ក្រុមហេគឃ័រចិនដែលពាក់ព័ន្ធនឹងសម្ព័ន្ធសាយប័រសកលត្រូវបានចាប់ខ្លួននៅប្រទេសសិង្ហបូរី

0

កាលពីថ្ងៃច័ន្ទ ជនជាតិចិន ៦នាក់ និងសិង្ហបូរី ១នាក់ត្រូវបានចាប់ខ្លួននៅប្រទេសសិង្ហបូរីពីបទប្រព្រឹត្តបទល្មើសសាយប័រនៅក្នុងទំនាក់ទំនងសម្ព័ន្ធសកល (Global Syndicate)។នៅពេលបង្ក្រាបកាលពីថ្ងៃច័ន្ទ ប៉ូលីសបានចាប់ខ្លួនបុរសចំនួន ៦នាក់ និងបានរឹបអូសឧបករណ៍អេឡិចត្រូនិករួមជាមួយឧបករណ៍ហេគដែលត្រូវបានដំឡើងរួចរាល់សម្រាប់ដំណើរការវាយប្រហារសាយប័រ លួចព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួន (PII) និង Credentials សម្រាប់ម៉ាស៊ីនមេដែលគេដឹងថាត្រូវបានគ្រប់គ្រងដោយក្រុមហេគឃ័រ។ ប្រតិបត្តិការចុះបង្ក្រាបធ្វើឡើងដោយមន្រ្តីប៉ូលីសសិង្ហបូរី ទីភ្នាក់ងារស៊ើបការណ៍ និងនាយកដ្ឋានសុវត្ថិភាពផ្ទៃក្នុងសរុបចំនួន ១៦០នាក់។

នៅក្នុងសេចក្តីប្រកាសរបស់ប៉ូលីសបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ប៉ូលីសប្រមាណជា ១៦០នាក់មកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងកម្លាំងប៉ូលីសសិង្ហបូរី នាយកដ្ឋានប៉ូលីសស៊ើបការណ៍ បញ្ជាការប្រតិបត្តិការពិសេស និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានដាក់ចេញនូវការបង្រ្កាបដំណាលគ្នានៅទីតាំងលំនៅដ្ឋានជាច្រើនកន្លែង។ នៅក្នុងប្រតិបត្តិការបានចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលគេជឿជាក់ថា បានទាក់ទងនឹងក្រុមបទល្មើសសកល ដែលធ្វើសកម្មភាពតាមអ៊ីនធឺណិតក្នុងបំណងឆបោក។ ជនសង្ស័យទាំងទី៧នាក់ ជាជនជាតិចិន ត្រូវបានចាប់ខ្លួនដាច់ដោយឡែក បើយោងតាមប្រព័ន្ធព័ត៌មានជាតិ។ ឧបករណ៍អេឡិចត្រូនិកផ្សេងៗ និងប្រាក់ចំនួន ១,៣៩៤,០០០ដុល្លារ បូករួមទាំងប្រាក់គ្រីបតូ ត្រូវបានប៉ូលីសរឹបអូស និងត្រូវបានប្រើប្រាស់ជាភស្តុតាងសម្រាប់ធ្វើការស៊ើបអង្កេត។

ជនសង្ស័យទាំង ៦នាក់ត្រូវបានចាប់ខ្លួននៅប្រទេសសិង្ហបូរីរួមមាន៖

១. លោក Sun Jiao ជនជាតិចិន អាយុ ៤២ឆ្នាំ បានប្រើប្រាស់អត្តសញ្ញាណសម្រាប់ចូលម៉ាស៊ីនមេហេគឃ័រ កុំព្យូទ័រយួរដៃ ៥គ្រឿង ទូរស័ព្ទ ៦គ្រឿង ប្រាក់ ២៤,០០០ដុល្លារ និងប្រាក់គ្រីបតូ ៨៥០,០០០ដុល្លារ

២. លោក Zhang Qingqiao ជនជាតិចិន អាយុ ៣៨ឆ្នាំ មានរក្សាទុកទិន្នន័យឯកជនដោយគ្មានការអនុញ្ញាត កុំព្យូទ័រយួរដៃ ២គ្រឿង ទូរស័ព្ទ ៣គ្រឿង និងប្រាក់ ៥២,០០០ដុល្លារ

៣. លោក Qin Zheng ជនជាតិចិន អាយុ ៣៥ឆ្នាំ រកឃើញថាមានឧបករណ៍ហេគ កុំព្យូទ័រយួរដៃ ២គ្រឿង ទូរស័ព្ទ ៤គ្រឿង និងប្រាក់ ២,៦០០ដុល្លារ

៤. លោក Liu Yuq ជនជាតិចិន អាយុ ៣២ឆ្នាំ ប៉ូលីសចាប់ខ្លួនពីបទប្រើប្រាស់កម្មវិធីជំនាញក្នុងគោលបំណងគ្រប់គ្រងលើមេរោគ Malware (e.g. PlugX backdoor) កុំព្យូទ័រយួរដៃ ៣គ្រឿង និងទូរស័ព្ទ ៤គ្រឿង

៥. លោក Yan Peijian សង្ស័យពីបទទិញទិន្នន័យឯកជនខុសច្បាប់ មានកុំព្យូទ័រយួរដៃ ១គ្រឿង ទូរស័ព្ទ ៩គ្រឿង និងប្រាក់ ៤៦៥,០០០ដុល្លារ

៦. លោក Goh Shi Yong ជនជាតិសិង្ហបូរី មានអាយុ ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទទិញគម្រោង Singtel Broadband ចំនួន ២ ឱ្យជនជាតិចិនចំនួន ៣នាក់។

PlugX គឺជាមេរោគធនាគារបញ្ជាពីចម្ងាយ (RAT) ដែលត្រូវបានប្រើជា Backdoor នៅលើប្រព័ន្ធដែលត្រូវបានព្យាយាមវាយប្រហារយកមកគ្រប់គ្រង។ វាត្រូវបានប្រើនៅក្នុងយុទ្ធនាការវាយប្រហារសម្រាប់ចែកចាយទៅឱ្យហេគឃ័រជនជាតិចិន កាលពីឆ្នាំ២០០៨ នៅក្នុងសកម្មភាពចារកម្មសាយប័រ ដែលចែកចាយទៅឱ្យក្រុមហេគឃ័រដែលគាំទ្រដោយរដ្ឋចិន។ នៅក្នុងក្រុមហេគឃ័រឈានមុខគេរបស់ចិន ដែលជំរុញការប្រើ PlugX នៅក្នុងប្រតិបត្តិការសាយប័រគឺ APT10 (Stone Panda), APT41 (Winnti) និង Mustang Panda។ ទោះជាយ៉ាងណា អាជ្ញាធរនៅប្រទេសសិង្ហបូរីមិនបានចោទប្រកាន់ថា ជនសង្ស័យដែលត្រូវបានចាប់ទាំងនោះមានពាក់ព័ន្ធនឹងក្រុមណាមួយនោះទេ៕

https://www.bleepingcomputer.com/news/legal/chinese-hackers-linked-to-PlugX-malware-arrested-in-singapore/

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here