេះបាន។ ខ្ញុំបានព្យាយាម log in ចូលប្រើប្រាស់ Facebook របស់ខ្ញុំនៅលើ Macbook របស់ខ្ញុំនៅម៉ោង ១១:២៦នាទីព្រឹក (EST) ប៉ុន្តែបែរជាទទួលបានសារជំរុញឱ្យចូលឡើងវិញ (log back in)។ កម្មវិធី Instagram នៅលើទូរស័ព្ទដៃ iPhone របស់ខ្ញុំក៏លោតសារបង្ហាញថា មិនអាចបង្ហោះសារបាន (Couldn’t Load Posts)។ ឧបករណ៍ចាប់បញ្ហា (Down Detector) ក៏បានលោតសារបង្ហាញថា មានអ្នកប្រើប្រាស់ Facebook ប្រមាណជា ៥០០,០០០នាក់បានរាយការណ៍ពីបញ្ហានេះ។

តើកម្មវិធី Facebook និង Instagram ត្រូវបានហេគ ឬយ៉ាងណា? មិនមែនទេមើលទៅ សេវាទាំងពីរប្រហែលជាជួបបញ្ហាផ្ទុកលើសចំណុះ (Outage)។ Facebook ធ្លាប់មានបញ្ហាគាំង ប៉ុន្តែវាអាចបណ្តាលមកពីបញ្ហាជាច្រើន បើយោងតាម Jake Moore ទីប្រឹក្សាសន្តិសុខសាយប័រសកលនៅក្រុមហ៊ុន ESET។ គាត់បានថ្លែងថា វាមើលទៅទំនងជាមិនមែនមានបញ្ហាផែ្នកសាយប័រ (ហេគ) នោះទេ និងបានបន្ថែមថា វាក៏មិនអាចបដិសេធបានទាំងស្រុងនោះដែរ។ បញ្ហានេះបានរំខានដល់អ្នកពាក់ព័ន្ធទាំងអស់ ប៉ុន្តែវាគួរតែត្រូវបានដោះស្រាយជាបន្ទាន់។ ម្ចាស់ក្រុមហ៊ុន Meta បានបញ្ជាក់តាមបណ្តាញសង្គម X អតីតកម្មវិធី Twitter ថា កំពុងតែដោះស្រាយបញ្ហានេះ។

ដោយសារតែកម្មវិធី Facebook និង Instagram មានបញ្ហា អ្នកប្រើប្រាស់ជាច្រើនបានទុកកម្មវិធីទាំងពីរនេះចោល ហើយងាកទៅប្រើកម្មវិធី X ដែលជាអតីតកម្មវិធី Twitter ជំនួសវិញ។ គួរកត់សម្គាល់ដែរថា ដោយសារតែហេតុការណ៍នេះ លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X ក៏បានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គមថា ប្រសិនបើអ្នកកំពុងតែអានសារនេះ នោះក៏ព្រោះតែសេវារបស់ក្រុមហ៊ុនយើងកំពុងតែដំណើរការដែរ។ មានចម្ងល់ជាច្រើនថាតើកម្មវិធីនេះកំពុងតែត្រូវបានហេគ ឬយ៉ាងណា ហើយក៏បង្ហាញនូវការធូរស្រាលមកវិញ នៅពេលអ្នកប្រើប្រាស់ដឹងថា កម្មវិធីទាំងនេះមិនត្រូវបានហេគនោះ។

សន្តិសុខកម្មវិធី Facebook និង Instagram៖ នៅពេលអ្នកអាចត្រលប់ចូលមកកាន់គណនី Facebook និង Instagram របស់អ្នកវិញ អ្នកគួរតែកំណត់សុវត្ថិភាពរបស់អ្នក (Shore Up Security) និងចាប់ផ្តើមប្រើ Password Manager ដូចជា 1Password ឬ Bitwarden។ នៅពេលកម្មវិធី Facebook ត្រលប់មកដំណើរការឡើងវិញ អ្នកប្រើប្រាស់នឹងត្រូវបានផ្តល់ឱកាសឱ្យចូលប្រើប្រាស់វិញ (log back in) ប៉ុន្តែប្រសិនបើពួកគេភ្លេចលេខសម្ងាត់ ពួកគេនឹងអាចបង្កើតលេខសម្ងាត់ថ្មី (New Unique Password) តាមរយៈ Password Manager បើយោងតាមសំដីលោក Moore។ អ្នកក៏អាចប្រើការផ្ទៀងផ្ទាត់ពីរជាន់ ឬ 2FA (Two-Factor Authentication) ដើម្បីបន្ថែមនូវសុវត្ថិភាព សម្រាប់ការពារគណនី Facebook និង Instagram របស់លោកអ្នកពីឧក្រឹដ្ឋជន៕

https://www.forbes.com/sites/kateoflahertyuk/2024/03/05/facebook-and-instagram-down-heres-why/?sh=2452dcdb25e9

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here