អាមេរិកចោទប្រកាន់ប្រតិបត្តិករនៃសេវាលាយប្រាក់គ្រីបតូពាក់ព័ន្ធនឹងក្រុមមេរោគចាប់ជម្រិត

0

ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ប្រតិបត្តិករចំនួន៣ ដែលជាក្រុមមេរោគចាប់ជម្រិត និងហេគឃ័រកូរ៉េខាងជើង បានប្រើប្រាស់សេវាចម្រុះគ្រីបតូ Blender.io និង Sinbad.io ដែលត្រូវបានដាក់ទណ្ឌកម្ម ទាក់ទងទៅនឹងការលាងប្រាក់លោះ រួមទាំអលួចប្រាក់គ្រីបតូ។

Sinbad.io seizure banner

សេវាចម្រុះប្រាក់គ្រីបតូអនុញ្ញាតឱ្យមានការលាយបញ្ចូលនៃទ្រព្យគ្រីបតូដែលបានដាក់ក្នុងចំណោមអាសយដ្ឋានកាបូបជាច្រើនសម្រាប់ជួយច្របល់ធនធានរបស់ពួកគេ។ បន្ទាប់មក សេវានេះទទួលបានកម្រៃជើងសារពីការលាងប្រាក់គ្រីបតូដែលបានដាក់ទាំងនោះមុនពេលផ្ញើប្រាក់ចេញទៅអាសយដ្ឋានកាបូបប្រាក់ផ្សេងទៀតដែលជាកម្មសិទ្ធិរបស់អតិថិជន។ ប្រជាពលរដ្ឋរុស្ស៊ី Roman Vitalyevich Ostapenko, Alexander Evgenievivh Oleynik និង Anton Vyachlavovich Tarasov ម្នាក់ៗត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ ពីបទប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ និងជាការឃុបឃិតគ្នាដើម្បីលាងលុយកខ្វក់។

ប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌លោក Brent S. Wible បានថ្លែងថា យោងតាមដីកា ជនល្មើសបានប្រតិបត្តិការប្រាក់គ្រីបតូចម្រុះ ដោយសុវត្ថិភាពសម្រាប់លាងប្រាក់កខ្វក់ដែលទទួលបានពីអំពើឧក្រិដ្ឋកម្មរួមមានប្រាក់ចំណូលពីការចាប់ជម្រិត និងការឆបោកដោយ Wire។ ចំពោះករណីនៃប្រតិបត្តិការចម្រុះទាំងនេះ ជនល្មើសធ្វើវាឱ្យកាន់តែងាយស្រួលសម្រាប់ក្រុមហេគឃ័រដែលគាំទ្រដោយរដ្ឋាភិបាល និងឧក្រិដ្ឋជនផ្សេងទៀត ដើម្បីស្វែងរកប្រាក់ចំណេញពីបទល្មើសដែលបង្កគ្រោះថ្នាក់ទាំងសុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។ សេវាលាយប្រាក់ចម្រុះគ្រីបតូ Blender.io ដែលប្រតិបត្តិការតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក៏ត្រូវបានប្រើដោយហេគឃ័រ Lazarus សម្រាប់លាងលុយ ៥០០លានដុល្លារក្នុងចំណោមប្រាក់សរុប ៦១៧លានដុល្លារដែលលួចបានពីផ្លេតហ្វមផ្ទេរប្រាក់ឌីជីថល Ronin bridge របស់ហ្គេមអនឡាញ Axie Infinity គឺជាការហេគប្រាក់គ្រីបតូដ៏ធំបំផុតនៅពេលនោះ។ រីឯសេវាលាយប្រាក់ចម្រុះគ្រីបតូ Sinbad.io បានចាប់ផ្តើមដំណើរការបន្ទាប់ពីការបិទប្រតិបត្តិការរបស់ Blender.io តាំងពីពីរបីខែមុន ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេវាលាយប្រាក់គ្រីបតូស្រដៀងគ្នានេះដែរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ អាមេរិក Netherland និងប៉ូឡូញបានរឹបអូសគេហទំព័រ (Web) និង Domain វេបសាយរបស់ទីផ្សារងងឹតនៅក្នុងប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិរួមមួយ។

សេវា Sinbad.io និង Blender.io ត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារ (OFAC) កាលពីខែឧសភា ឆ្នាំ២០២២ និងខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទត្រូវបានប្រើដោយក្រុមហេគឃ័រគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង និងប្រតិបត្តិការមេរោគចាប់ជម្រិតសម្រាប់លាងប្រាក់និម្មិតដែលលួចបាន។ ជនល្មើស Oleynik និង Ostapenko ត្រូវបានឃាត់ខ្លួនកាលពីដើមខែធ្នូ ឆ្នាំ២០២៤ គ្រាន់តែរយៈពេល ១ឆ្នាំបន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធអនឡានរបស់ Sinbad.io ត្រូវបានរឹបអូស ចំណែកឯ ជនល្មើស Tarasov វិញគឺជាប្រតិបត្តិករចម្រុះគ្រីបតូទី៣ បានរត់គេចខ្លួន។ សេវា Blender.io និង Sinbad.io ត្រូវបានប្រើដោយឧក្រិដ្ឋជននៅទូទាំងសកលលោកសម្រាប់លាងលុយដែលលួចបានពីជនរងគ្រោះរបស់មេរោគចាប់ជម្រិត ការលួចប្រាក់និម្មិត និងឧក្រិដ្ឋកម្មដទៃទៀត បើយោងតាមមេធាវីអាមេរិកលោក Ryan K. Buchanan។ ការចោទប្រកាន់នេះចង្អុលបង្ហាញពីការតាំងចិត្តរបស់អាជ្ញាធរក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានប្រើដោយឧក្រិដ្ឋជនសាយប័រសម្រាប់លួចប្រាក់ពីជនជាតិអាមេរិក និងលាក់បាំងការស្វែងរកប្រាក់ចំណេញដែលមិនស្មោះត្រង់របស់ពួកគេ៕

https://www.bleepingcomputer.com/news/security/us-charges-operators-of-cryptomixers-linked-to-ransomware-gangs/

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here