ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជនជាតិកាណាដាម្នាក់ពីបទលួចប្រាក់ ៦៥លានដុល្លារ បន្ទាប់ពីការបំពានលើសេវាហិរញ្ញវត្ថុកណ្តាល ((Decentralized Finance (DeFI) Protocols) ចំនួន២។ផ្លេតហ្វម DeFI គឺជាប្រព័ន្ធ Blockchain ដែលសម្របសម្រួលសេវាហិរញ្ញវត្ថុ Peer-to-Peer និងមិនត្រូវការអន្តរការីហិរញ្ញវត្ថុកណ្តាលសាមញ្ញដូចជា ធនាគារ ឬឈ្មួញកណ្តាលឡើយ។ ផ្លេតហ្វមទាំងនេះបញ្ជូនសេវាហិរញ្ញវត្ថុចម្រុះដែលទាក់ទងនឹងទ្រព្យឌីជីថល បើកឱ្យអតិថិជនរបស់ពួកគេខ្ចីប្រាក់ វិនិយោគ ស្វែងរកការប្រាក់ចំណេញ និងធ្វើពាណិជ្ជកម្មបង្កើនទ្រព្យតាមរយៈកិច្ចសន្យាឆ្លាតវៃ និងកម្មវិធីវិមជ្ឈការ (dApps)។
ដូចត្រូវបានបង្ហាញនៅក្នុងឯកសារតុលាការ ជនសង្ស័យ Andean Medjedovic អាយុ ២២ឆ្នាំត្រូវបានចោទប្រកាន់ពីបទកេងចំណេញលើភាពងាយរងគ្រោះនៅក្នុងកិច្ចសន្យាឆ្លាតវៃស្វ័យប្រវត្តិដែលប្រើដោយ KyberSwap និង Indexed Finance ដែលជាអ្នកប្រមូលផ្តុំការប្តូរប្រាក់កណ្តាល និងប្រតិបត្តិករនៃក្រុមរូបិយប័ណ្ណឌីជីថលនៅលើបណ្តាញ Ethereum។ ជារួមមក ជនល្មើសបានលួចប្រាក់ប្រមាណជា ៤៨,៤លានឯកតានៃឌីជីថល (Digital Tokens) ពីកន្លែងរក្សាទុកសាច់ប្រាក់ KyberSwap Elastic ចំនួន៧៧ ផ្សេងៗគ្នា និងទឹកប្រាក់ប្រហែល ១៦,៥លានដុល្លារពីកន្លែងរក្សាទុកសាច់ប្រាក់ Indexed Finance ចំនួន២ (ដែលគេស្គាល់ថាជា Index pools)។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីការបំពាន KyberSwap ជនល្មើសត្រូវបានគេចោទប្រកាន់ថា មានបំណងជម្រិតទារប្រាក់ពីជនរងគ្រោះដោយប្រើសំណើសម្រួលក្រៅតុលាការក្លែងក្លាយ ទាមទារគ្រប់គ្រងលើ KyberSwap Protocol និងអង្គការស្នាក់ការកណ្តាលរបស់ខ្លួនជាថ្នូរនឹងការប្រគល់ត្រលប់មកវិញនូវពាក់កណ្តាលនៃទ្រព្យសម្បត្តិដែលត្រូវបានលួច។ ក្រសួងយុត្តិធម៌បានថ្លែងថា ជនល្មើស Medjedovic បានខ្ចីប្រាក់រាប់រយលានដុល្លារនៅក្នុង Digital Tokens ដែលជាកន្លែងដែលជនល្មើសបានប្រើសម្រាប់ការជួញដូរឆបោក ដែលជនល្មើសដឹងថាគាត់អាចធ្វើកិច្ចសន្យាឆ្លាតវៃរបស់ Protocol ក្លែងក្លាយបាន។
តាមរយៈការជួញដូរក្លែងក្លាយ ជនល្មើស Medjedovic ក៏អាចដកប្រាក់រាប់លានដុល្លាររបស់អ្នកវិនិយោគចេញពី Protocol នៅក្នុងតម្លៃសប្បនិម្មិត។ ជនល្មើស Medjedovic ក៏ត្រូវបានចោទប្រកាន់ពីបទលាងលុយ ពីប្រតិបត្តិការឆបោក តាមរយៈប្រតិបត្តិការផ្ទេរប្រាក់ដែលបានលាក់នៅក្នុងប្រភពរបស់ប្រាក់មូលនិធិ ដោយប្រើគណនីប្តូរប្រាក់គ្រីបតូដែលបានបើកដោយប្រើអត្តសញ្ញាណក្លែងក្លាយ Cryptocurrency Mixer និងប្រតិបត្តិការផ្ទេរប្រាក់ Swap និង Bridge។ ជនល្មើសត្រូវបានចោទប្រកាន់ពីបទឆបោក Wire Fraud មួយករណី ធ្វើឱ្យខូចខាតដល់កុំព្យូទ័រដែលបានការពារមួយករណី ប៉ុនប៉ងជម្រិតទារប្រាក់ Hobbs Act មួយករណី ឃុបឃិតប្រព្រឹត្តអំពើលាងលុយកខ្វក់មួយករណី និងមួយករណីទៀតលាងលុយកខ្វក់។ ប្រសិនបើរកឃើញថាជនល្មើសពិតជាបានប្រព្រឹត្តមែននោះ ជនល្មើសអាចប្រឈមនឹងការផ្តន្ទាទោសអតិបរមាជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំពីបទធ្វើឱ្យខូចខាតដល់កុំព្យូទ័រដែលបានការពារ និងរហូតដល់ ២០ឆ្នាំពីបទចោទប្រកាន់នីមួយៗ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥









