សារបញ្ឆោតឆបោកអ្នកប្រើ Apple iMessage ឱ្យបិទមុខងារការពារ

0

ឧក្រិដ្ឋជនសាយប័រកំពុងតែបន្លំដើម្បីបិទការការពារដែលភ្ជាប់មកជាមួយ Apple iMessage សម្រាប់អត្ថបទ (Text) និងបញ្ឆោតអ្នកប្រើប្រាស់ឱ្យបើកលីងឆបោកដែលត្រូវបានបិទ (Disabled)។ជាមួយនឹងសកម្មភាពប្រចាំថ្ងៃដែលអ្នកប្រើប្រាស់អនុវត្តនៅលើទូរស័ព្ទដៃរបស់ពួកគេ មិនថាជាការបង់ប្រាក់វិក័យបត្រ (bills) ការដើរទិញទំនិញ ឬការទំនាក់ទំនងជាមួយមិត្តភក្តិនិងសហការរីក្តី ហេគឃ័របង្កើនការវាយប្រហារក្លែងបន្លំ (SMS Phishing) លើលេខទូរស័ព្ទរបស់ជនរងគ្រោះ។ ដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារបែបនេះ កម្មវិធី Apple iMessage បានបិទលីងដោយស្វ័យប្រវត្តិនៅក្នុងសារ (Messages) ដែលបានទទួលពីអ្នកផ្ញើដែលមិនស្គាល់ មិនថាជាអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទក្តី។

ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានប្រាប់សារព័ត៌មាន BleepingComputer ថាប្រសិនបើ អ្នកប្រើឆ្លើយសារ ឬបន្ថែមអ្នកផ្ញើ (Adds The Sender) ចូលទៅក្នុងបញ្ជីទំនាក់ទំនងរបស់ពួកគេ (Contact List) នោះលីងនឹងអាចបើកបានធម្មតា។

ការបញ្ឆោតអ្នកប្រើឱ្យឆ្លើយតប៖ អស់រយៈពេលពីរបីខែមកហើយ សារព័ត៌មាន BleepingComputer បានឃើញពីការកើនឡើងនៃការវាយប្រហារតាមរយៈការផ្ញើសារ (Smishing Attack) ដែលមានបំណងបញ្ឆោតអ្នកប្រើឱ្យឆ្លើយតបសារជាអត្ថបទ ដូច្នេះលីងអាចបើកបានម្តងទៀត។ នៅពេលអ្នកមើលឃើញបញ្ហាខាងក្រោម ដែលជាបញ្ហាបញ្ជូន USPS ក្លែងក្លាយ និងបន្លំសារ Unpaid Road Toll Text ត្រូវបានផ្ញើចេញពីអ្នកផ្ញើដែលមិនស្គាល់ ហើយសារ iMessage នឹងបិទលីងដោយស្វ័យប្រវត្តិ។ ខណៈដែលការឆបោកនេះមិនមែនជារឿងថ្មី យើងសង្កេតឃើញថា អត្ថបទដែលគួរឱ្យចាប់អារម្មណ៍ ហើយអ្នកផ្សេងទៀតក៏បានឃើញនាពេលថ្មីៗនេះដែរនោះគឺការសុំឱ្យអ្នកប្រើប្រាស់ត្រូវឆ្លើយតបជាមួយនឹងពាក្យ “Y” ដើម្បីបើកដំណើរការលីង។

នៅក្នុងសារបញ្ឆោតនោះ (Smishing Message) បានរៀបរាប់ថា សូមឆ្លើយ Y បន្ទាប់មកបិទសារជាអត្ថបទ រួចបើក (Reopen) លីងដែលនៅក្នុងសារអត្ថបទនោះ ឬថតចម្លងលីងចូលទៅកាន់ Safari browser ដើម្បីបើកវា។ ជាងនេះទៀត ការស្រាវជ្រាវបង្ហាញថា តិចនិកនេះត្រូវបានប្រើជាច្រើនឆ្នាំមកហើយ ហើយក៏មានការកើនឡើងតាំងពីរដូវក្តៅមកផងដែរ។ នៅពេលអ្នកប្រើប្រាស់បានវាយពាក្យ STOP, Yes ឬ NO ដើម្បីបញ្ជាក់ការណាត់ជួប ឬជ្រើសចេញពីសារជាអក្សរនោះ ហេគឃ័រសង្ឃឹមថាទង្វើនេះនឹងនាំឱ្យអ្នកទទួលសារឆ្លើយតបសារ រួចបើកដំណើរការលីង។ ធ្វើបែបនេះនឹងបើកលីងម្តងទៀត រួចបិទ (Turn Off) មុខងារការពារការឆបោកដែលបានបង្កើតឡើងនៅក្នុង iMessage សម្រាប់អត្ថបទ (Text)។ ទោះបីអ្នកប្រើប្រាស់មិនចុចលើលីងដែលបានបើកឥឡូវនេះក្តី ក៏សកម្មភាពនៃការឆ្លើយតបប្រាប់ហេគឃ័រថា ឥឡូវនេះពួកគេមានគោលដៅដែលនឹងឆ្លើយតបសារបន្លំ (Phishing Text) ដែលធ្វើឱ្យជនរងគ្រោះនោះក្លាយជាគោលដៅសំខាន់។ ជាអកុសល មនុស្សទាំងនេះជាទូទៅជាគោលដៅនៃការវាយប្រហារ Phishing Messages ដែលនាំឱ្យពួកគេបញ្ចូលព័ត៌មានផ្ទាល់ខ្លួន កាតក្រេឌីត ឬព័ត៌មានលម្អិតផ្សេងទៀតដែលក្រោយមកហេគឃ័រនឹងលួចចេញ។ ប្រសិនបើអ្នកទទួលបានសារ ដែលលីងរបស់វាអាចបិទ ឬពីអ្នកដែលមិនស្គាល់ហើយស្នើសុំអ្នកឱ្យឆ្លើយតបសារអត្ថបទនោះ សូមអ្នកកុំឆ្លើយតបសារនោះឱ្យសោះ។ ផ្ទុយទៅវិញ សូមអ្នកទាក់ទងទៅកាន់ក្រុមហ៊ុន ឬអង្គការដោយផ្ទាល់ដើម្បីបញ្ជាក់សារ (Text) និងសួរថាតើមានអ្វីផ្សេងទៀតដែលអ្នកត្រូវធ្វើដែរឬទេ។

https://www.bleepingcomputer.com/news/security/phishing-texts-trick-apple-imessage-users-into-disabling-protection/

ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here