ការបំពានលើវិស័យសុខាភិបាលដ៏ធំបានជំរុញឱ្យមានវិសោធនកម្មច្បាប់សន្តិសុខសាយប័រអាមេរិក

0

ក្រសួងសុខាភិបាល និងសេវាមនុស្សសហរដ្ឋអាមេរិក (HHS) បានស្នើធ្វើបច្ចុប្បន្នភាពលើច្បាប់ស្តីពីការចល័ត និងគណនេយ្យភាពនៃការធានារ៉ាប់រងសុខភាពឆ្នាំ១៩៩៦ (HIPAA) ដើម្បីធានាលើទិន្នន័យសុខាភិបាលអ្នកជម្ងឺ បន្ទាប់ពីការកើនឡើងនៃការបំពានទិន្នន័យសុខភាពដ៏ធំ។

ច្បាប់សន្តិសុខសាយប័រដ៏តឹងរឹងនេះបានស្នើដោយការិយាល័យ HHS ផ្នែកសិទ្ធិស៊ីវិល (OCR) និងរំពឹងថានឹងត្រូវបានដាក់ចេញនៅក្នុងរយៈពេល ៦០ថ្ងៃក្រោយ ដែលតម្រូវឱ្យស្ថាប័នសុខាភិបាលធ្វើការអ៊ីនគ្រីបនូវព័ត៌មានសុខភាពដែលត្រូវបានការពារ (PHI) អនុវត្តការផ្ទៀងផ្ទាត់ច្រើនជាន់ (MFA) និងធ្វើឱ្យបណ្តាញណិតវើករបស់ពួកគេកាន់តែពិបាកសម្រាប់ជនខិលខូចផ្លាស់ទី។ នៅក្នុងសំណើរបស់ HHS បានឱ្យដឹងថា នៅប៉ុន្មានឆ្នាំថ្មីៗនេះ មានការកើនឡើងនៃការបំពានដ៏គួរឱ្យកត់សម្គាល់ ដែលប៉ះពាល់ដល់បុគ្គលមិនតិចជាង ៥០០ស្ថាប័នដូចជាការបំពាន និងការវាយប្រហារសាយប័រតាមរយៈពេលការលួចចូល និងមេរោគចាប់ជម្រិត។

ក្រសួងក៏មានការព្រួយបារម្ភពីការកើនឡើងទៅលើចំនួននៃការបំពាន និងឧប្បត្តិហេតុសន្តិសុខសាយប័រ​ផ្សេងទៀតលើអង្គភាពគ្រប់គ្រង។ ក្រសួងក៏មានការព្រួយបារម្ភកាន់តែខ្លាំងចំពោះនិន្នាការកើនឡើងនៃចំនួនបុគ្គលដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុបែបនេះ បូករួមទាំងទំហំនៃគ្រោះថ្នាក់ដែលអាចកើតមានពីឧប្បត្តិហេតុបែបនេះ។ សារព័ត៌មាន Reuters រាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានផ្នែកសាយប័រ និងបច្ចេកវិទ្យា ក៏បានប្រាប់អ្នកយកការណ៍ថា ការធ្វើបច្ចុប្បន្នភាពច្បាប់សន្តិសុខសាយប័រ HIPAA ត្រូវបានជំរុញដោយការវាយប្រហារពីមេរោគចាប់ជម្រិត និងការបំពានដ៏ធំដែលបានប៉ះពាល់ដល់មន្ទីរពេទ្យ និងប្រជាជនអាមេរិកនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទីប្រឹក្សាក៏បានបន្ថែមថា ការអនុវត្តច្បាប់ទាំងនេះនឹងត្រូវចំណាយប្រហែល ៩ពាន់លានដុល្លារនៅក្នុងឆ្នាំទី១ និង ៦ពាន់លានដុល្លារនៅក្នុងរយៈពេល ៤ឆ្នាំបន្ទាប់។ ទីប្រឹក្សាក៏បានបន្តថា ច្បាប់សន្តិសុខ (ក្រោម HIPAA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងវិសោធនកម្មនៅក្នុងឆ្នាំ២០១៣ ដូច្នេះ នេះគឺជាបច្ចុប្បន្នភាពលើកទី១ នៅក្នុងរយៈពេល ២០ក្រោយ ហើយវានឹងតម្រូវឱ្យស្ថាប័នថែទាំទិន្នន័យសុខភាពធ្វើរឿងទាំងនេះដូចជាការអ៊ីនគ្រីបទិន្នន័យ ប្រសិនបើវាត្រូវបានវាយប្រហារ វានឹងមិនអាចបើកចំហនៅលើគេហទំព័រ និងបង្កគ្រោះថ្នាក់ដល់បុគ្គលបានទេ។

តម្លៃនៃការមិនអនុវត្តច្បាប់ មិនត្រឹមតែមានតម្លៃខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងបង្កគ្រោះថ្នាក់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសុវត្ថិភាពអ្នកជម្ងឺ ហើយនាំមកនូវផលវិបាកផ្សេងៗទៀត។ នាពេលថ្មីៗនេះ ប្រព័ន្ធសុខាភិបាលឯកជនអាមេរិកធំជាងគេ Ascension បានជូនដំណឹងទៅដល់មនុស្សមិនតិចជាង ៥,៦លាននាក់ថាទិន្នន័យផ្ទាល់ខ្លួន និងសុខភាពត្រូវបានលួចនៅក្នុងការវាយប្រហារមេរោគចាប់ជម្រិត May Black Basta។ បន្ទាប់ពី ការវាយប្រហារសាយប័រ បុគ្គលិក Ascension ត្រូវបានបង្ខំឱ្យតាមដានថ្នាំ និងដំណើរការព្យាបាលនៅលើក្រដាស ដោយសារតែការកត់ត្រាដោយប្រព័ន្ធអេឡិចត្រូនិករបស់អ្នកជម្ងឺមិនអាចដំណើរការបាន។ មន្ទីរពេទ្យឯកជនយក្សក៏ត្រូវដាក់ឧបករណ៍របស់ខ្លួនទៅ Offline និងបង្វែរសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់របស់ខ្លួនទៅមន្ទីរពេទ្យផ្សេងដើម្បីជៀសវាងការពន្យារពេល៕

https://www.bleepingcomputer.com/news/security/massive-healthcare-breaches-prompt-us-cybersecurity-rules-overhaul/

ប្រភពព័ត៌មាន៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here