នៅថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសថា Passkeys ឥឡូវអាចប្រើបានសម្រាប់អ្នកប្រើប្រាស់ដែលងាយរងគ្រោះ (High-Risk) អ្នកនឹងទទួលបាននូវសុវត្ថិភាពគណនីរឹងមាំបំផុត ជាមួយនឹងការចុះឈ្មោះចូលប្រើកម្មវិធី Advanced Protection Program។
កម្មវិធី Advanced Protection Program (APP) គឺជាសេវាកម្មឥតគិតថ្លៃ សម្រាប់ការពារគណនីរបស់អ្នកប្រើប្រាស់ដូចជាសកម្មជន អ្នកកាសែត ថ្នាក់ដឹកនាំអាជីវកម្ម អ្នកនយោបាយ ដែលសុទ្ធសឹងតែជាក្រុមគោលដៅងាយនឹងរងគ្រោះនៃការវាយប្រហារតាមអនឡាញ។ កម្មវិធីនេះបិទដំណើរការដែលគ្មានការអនុញ្ញាតចូលទៅកាន់គណនីរបស់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះជាមួយកម្មវិធី APP និងបន្ថែមការការពារឈានមុខទប់ស្កាត់ទៅនឹងការវាយប្រហារបែប Phishing គណនី Google កម្មវិធីមេរោគ និងការលួចទិន្នន័យ។
Passkeys ត្រូវបានចងភ្ជាប់ជាមួយនឹងឧបករណ៍ជាក់លាក់ដូចជា កុំព្យូទ័រ Tablet ឬទូរស័ព្ទស្មាតហ្វូន ហើយវាធ្វើការជាលក្ខណៈខាងក្នុងឧបករណ៍ផ្ទាល់ (Locally) ដែលផ្តល់នូវជម្រើសសុវត្ថិភាពបន្ថែមពីលើលេខសម្ងាត់ (Passwords) និងកាត់បន្ថយគ្រោះថ្នាក់នៃការបើកចំហទិន្នន័យ។ វាក៏មានការផ្តល់ជូនចំពោះការប្រើប្រាស់គេហទំព័រ សេវាកម្មអនឡាញ និងកម្មវិធីដែលប្រើ Biometric Sensors ដូចជាការស្គេនស្នាមម្រាមដៃ និងមុខ (Facial Recognition), PINs, Hardware Security Keys និង Screen Lock Patterns។ អ្នកអាចបង្កើត Passkey ដោយប្រើឧបករណ៍របស់អ្នកឥឡូវនេះតាមរយៈការ Sign into ទៅក្នុងគណនី Google របស់អ្នក រួចចុចលើ “Get Passkeys” Button។ ថ្នាក់ដឹកនាំផលិតផល APP របស់ក្រុមហ៊ុន Google បានថ្លែងថា អ្នកប្រើត្រូវបានតម្រូវឱ្យមាន Physical Security Keys ចំនួន២ ដើម្បីចុះឈ្មោះចូលទៅកាន់ APP ដោយប្រើប្រាស់លេខសម្ងាត់ (Password) របស់ពួកគេ និង Security Keys មួយទៀតដើម្បីអាចធ្វើការ Log in បាន។ ទោះជាយ៉ាងណា ក្រុមហ៊ុនយល់ថាអ្នកប្រើប្រាស់មិនសុទ្ធតែអាចចូលប្រើ Physical Security Keys ឬលទ្ធភាពទិញ Keys នោះទេ។ Passkeys ផ្តល់ឱ្យអ្នកប្រើនូវជម្រើសដ៏ងាយ និងសុវត្ថិភាពបូករួមទាំងការប្រើឧបករណ៍ផ្ទាល់ខ្លួន (Personal Devices) របស់ពួកគេ ផ្ទុយពីឧបករណ៍ផ្សេងទៀតដូចជា Security Key ដែលប្រើសម្រាប់ការផ្ទៀងផ្ទាត់ធន់នឹងការបន្លំ។
អ្នកប្រើប្រាស់ដែលងាយរងគ្រោះត្រូវការ Compatible Device ជាមួយនឹង Browser ដើម្បីចូលទៅកាន់កម្មវិធី APP ដែលប្រើ Passkey។ បន្ទាប់មក ពួកគេត្រូវអាចអនុវត្តតាមជំហានខាងក្រោម៖
– ចូលទៅកាន់ទំព័រ Advanced Protection Program Enrollment Page
– ចុចលើ “Get Started”
– អនុវត្តតាមការណែនាំដើម្បីបំពេញ Enrollment Process។ អ្នកអាចចូលប្រើជាមួយ Passkey ឬក៏ Physical Security Key។
ក្រុមហ៊ុន Google ក៏តម្រូវការ Recovery Option នៅពេល APP Enrollment ដូចជាលេខទូរស័ព្ទ និងអ៊ីម៉ែល ឬ Passkey/Security Key ដើម្បីធានាថាអ្នកប្រើអាចចូលប្រើគណនីរបស់ពួកគេ ក្នុងករណីពួកគេត្រូវបាន Locked Out។ នៅខែតុលា ក្រុមហ៊ុន Google បានបង្កើត Passkeys the default sign-in Method សម្រាប់គណនីឯកជនទាំងអស់ដែលត្រូវឆ្លងកាត់សេវាកម្ម និងផ្លេតហ្វមរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានណែនាំការប្រើ Passwordless Sign-in នៅលើគណនី Google ទាំងអស់នៅខែឧសភា ឆ្នាំ២០២៣ និងបានបន្ថែម Passkey ទៅកាន់ Chrome Web Browser និងប្រព័ន្ធប្រតិបត្តិការ Android កាលពីខែតុលា ឆ្នាំ២០២២៕ \
ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤