ក្រុមហ៊ុន Microsoft ដោះស្រាយបញ្ហា Power Pages ដែលត្រូវបានកេងចំណេញនៅក្នុងការវាយប្រហារ

0

ក្រុមហ៊ុន Microsoft បានចេញដំណោះស្រាយបញ្ហាសុវត្ថិភាពសម្រាប់ភាពងាយរងគ្រោះនៃការបង្កើនសិទ្ធិនៅក្នុង Power Pages ដែលបណ្តាលឱ្យហេគឃ័រអាចកេងចំណេញលើបញ្ហានេះប្រើជា Zero-Day នៅក្នុងការវាយប្រហារ។បញ្ហា Tracked as CVE-2025-24989 គឺជាបញ្ហានៃការគ្រប់គ្រងដំណើរការមិនត្រឹមត្រូវដែលប៉ះពាល់ដល់ Power Pages ដែលអនុញ្ញាតឱ្យជនខិលខូចដែលគ្មានសិទ្ធិអាចបង្កើនសិទ្ធិរបស់ពួកគេចូលទៅក្នុងបណ្តាញណិតវើក និងឆ្លងកាត់ការគ្រប់គ្រងការចុះឈ្មោះអ្នកប្រើប្រាស់។ ក្រុមហ៊ុន Microsoft ថ្លែងថា វាបានដោះស្រាយបញ្ហានេះនៅក្នុងកម្រិតសេវា (Service Level) និងបានជូនដំណឹងទៅអតិថិជនដែលរងផលប៉ះពាល់ ដោយមានភ្ជាប់នូវសេចក្តីណែនាំពីរបៀបស្វែងរកការព្យាយាមគ្រប់គ្រងដោយការកេងចំណេញ​​​​​​​​​​​​​ ដែលអាចកើតមាន។

គួរបញ្ជាក់ដែរថា Microsoft Power Pages គឺជា Low-Code ដែលជាផ្លេតហ្វមអភិវឌ្ឍ Web មានមូលដ្ឋានលើ SaaS ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត បង្ហោះ និងគ្រប់គ្រងគេហទំព័រអាជីវកម្ម External-Facing ដ៏មានសុវត្ថិភាព។ វាគឺជាផ្នែកមួយនៃ Microsoft Power Platform ដែលរួមមាន Tool ដូចជា Power BI, Power Apps និង Power Automate។

តាំងពី Power Pages ក្លាយជាសេវាកម្មមានមូលដ្ឋានលើក្លោដមក វាត្រូវបានសន្មតថាការបំពានបានកើតឡើងដោយការបញ្ជាពីចម្ងាយ។ កម្មវិធីយក្សនេះមិនបានផ្តល់ព័ត៌មានលម្អិតពីរបៀបដែលបញ្ហាត្រូវបានបំពាននៅក្នុងការវាយប្រហារនោះទេ។ ក្រៅពីបញ្ហា Power Pages ក្រុមហ៊ុន Microsoft ក៏បានដោះស្រាយបញ្ហាភាពងាយរងគ្រោះនៃការប្រតិបត្តិការកូដពីចម្ងាយ Bing កាលពីម្សិលមិញ ដែលមានឈ្មោះថា CVE-2025-21355 ប៉ុន្តែមិនទាន់ត្រូវបានកំណត់ថាត្រូវបានកេងចំណេញនោះទេ។

បញ្ហាបានដោះស្រាយ ប៉ុន្តែទៀមទារឱ្យមានការត្រួតពិនិត្យឡើងវិញ៖ ក្រុមហ៊ុន Microsoft បានដាក់ចេញនូវដំណោះស្រាយ Power Pages Service និងអ្នកផ្គត់ផ្គង់បានចែករំលែកការណែនាំដោយផ្ទាល់ទៅកាន់អតិថិជនដែលរងគ្រោះផងដែរ។ ទោះជាយ៉ាងណា នៅមានការណែនាំសុវត្ថិភាពទូទៅមួយចំនួន ដែលអ្នកប្រើប្រាស់អាចពិចារណា។ អ្នកគ្រប់គ្រង (Admins) គួរតែត្រួតពិនិត្យមើលសកម្មភាពការ Log In ចូលណាដែលគួរឱ្យសង្ស័យ ការចុះឈ្មោះអ្នកប្រើប្រាស់ ឬការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាត។ តាំងពី CVE-2025-24989 ដែលជាបញ្ហាមួយនៃការបង្កើនសិទ្ធិនោះ បញ្ជីអ្នកប្រើប្រាស់ក៏គួរតែត្រូវបានត្រួតពិនិត្យដើម្បីបញ្ជាក់ពីអ្នកគ្រប់គ្រង និងអ្នកប្រើប្រាស់ដែលមានសិទ្ធិពិសេសៗ។ ថ្មីៗនេះ ការផ្លាស់ប្តូរ​នៅក្នុងការបង្កើនសិទ្ធិ តួនាទីសុវត្ថិភាព ការអនុញ្ញាត និងការគ្រប់គ្រងដំណើរការ Web Page គួរតែត្រូវបានកំណត់បន្ថែមទៀត។ គណនីឆបោក ឬគណនីដែលបង្ហាញសកម្មភាពដែលគ្មានការអនុញ្ញាតគួរតែត្រូវបានបិទភ្លាមៗ បានប៉ះពាល់ដល់អត្តសញ្ញាណគួរតែកំណត់ឡើងវិញ និងការផ្ទៀងផ្ទាត់ច្រើនជាន់ (MFA) គួរតែត្រូវបានអនុវត្តនៅទូទាំងគណនីទាំងអស់។ប្រសិនបើអ្នកមិនទទួលបានការជូនដំណឹងពីក្រុមហ៊ុន Microsoft នោះទេ ប្រព័ន្ធរបស់អ្នកទំនងជាមិនរងផលប៉ះពាល់នោះដែរ។

https://www.bleepingcomputer.com/news/security/microsoft-fixes-power-pages-zero-day-bug-exploited-in-attacks/

ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here