រុស្ស៊ីព្រមានវិស័យហិរញ្ញវត្ថុពីការលួចចូលក្រុមហ៊ុនផ្តល់សេវា IT ធំៗ

0

មជ្ឈមណ្ឌលសហប្រតិបត្តិការជាតិសម្រាប់ឧប្បត្តិហេតុកុំព្យូទ័ររុស្ស៊ី (NKTsKI) កំពុងតែព្រមានអង្គការនៅក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសអំពីការបំពានលើ LANIT ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងកម្មវិធី IT របស់រុស្ស៊ីដ៏សំខាន់។

យោងតាមព្រឹត្តិប័ត្រ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ GosSOPKA (ប្រព័ន្ធរបស់រដ្ឋសម្រាប់ការការពារ ការរារាំង និងការលុបបំបាត់នៃផលវិបាកកើតពីការវាយប្រហារកុំព្យូទ័រ) បានឱ្យដឹងថា ការវាយប្រហារបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានប៉ះពាល់ដល់ LLC LANTER រួមទាំង LLC LAN ATMservice ដែលទាំងពីរផ្នែកនេះគឺជាក្រុម LANIT របស់ក្រុមហ៊ុន។ ក្រុម LANIT គឺជាក្រុមហ៊ុនដ៏សំខាន់ និងមានឥទ្ធិពលនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានរបស់រុស្ស៊ី ដែលត្រូវបានចាត់ទុកថា គឺជាអ្នកបញ្ចូលប្រព័ន្ធធំបំផុតរបស់ប្រទេស។

អតិថិជនរបស់ក្រុមហ៊ុនរួមមានស្ថាប័នលេចធ្លោរជាច្រើនដូចជា ក្រសួងការពារជាតិរុស្ស៊ី និងតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មយោធាដូចជា Rostec ដែលជាមូលហេតុ ត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងរតនាគារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៤។ សេវាកម្ម LLC LANTER និង LLC LAN ATMservice គឺជាក្រុមហ៊ុនរុស្ស៊ីដែលមានជំនាញនៅក្នុងបច្ចេកវិទ្យាធនាគារ និងសេវាកម្ម ដែលមានជំនាញនៅក្នុងកម្មវិធីសម្រាប់ឧបករណ៍ធនាគារ ប្រព័ន្ធទូទាត់ប្រាក់ និងម៉ាស៊ីនដកដាក់ប្រាក់ស្វ័យប្រវត្តិ (Automated Teller Machines (ATMs))។ ផ្អែកលើការបំពានលើអង្គភាពទាំងពីរនេះ NKRsKI ណែនាំស្ថាប័នដែលរងផលប៉ះពាល់ទាំងអស់ឱ្យប្តូរ (Rotate) លេខសម្ងាត់ ប្រើប្រាស់ Keys និងប្តូរអត្តសញ្ញាណដំណើរការពីចម្ងាយ។

ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ផលិតផលកម្មវិធី និងការអភិវឌ្ឍ LANIT Group រួមទាំងវិស្វកម្ម LANIT ត្រូវបានផ្តល់សិទ្ធិចូលប្រើប្រាស់ពីចម្ងាយ ក្រុមហ៊ុនក៏បានណែនាំឱ្យប្តូរអត្តសញ្ញាណការភ្ជាប់ផងដែរ។ ជាងនេះ ក្រុមហ៊ុនត្រូវបានណែនាំឱ្យជំរុញការត្រួតពិនិត្យលើការគំរាមកំហែង និងព្រឹត្តិការណ៍សន្តិសុខព័ត៌មានវិទ្យានៅក្នុងប្រព័ន្ធ ដែលត្រូវបានអភិវឌ្ឍ ដាក់ពង្រាយ ឬថែទាំដោយវិស្វករពីក្រុមការងារ LANIT របស់ក្រុមហ៊ុន។ លើសពីនេះ ការផ្តល់យោបល់ផ្នែកសន្តិសុខត្រូវបានរួមបញ្ចូលនៅក្នុងឯកសារ PDF file ដែលផ្តល់នូវការណែនាំយ៉ាងលម្អិតពីការកាត់បន្ថយនូវការគំរាមកំហែងពីឆាណែលខាងក្រៅដែលត្រូវបានទុកចិត្ត និងត្រូវបានវាយប្រហារយកទៅគ្រប់គ្រង។ នៅពេលនេះ NKTsKI មិនបានបញ្ជាក់ច្បាស់ពីរបៀបដែលហេគឃ័រលួចចូលប្រើនៅក្នុងបណ្តាញណិតវើក LANIT នៅពេលដែលបានគ្រប់គ្រងដោយហេគឃ័របានកើតឡើង អ្វីដែលទិន្នន័យត្រូវបានលួច ឬអ្នកដែលអាចនៅពីក្រោយនៃការវាយប្រហារនោះទេ។ ក្រុមហ៊ុន ATM រុស្ស៊ី និងធនាគារបានក្លាយជាគោលដៅនៃក្រុមហេគឃ័រអ៊ុយក្រែននាពេលថ្មីៗនេះ ដែលតែងតែព្យាយាមប្រើប្រាស់ការវាយប្រហារបែប Denial of service (DDoS) តិចនិកដើម្បីរំខាន។ ទោះជាយ៉ាងណា ការកត់សម្គាល់ចុងក្រោយពីអាជ្ញាធររុស្ស៊ីបញ្ជាក់ថា មានការជ្រៀតចូលទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុនផ្តល់សេវាស្នាក់ការកណ្តាល ដែលជាការបង្កើតសក្តានុពលសម្រាប់ការព្យាយាមសម្របសម្រួលដើម្បីគ្រប់គ្រងទៅលើខ្សែច្រវាក់ផ្គត់ផ្គង់យ៉ាងទូលំទូលាយ។

https://www.bleepingcomputer.com/news/security/russia-warns-financial-sector-of-major-it-service-provider-hack/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here