អាជ្ញាធរអាមេរិកបានរកឃើញបានប្រាក់គ្រីបតូតម្លៃ ៣១លានដុល្លារ ត្រូវបានលួចនៅក្នុងឆ្នាំ២០២១ នៅក្នុងការវាយប្រហារសាយប័រលើក្រុមហ៊ុន Uranium Finance ដែលជា DeFi Protocol មានមូលដ្ឋានលើបណ្តាញណិតវើកប្លុកឆែន Binance Smart Chain។
Uranium Finance គឺជា Decentralized Finance (DeFi) Protocol ដែលបង្កើតនៅលើ Binance’s BNB Chain និងបានដំណើរការជាអ្នកបង្កើតទីផ្សារស្វ័យប្រវត្តិ (AMM) ស្រដៀងគ្នាទៅនឹង Uniswap។ ផ្លេតហ្វមនេះបានដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០២១ ប៉ុន្តែភ្លាមនោះ ហេគឃ័របានកេងចំណេញលើភាពងាយរងគ្រោះនៅក្នុងកុងត្រាឆ្លាតវៃ ដើម្បីលួចទ្រព្យចេញ និងបណ្តាលឱ្យវាដួលរលំភ្លាមៗ ដោយសារតែការខាតបង់រាប់លាន។

ក្រុមហ៊ុនស៊ើបការណ៍ប្លុកឆែន TRM Labs បានរាយការណ៍នៅថ្ងៃនេះថា ខ្លួនបានជួយដល់ការស៊ើបអង្កេត Southern District of New York (SDNY) និង Homeland Security Investigations (HSI) San Diego ដើម្បីតាមដាន និងស្តារទ្រព្យដែលបានបាត់បង់ និងបណ្តាលមកពីការលួចយក Data ដ៏សំខាន់នៅប៉ុន្មានឆ្នាំនេះ។ តាមរយៈរបាយការណ៍ TRM Labs បានឱ្យដឹងទៀតថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បន្ទប់ពិសោធន៍ TRM បានធ្វើការជាមួយការអនុវត្តច្បាប់ដ៏ជាក់លាក់ដើម្បីតាមដានចលនារបស់ទ្រព្យដែលបានបាត់បង់នៅទូទាំងប្លុកឆែនចម្រុះ (Multiple Blockchains) គឺជាការកំណត់នូវលំនាំនៃការលាងគន្លឺះសំខាន់ៗ (key laundering patterns) និងបង្កើតការស៊ើបការណ៍សម្ងាត់ដែលអាចធ្វើសកម្មភាពសម្រាប់ការអនុវត្តច្បាប់។ ត្រឹមខែមីនា ឆ្នាំ២០២៣ ក្រុមការងារបានគូសផែនទីពីការប៉ុនប៉ងរបស់អ្នកវាយប្រហារក្នុងការបំភាន់ថវិការបស់ពួកគេ ដោយភ្ជាប់ពួកគេទៅនឹងប្រតិបត្តិការសាច់ប្រាក់ Tornado Cash និងការផ្លាស់ប្តូរ Cross-chain។ ជាលទ្ធផល ការអនុវត្តច្បាប់បានរឹបអូសប្រាក់ចំនួន ៣១លានដុល្លារនៅខែកុម្ភៈ ឆ្នាំ២០២៥។
ប្រាក់ដែលបានបាត់បង់នៅក្នុងការវាយប្រហារចំនួនពីរលើក នៅក្នុងខែមេសា ឆ្នាំ២០២១ មានចំនួនមិនតិចជាង ៥៣,៧លានដុល្លារ។ ការវាយប្រហារលើកទីមួយ ចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដែលបានកេងចំណេញលើភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធចែកចាយរង្វាន់ និងបណ្តាលឱ្យបាត់ប្រាក់ ១,៤លានដុល្លារ។ ហេគឃ័របានប្រគល់ប្រាក់ ១លានដុល្លារ និងរក្សាប្រាក់ទុក ៣៨៥,៥០០ដុល្លារ និងត្រូវបានលាងសម្អាតប្រាក់តាមរយៈ Tornado Cash។ ការវាយប្រហារលើកទី២ បានកើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ព្រមទាំងបានបំពានលើកំហុសកូដ Single-character នៅក្នុង Uranium Finance’s Trading logic ជាហេតុធ្វើឱ្យហេគឃ័រអាចលួចប្រាក់បាន ៥២លានដុល្លារដោយសារការគ្រប់គ្រងលើតុល្យភាព។ ប្រាក់ដែលបានបាត់ត្រូវបានលាងសម្អាតតាមរយៈ Decentralized Exchange ដោយបម្លែងទៅជាប្រាក់គ្រីបតូចម្រុះ និងបានរក្សាទុកនៅក្នុងកាបូបប្រាក់ Dormant អស់រយៈពេលជាច្រើនឆ្នាំ។ ជាងពាក់កណ្តាលនៃទំហំប្រាក់ត្រូវបានប្រមូលមកវិញដោយតុលាការស្រុកសហព័ន្ធ SDNY របស់អាមេរិកបានស្នើសុំឱ្យជនរងគ្រោះដែលត្រូវបានហេគ ផ្ញើអ៊ីម៉ែលទៅកាន់ UraniumVictims@hsi.dhs.gov ដើម្បីទាមទារចំណែកនៃប្រាក់គ្រីបតូដែលបានប្រមូលយកមកវិញ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥