ក្រុមហ៊ុន Google ងាកទៅរកថាមពលនុយក្លេអ៊ែរសម្រាប់ផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យ AI

0

ក្រុមហ៊ុន Google បានចុះកុងត្រាលើកិច្ចព្រមព្រៀងបង្កើតថាមពលតូចមួយដោយប្រើនុយក្លេអ៊ែរ សម្រាប់បង្កើតអគ្គិសនី ដើម្បីផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យ AI របស់ខ្លួន។ក្រុមហ៊ុនរៀបរាប់ពីកុងត្រាជាមួយក្រុមហ៊ុន Kairos Power ក្នុងការប្រើទីតាំងថាមពលលើកទី១ (Reactor) នៅក្នុងទសវត្សនេះ និងការផ្តល់ជូននូវអនឡាញកាន់តែច្រើននៅឆ្នាំ២០៣៥។ ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតពីតម្លៃ ឬទីតាំងថាមពលដែលនឹងត្រូវបង្កើតនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងតែបែរទៅរកប្រភពថាមពលនុយក្លេអ៊ែរ សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់មជ្ឈមណ្ឌលទិន្នន័យដ៏ធំដែលប្រើ AI។

នាយកជាន់ខ្ពស់ផ្នែកថាមពល និងអាកាសធាតុនៅក្រុមហ៊ុន Google លោក Michael Terrell បានថ្លែងថា ក្រុមហ៊ុនត្រូវការប្រភពបណ្តាញអគ្គិសនីថ្មី ដើម្បីគាំទ្រដល់បច្ចេកវិទ្យា AI។ កិច្ចព្រមព្រៀងនេះជួយផ្គត់ផ្គង់ថាមពលបន្ថែមដែលស្អាត និងទុកចិត្តបាន និងមានសក្តានុពលពេញលេញសម្រាប់គាំទ្រដល់ការពន្លឿនបច្ចេកវិទ្យាថ្មីសម្រាប់អ្នកគ្រប់គ្នា។ លោក Jeff Olson នាយកប្រតិបត្តិក្រុមហ៊ុន Kairos បានថ្លែងថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Google មានសារៈសំខាន់ណាស់ក្នុងការពន្លឿនការធ្វើពាណិជ្ជកម្មថាមពលនុយក្លេអ៊ែរកម្រិតខ្ពស់ និងជាដំណោះស្រាយដែលមានសារៈសំខាន់ចំពោះបណ្តាញអគ្គិសនី ដែលអាចកាត់បន្ថយ CO2 (Decarbonising)។ គម្រោងនៅសល់តែការអនុម័តចេញពីគណៈកម្មការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក៏ដូចជាទីភ្នាក់ងារក្នុងស្រុកមុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យបន្ត។

កាលពីឆ្នាំមុន និយតករអាមេរិកបានផ្តល់ឱ្យក្រុមហ៊ុនថាមពល California-based Kairos នូវកាអនុញ្ញាតលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរប្រភេទថ្មី។ កាលពីខែកក្កដា ក្រុមហ៊ុនបានចាប់ផ្តើមសាងសង់រោងចក្រនៅរដ្ឋ Tennessee។ ការចាប់ផ្តើមដ៏ជំនាញនៅក្នុងកាអភិវឌ្ឍម៉ាស៊ីន Reactors តូចៗដែលប្រើ Molten Fluoride salt ជាសាធាតុត្រជាក់ជំនួសទឹក ដែលប្រើដោយរោងចក្រនុយក្លេអ៊ែរបុរាណ (traditional)។ ថាមពលនុយក្លេអ៊ែរ ដែលគ្មានសារធាតុ Carbon និងផ្តល់នូវថាមពលអគ្គិសនីរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ បានបង្កើននូវការទាក់ទាញសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា ខណៈពេលដែលវាមានបំណងក្នុងការកាត់បន្ថយការបញ្ចេញជាតិពុល ហើយថែមទាំងបង្កើននូវថាមពលកាន់តែច្រើនថែមទៀតនោះ។ ការប្រើប្រាស់ថាមពលសកលដោយមជ្ឈមណ្ឌលទិន្នន័យរំពឹងថានឹងមានកើនឡើងទ្វេដងនៅត្រឹមចុងទសវត្សនេះ បើយោងតាមធនាគារយក្ស Goldman Sachs នៅ Wall Street។ លោក John Moore អ្នកជំនាញកម្មវិធីនិពន្ធឧស្សាហកម្មសម្រាប់គេហទំព័រ TechTarget បានថ្លែងថា មជ្ឈមណ្ឌលទិន្នន័យ AI ត្រូវការអគ្គិសនីច្រើនសម្រាប់ប្រើប្រាស់ និងរក្សាឧបករណ៍ឱ្យត្រជាក់។ មជ្ឈមណ្ឌលទាំងនេះត្រូវបំពាក់ឧបករណ៍ជំនាញ ដែលទាមទារថាមពលច្រើនជាងមុន ហើយក៏ជាមូលហេតុដែលបង្កើតនូវកម្តៅច្រើនជាងមុនផងដែរនោះ។

នៅឯសន្និសីទការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ អាមេរិកបានចូលរួមក្នុងក្រុមប្រទេសដែលចង់បង្កើននូវការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដល់ទៅ ៣ដងនៅឆ្នាំ២០៥០ ដែលជាផ្នែកមួយនៃកម្លាំងចលករមួយនៃការផ្លាស់ទីចេញពីការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ។ ទោះជាយ៉ាងណា ការរិះគន់បានលើកឡើងថាការប្រើប្រាស់ថាមពលនុយក្លេអ៊ែរមានគ្រោះថ្នាក់ និងបង្កើតនូវកាកសំណល់សារធាតុវិទ្យុសកម្មរយៈពេលយូរអង្វែង។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានសម្រេចចិត្តចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅរោងចក្រថាមពល Three Mile Island ដែលជាទីតាំងនៃឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់អាមេរិក កាលពីឆ្នាំ១៩៧៩។ កាលពីខែមីនា ក្រុមហ៊ុន Amazon បានថ្លែងថា ខ្លួនគួរតែទិញមជ្ឈមណ្ឌលទិន្នន័យដែលប្រើថាមពលនុយក្លេអ៊ែរនៅក្នុងរដ្ឋ Pennsylvania។ លោក Somnath Kansabanik មកពីក្រុមហ៊ុនស្រាវជ្រាវ Rystad Energy បានលើកឡើងថា ភាពជាដៃគូរបស់ក្រុមហ៊ុន Google និងក្រុមហ៊ុន Kairos Power គឺជាសញ្ញានៃការបោះជំហានថ្មីមួយទៀតនៅក្នុងការចាប់យកបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ៕

https://www.bbc.com/news/articles/c748gn94k95o

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here