អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនផ្តល់សេវាប្តូរប្រាក់គ្រីបតូ Garantex រុស្ស៊ីត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទសម្របសម្រួលលាងលុយរបស់អង្គភាពឧក្រិដ្ឋកម្មជាច្រើន និងបំពានលើការរឹតបន្តឹង។បុរសម្នាក់សញ្ជាតិលីទុយអានី រស់នៅប្រទេសរុស្ស៊ី អាយុ ៤៦ឆ្នាំ ឈ្មោះ Aleksej Besciokov និងបុរសវ័យអាយុ ៤០ឆ្នាំ សញ្ជាតិរុស្ស៊ី រស់នៅអេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Aleksandr Mira Serda ដែលបានគ្រប់គ្រងលើសេវាកម្មប្តូរប្រាក់ Garantex នៅចន្លោះឆ្នាំ២០១៩ និង២០២៥ ត្រូវបានចោទប្រកាន់ពីបទសមគំនិតលាងលុយកខ្វក់មានទោសអតិបរមាជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។
Besciokov ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងប្រតិបត្តិការអាជីវកម្មបញ្ជូនប្រាក់ដែលគ្មានការអនុញ្ញាត (មានទោសអតិបរមាជាប់ពន្ធនាគារ ៥ឆ្នាំ) និងបទបំពានលើច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (ពិន័យជាអតិបរមាជាប់ពន្ធនាគារ ២០ឆ្នាំ)។

តាំងពីខែមេសា ឆ្នាំ២០១៩ មក ក្រុមហ៊ុន Garantex មានប្រតិបត្តិការរូបិយបណ្ណគ្រីបតូមិនតិចជាង ៩៦ពាន់លានដុល្លារទេ បើយោងតាមក្រសួងយុត្តិធម៌។ ជនល្មើស Mira Serda បានបម្រើការងារជាសហស្ថាបនិករបស់ក្រុមហ៊ុន Garantex និងជាប្រធានផ្នែកពាណិជ្ជកម្ម នៅពេលដែលជនល្មើស Besciokov គឺជាអ្នកគ្រប់គ្រងបច្ចេកទេសរបស់ក្រុមហ៊ុន Garantex ដែលទទួលខុសត្រូវផ្នែកសន្តិសុខ និងទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Garantex សំខាន់ៗ និងពិនិត្យមើល ថែមទាំងអនុម័តប្រតិបត្តិការផ្ទេរប្រាក់។ ក្រសួងយុត្តិធម៌អាមេរិករៀបរាប់ថា ជនល្មើសទាំងពីរបានដឹងថា ក្រុមហ៊ុន Garantex ត្រូវបានប្រើប្រាស់សម្រាប់លាងប្រាក់រាប់រយលានដុល្លារ នៅក្នុងដំណើរការឧក្រិដ្ឋកម្ម និងសម្របសម្រួលឧក្រិដ្ឋកម្មផ្សេងៗ ដែលរួមមានការហេគ មេរោគចាប់ជម្រិត ជួញដូរថ្នាំញៀន និងភេរវកម្ម។
Garantex Domains និងម៉ាស៊ីនមេត្រូវបានរឹបអូស៖ ក្រសួងយុត្តិធម៌អាមេរិកបានរឹបអូសយកដូមិនរបស់ក្រុមហ៊ុន Garantex (Garatex[.]org, Garantex[.]io, and Garantex[.]academy) និងម៉ាស៊ីនមេដែលបង្ហោះប្រតិបត្តិការរបស់ក្រុមហ៊ុន នៅក្នុងសប្តាហ៍នេះនៅក្នុងប្រតិបត្តិការរួមជាមួយអាជ្ញាធរអនុវត្តច្បាប់មកពីប្រទេសអាឡឺម៉ង់ និង Finland។ អាជ្ញាធរអាមេរិកក៏ទទួលបានច្បាប់ចម្លងរបស់ម៉ាស៊ីនមេរួមមានគណនី និងមូលដ្ឋានទិន្នន័យអតិថិជន និងបានបង្កកប្រាក់ ២៦លានដុល្លារជាសាច់ប្រាក់ ដែលត្រូវបានប្រើសម្រាប់សម្របសម្រួលក្នុងសកម្មភាពលាងលុយ។ ក្រុមហ៊ុន Garantex ក៏ត្រូវបានបង្ខំឱ្យបិទសេវាកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែ Tether បានបិទកាបូបឌីជីថលរបស់ខ្លួន បន្ទាប់ពីទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលមានគោលដៅលើសេវាប្តូរប្រាក់គ្រីបតូ ដែលជាផ្នែកមួយនៃ 16th Package របស់ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលត្រូវបានបង្កើតឡើងសម្រាប់បុគ្គល និងអង្គភាពចំនួន ៥៤២។
ក្រុមការងារក្រុមហ៊ុន Garantex បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ នៅលើតេលេក្រាមថា ក្រុមហ៊ុនមានព័ត៌មានអាក្រក់។ Tether បានធ្វើសង្រ្គាមប្រឆាំងនឹងទីផ្សារ Cryptographic រុស្ស៊ី និងបិទកាបូបរបស់ក្រុមហ៊ុននៅក្នុងចំនួនទឹកប្រាក់មិនតិចជាង ២,៥ពាន់លាន Rubles។ ជាបណ្តោះអាសន្ន ក្រុមហ៊ុនបិទសេវាទាំងអស់រួមមានការស្វែងរកប្រាក់គ្រីបតូមួយរយៈ ខណៈក្រុមការងារទាំងអស់កំពុងតែដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុនកំពុងតែរកមធ្យោបាយ និងមិនបោះបង់ចោលសេវានេះទេ ក្រុមហ៊ុនព្យាយាមទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ចំពោះការពិតដែលថា USDT ទាំងអស់នៅលើកាបូបរបស់រុស្ស៊ី ឥឡូវនេះ កំពុងតែមានហានិភ័យ។
សេវាប្តូរប្រាក់រុស្ស៊ីត្រូវបានដាក់ទណ្ឌកម្មមុននេះ ដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មរបស់ក្រសួងរតនាគារ (OFAC) កាលពីខែមេសា ឆ្នាំ២០២២ បន្ទាប់ពីប្រាក់មិនតិចជាង ១០០លានដុល្លារ នៅក្នុងប្រតិបត្តិការផ្ទេរប្រាក់មានទាក់ទងនឹងទីផ្សារខុសច្បាប់ និងឧក្រិដ្ឋជនសាយប័ររួមមានប្រតិបត្តិការសេវា Conti Ransomware-as-a-service (RaaS) និងទីផ្សារខុសច្បាប់ Hydra។ ក្រុមហ៊ុន Garantex បានបាត់បង់សិទ្ធិអនុញ្ញាតសម្រាប់ផ្តល់សេវាប្រាក់និម្មិតកាលពីខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់ Estonia បានរកឃើញបញ្ហាដ៏សំខាន់ដែលមិនគោរពតាមគោលនយោបាយប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម (AML/CFT) និងបានភ្ជាប់ក្រុមហ៊ុន Garantex ជាមួយនឹងកាបូបដែលប្រើសម្រាប់សកម្មភាពឧក្រិដ្ឋកម្ម។ បើទោះជាបាត់បង់សិទ្ធិអនុញ្ញាតរបស់ខ្លួន Estonian សម្រាប់ផ្តល់សេវាប្រាក់និម្មិតក្តី បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់ Estonia ក្រុមហ៊ុន Garantex នៅតែបន្តផ្តល់សេវាដល់អតិថិជនតាមរយៈមធ្យោបាយមិនស្មោះត្រង់។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥