ប្រទេសអូស្រ្តាលីបានហាមឃាត់ចំពោះគ្រប់ផលិតផល Kaspersky នៅលើប្រព័ន្ធរដ្ឋាភិបាល

0

ប្រទេសអូស្រ្តាលីបានហាមឃាត់រាល់ផលិតផល Kaspersky Lab និង Web Services ដែលចេញពីប្រព័ន្ធ និងឧបករណ៍របស់ក្រុមហ៊ុននេះទាំងស្រុង បន្ទាប់ពីការវិភាគបានរកឃើញថា ក្រុមហ៊ុននេះបានបង្កហានិភ័យដល់សន្តិសុខជាតិ។ លេខាធិការនៃនាយកដ្ឋានកិច្ចការផ្ទៃក្នុងលោក Stephanie Fostser បានថ្លែងថា បន្ទាប់ពីការវិភាគពីហានិភ័យ និងការគំរាមកំហែង លោកបានកំណត់ថា ការប្រើប្រាស់ផលិតផល និងសេវាវេបក្រុមហ៊ុន Kaspersky Lab, Inc. របស់អង្គភាពរដ្ឋាភិបាលអូស្រ្តាលីបានបង្កគ្រោះថ្នាក់ដល់សន្តិសុខដែលមិនអាចទទួលយកបានចំពោះបណ្តាញណិតវើក និងទិន្នន័យ ដែលបានកើតចេញពីការគំរាមកំហែងនៃការជ្រៀតចូលពីបរទេស ចារកម្ម និងការបំផ្លិតបំផ្លាញលើរដ្ឋាភិបាលអូស្រ្តាលី។ ដូច្នេះ លោកក៏បានពិចារណាពីតម្រូវការដ៏សំខាន់សម្រាប់គោលនយោបាយដ៏រឹងមាំចំពោះហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលអូស្រា្តលីដែលចាត់ទុកថាហានិភ័យសន្តិសុខដែលមិនអាចទទួលយកបានពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ផលិតផល និងសេវាកម្ម Web របស់ក្រុមហ៊ុន Kaspersky Lab, Inc។

យោងតាមបញ្ហាផ្ទាល់របស់ក្រសួងកិច្ចការតាមផ្ទះ អង្គភាពទ្រព្យសាធារណៈដែលមិនមែនជាសាជីវកម្មទាំងអស់ (ជាកម្មវត្ថុនៃច្បាប់អភិបាលកិច្ចសាធារណៈ ការអនុវត្ត និងគណនេយ្យភាពឆ្នាំ២០១៣) ត្រូវ៖

– កំណត់ និងលុបរាល់គម្រូផលិតផល និងសេវាកម្មវេបរបស់ Kaspersky Lab

– រារាំងរាល់ការដំឡើងផលិតផល និងសេវាវេបរបស់ Kaspersky Lab នាពេលខាងមុខ

– រាយការណ៍ពីការអនុលោមតាមច្បាប់ទៅកាន់ សាខាគោលនបាយសន្តិសុខ Commonwealth របស់នាយកដ្ឋានកិច្ចការផ្ទៃក្នុង។

ផ្តល់ការលើកលែកដែលមានសម្រាប់ករណីណាដែលប្រើផលិតផល Kaspersky គឺជាភាពចាំបាច់សម្រាប់មុខងារសន្តិសុខជាតិ និងបទបញ្ញត្តិ រួមទាំងការអនុលោមតាម និងការអនុវត្តច្បាប់។ ការឆ្លើយតបនឹងសំណើនេះ អ្នកនាំពាក្យ Kaspersky បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលើកឡើងថា ហានិភ័យមិនមែនផ្អែកលើភស្តុតាងជាក់លាក់ និងដំណើរការដែលត្រូវបានរៀបចំ ឬត្រូវបានអនុញ្ញាតឱ្យផ្តល់យុត្តិកម្មនោះទេ។ ក្រុមហ៊ុនសន្តិសុខបានលើកឡើងថា ហេតុផលពិតនៅពីក្រោយការហាមឃាត់នេះជារឿងនយោបាយសុទ្ធសាធ។

ក្រុមហ៊ុន Kaspersky ជឿជាក់ថា ការសម្រេចចិត្តនេះកើតចេញពីបញ្ហាភូមិសាស្រ្តនយោបាយនាពេលថ្មីៗ និងមិនត្រូវបានគាំទ្រដោយការវាយតម្លៃបច្ចេកទេសណាមួយលើផលិតផលរបស់ក្រុមហ៊ុននោះទេ ដែលបណ្តាលឱ្យក្រុមហ៊ុនបានបន្តការតស៊ូមតិ។ ការពិតថា រដ្ឋាភិបាលបានចេញការណែនាំដោយគ្មានការព្រមានណាមួយឡើយ ឬឱកាសចូលរួមដោះស្រាយក្តីបារម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបង្ហាញពីលក្ខណៈនយោបាយរបស់ខ្លួន។ ការផ្លាស់ប្តូរដែលធ្វើឡើងដោយរដ្ឋាភិបាលអូស្រា្តលីនេះដោយត្រាប់តាមសកម្មភាពស្រដៀងគ្នានៅក្នុងប្រទេសលោកខាងលិចផ្សេងទៀត ដែលបានលើកឡើងពីក្តីបារម្ភលើសន្តិសុខ និងចារកម្មជាតិ។ អាមេរិកបានហាមឃាត់ចំពោះការប្រើប្រាស់រាល់ផលិតផល Kaspersky នៅលើប្រព័ន្ធរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ និងបានពង្រីកការហាមឃាត់ទៅលើក្រុមហ៊ុនអាមេរិក រួមទាំងផលិតផលកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

រដ្ឋាភិបាលអាមេរិកបានណែនាំក្រុមហ៊ុននៅក្នុងប្រទេសប្រឆាំងនឹងការប្រើប្រាស់ផលិតផល Kaspersky ជាបន្ទាន់ បន្ទាប់ពីការឈ្លានពានលើអ៊ុយក្រែន ខណៈប្រទេសកាណាដាបានហាមឃាត់ចំពោះការប្រើផលិតផល Kaspersky នៅលើឧបករណ៍របស់បុគ្គលិករដ្ឋាភិបាលនៅក្នុងខែតុលា ឆ្នាំ២០២៣ ផងដែរ។

https://www.bleepingcomputer.com/news/security/australia-bans-all-kaspersky-products-on-government-systems/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here