របៀបប្រើប្រាស់កម្មវិធី ២០០លានដុល្លារ របស់ FCC សម្រាប់ជំរុញសន្តិសុខសាយប័រ K-12

0

នៅឆ្នាំ២០២៤ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានដាក់ចេញនូវកម្មវិធីសាកល្បងសន្តិសុខសាយប័រ K-12 ដែលចាប់ផ្តើមជាមួយនឹងទឹកប្រាក់ចំនួន ២០០លានដុល្លារ។ ខណៈពេលដែលការគំរាមកំហែងមានការកើនឡើង ស្ថាប័នអប់រំក៏កំពុងតែជួបនូវការគំរាមកំហែងផ្នែកសាយប័រ ដែលមានចាប់តាំងពីការចាប់ជម្រិតដល់ទៅការលេចធ្លាយទិន្នន័យ។

ការកសាងលើការណែនាំទាក់ទងនឹងធនធានដែលអាចដោនឡូត (Downloadable Resources) ដូចជា “ការប្រកួតប្រជែងផ្នែកសន្តិសុខសាយប័រកំពូលទាំង១០ ដែលប្រឈមមុខជាមួយនឹងស្ថាប័ន K-12” សម្រាប់គោលដៅបឋមនៃកម្មវិធីរបស់គណៈកម្មការ FCC គឺដើម្បីពង្រឹងសន្តិសុខសាយប័រនៅទូទាំងសាលារៀន និងបណ្ណាល័យនៅសហរដ្ឋអាមេរិក និងដើម្បីផ្តល់អំណាចឱ្យពួកគេសម្រាប់ការពារទិន្នន័យសម្ងាត់ និងការពារការរំខាន។ ជាមួយនឹងការកើនឡើងនៃការពឹងផ្អែកលើឧបករណ៍ឌីជីថល វាចាំបាច់ណាស់ដែលស្ថាប័ន K-12 គួរដោះស្រាយបញ្ហាប្រឈមផ្នែកសុវត្ថិភាពសាយប័រទាំងនេះឱ្យមាន ប្រសិទ្ធភាព។

ការយល់ដឹងពីកម្មវិធី៖ តើអ្នកត្រួវដឹងពីអ្វី? កម្មវិធីសាកល្បងសន្តិសុខ K-12 របស់គណៈកម្មការ FCC ត្រូវបានបង្កើតឡើងសម្រាប់ដោះស្រាយការកើនឡើងនៃការគំរាមកំហែងផ្នែកសន្តិសុខសាយប័រនៅក្នុងវិស័យអប់រំ។ កម្មវិធីនេះទទួលបានថវិកាចំនួន ២០០លានដុល្លារ ក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីជួយសាលារៀន និងបណ្ណាល័យសម្រាប់បង្កើនវិធានការសន្តិសុខសាយប័រ។ សាលារៀន និងបណ្ណាល័យដែលមានបំណងចង់ដាក់ពាក្យត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យរួមមានបង្ហាញពីតម្រូវការសម្រាប់ជំរុញផ្នែកហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រ និងប្រកាន់ខ្ជាប់នូវការអនុវត្តល្អបំផុតនៃសន្តិសុខសាយប័រជាមូលដ្ឋាន។ កម្មវិធីនេះផ្តល់អាទិភាពដល់ស្ថាប័ននៅក្នុងតំបន់ដែលមិនទាន់ទទួលបាន ឬមានហានិភ័យខ្ពស់ ដែលគ្មានធនធានហិរញ្ញវត្ថុ សម្រាប់អនុវត្តវិធានការសន្តិសុខសាយប័រកម្រិតខ្ពស់ដោយឯករាជ្យបាន។

ការរៀបចំដំណើរការកម្មវិធី (Navigating the Application): ដំណើរការកម្មវិធី (Application Process) សម្រាប់កម្មវិធី (Program) ពាក់ព័ន្ធនឹងចំណុចសំខាន់ៗមួយចំនួន។ ដំបូង សាលារៀនត្រូវវាយតម្លៃឥរិយាបថសន្តិសុខសាយប័របច្ចុប្បន្នរបស់ពួកគេ និងកំណត់កន្លែងសំខាន់ៗដែលត្រូវការពារ ឬកែលម្អ។ លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសរបស់ FCC សង្កត់ធ្ងន់លើទម្រង់ហានិភ័យរបស់សាលារៀន សមត្ថភាពសន្តិសុខបច្ចុប្បន្ន និងការរៀបចំក្នុងការពង្រឹងសន្តិសុខសាយប័រដែលបានស្នើសុំឡើងជាមួយនឹងគោលបំណងរបស់កម្មវិធី។ សាលារៀនត្រូវបានលើកទឹកចិត្តឱ្យធ្វើសវនកម្ម (Audit) សន្តិសុខសាយប័រដើម្បីកំណត់អត្តសញ្ញាណភាពងាយរងគ្រោះ។ ដោយផ្អែកលើសវនកម្មពួកគេអាចបង្កើតផែនការកែលម្អសន្តិសុខសាយប័រ ដែលពន្យល់យ៉ាងលម្អិតពីរបៀបដែលមូលនិធិនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេប្រសើរឡើង។ កម្មវិធី (Applications) ក៏នឹងជួយបង្ហាញពីការតាំងចិត្តរបស់ពួកគេក្នុងការថែរក្សាសុខភាពសន្តិសុខសាយប័ររយៈពេលវែងលើសពីរយៈពេលនៃការផ្តល់ជំនួយដូចជា កម្មវិធីសន្តិសុខស្អាតរយៈពេលវែង (Long-term security hygiene program)។

ការរៀបចំសម្រាប់កម្មវិធី (Application): ការណែនាំតាមដំណាក់កាល៖ សម្រាប់ផែនការសាលារៀនដើម្បីស្នើសុំមូលនិធិក្រោមកម្មវិធីសាកល្បងសន្តិសុខសាយប័រ K-12 របស់គណៈកម្មការ FCC រួមមានការរៀបចំជាគន្លឹះដ៏សំខាន់។ នេះជារបៀបដែលសាលារៀនអាចចាប់ផ្តើមបាន៖

– ដាក់ចេញនូវសវនកម្មសន្តិសុខសាយប័រ៖ វាយតម្លៃលើវិធានការសន្តិសុខសាយប័របច្ចុប្បន្ន កំណត់ពីគំលាត និងវាយតម្លៃពីហានិភ័យ

– អភិវឌ្ឍផែនការជំរុញសន្តិសុខសាយប័រ៖ ដោយផ្អែកលើសវនកម្ម រាយផែនការដែលរួមមានឧបករណ៍និងសេវាសន្តិសុខសាយប័រដែលត្រូវការសម្រាប់ដោះស្រាយភាពទន់ខ្សោយ

– រៀបចំឯកសារតាមតម្រូវការរបស់អ្នក៖ រៀបចំឯកសារដែលបញ្ជាក់ច្បាស់ៗពីតម្រូវការថវិកា និងបង្ហាញពីរបៀបដែលមូលនិធិនឹងជួយជំរុញសន្តិសុខរបស់ស្ថាប័ន

– ធានាពីនិរន្តរភាពរយៈពេលវែង៖ បង្ហាញពីការតាំងចិត្តក្នុងការថែរក្សាសន្តិសុខសាយប័របន្ទាប់ពីថវិកាត្រូវបានប្រើប្រាស់

របៀបដែលក្រុមហ៊ុន Cynet ទទួលបានជោគជ័យ៖ ដៃគូដែលគួរឱ្យទុកចិត្តដូចជា ក្រុមហ៊ុន Cynet អាចផ្តល់នូវការគាំទ្រដ៏មានតម្លៃតាមរយៈដំណើរការ។ អ្នកជំនាញ Cynet អាចជួយសាលារៀនវាយតម្លៃពីស្ថានភាពសន្តិសុខសាយប័របច្ចុប្បន្នរបស់ពួកគេដោយតាមរយៈការធ្វើសវនកម្ម និងកំណត់ពីគំលាតដែលតម្រឹមជាមួយគោលដៅនៃកម្មវិធី (Program) របស់ FCC។ នៅពេលការវាយតម្លៃទាំងនេះត្រូវបានបញ្ចប់ ក្រុមហ៊ុន Cynet ធ្វើការជាមួយស្ថាប័នដូចជាសាលារៀនដើម្បីបង្កើតយុទ្ធសាស្រ្តសន្តិសុខសាយប័រតាមតម្រូវការដែលត្រូវដោះស្រាយជាមួយការគំរាមកំហែងភ្លាមៗ និងត្រៀមសម្រាប់ការគំរាមកំហែងនាពេលខាងមុខ។ ជាមួយនឹងក្រុមហ៊ុន Cynet  សាលារៀនអាចពង្រឹងសន្តិសុខសាយប័ររបស់ពួកគេ ជំរុញឱកាសនៃការទទួលបានមូលនិធិ និងធានាថាពួកគេត្រូវបានបំពាក់ជាមួយនឹងវិធីការពារការគំរាមកំហែងដែលមិនធ្លាប់មាន។ ផ្លេតហ្វម All-in-One ត្រូវបានបង្កើតឡើងសម្រាប់បង្កើនសន្តិសុខ ការអនុវត្តដ៏សាមញ្ញ និងធានាការអនុវត្តអនុលោមតាមតម្រូវការរបស់ FCC។

ផលប៉ះពាល់រយៈពេលវែង និងតួនាទីរបស់ Cynet ក្រោយពីបញ្ចប់មូលនិធិ៖ នៅពេលដើរតួនាទីជាអ្នកផ្តល់ការដឹកនាំស្តីពីដំណោះស្រាយសន្តិសុខសាយប័រជាមួយនឹងបទពិសោធដ៏ច្រើននៅក្នុវិស័យអប់រំ K-12 សាលារៀន សាកលវិទ្យាល័យ និងបណ្ណាល័យ ក្រុមហ៊ុន Cynet ប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំសម្រាប់វិស័យអប់រំទាំងមូល។ ខណៈពេលដែលកម្មវិធីសាកល្បងសន្តិសុខសាយប័រ K-12 របស់ FCC ត្រូវបានផ្តួចផ្តើម វាចាំបាច់ក្នុងការទទួលស្គាល់ថាសន្តិសុខសាយប័រគឺជាបញ្ហាប្រឈមដែលកំពុងតែបន្ត។ ក្រុមហ៊ុន Cynet ផ្តល់នូវដំណោះស្រាយដ៏មាននិរន្តរភាពដែលលើសពីរយៈពេលផ្តល់ជំនួយ ធានាសាលារៀនរក្សាបាននូវការការពាររយៈពេលវែង។ ការត្រួតពិនិត្យបន្តរបស់ Cynet ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ និងការគាំទ្រដោយយកចិត្តទុកដាក់ជួយឱ្យស្ថាប័នបន្តឈានទៅមុខ និងរក្សាបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។

ធ្វើសកម្មភាពនៅថ្ងៃនេះ៖ កម្មវិធីសាកល្បងសន្តិសុខសាយប័ររបស់ FCC បង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់ស្ថាប័ន K-12 ក្នុងការពង្រឹងការកាពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងសាយប័រ។ នៅពេលដែលសាលារៀនរៀបចំកម្មវិធីរបស់ពួកគេ វាសំខាន់ណាស់ក្នុងការស្វែងរកដៃគូដែលអាចផ្តល់នូវសន្តិសុខសាយប័រដ៏គួរឱ្យទុកចិត្ត។ ក្រុមហ៊ុន Cynet ត្រៀមខ្លួនរួចរាល់ក្នុងការជួយសាលារៀនគ្រប់ជំហាន ចាប់ពីការវាយតម្លៃលើសន្តិសុខសាយប័របច្ចុប្បន្នរបស់សាលារៀន ទៅដល់ការអនុវត្តដំណោះស្រាយដែលអនុលោមតាមគោលដៅរបស់កម្មវិធី៕

https://www.bleepingcomputer.com/news/security/how-to-leverage-200-million-fcc-program-boosting-k-12-cybersecurity/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here