Wednesday, September 2, 2026

បច្ចុប្បន្ន Blockchain Cronos ដំណើរការឡើងវិញ ក្រោយការបំពានលើ Tectonic ខ្ទង់ ៧៤លានដុល្លារ

0

បណ្តាញ Cronos បានដំណើរការឡើងវិញ បន្ទាប់ពីការវាយប្រហារលើវេទិកាផ្តល់កម្ចី Cryptocurrency Tectonic ដែលអ្នកវាយប្រហារបានប្រើវិធី Price Manipulation ដើម្បីខ្ចីទ្រព្យសកម្មមានតម្លៃប្រហែល $74 លាន។ ឬអាចនិយាយបានថា Hacker ធ្វើឱ្យ TONIC មានតម្លៃក្លែងក្លាយខ្ពស់ → ប្រើ TONIC ជាទ្រព្យធានា → ខ្ចី Crypto ដែលមានតម្លៃពិត → Cronos ផ្អាកបណ្តាញ → Hacker អាចយកចេញបានតែផ្នែកមួយប៉ុណ្ណោះ។

Tweet

ចំណុចសំខាន់មួយទៀតគឺ វាត្រូវបានពិពណ៌នាថាជា Economic/Price Manipulation Exploit ដែលទាក់ទងនឹងការគ្រប់គ្រងហានិភ័យ រួមទាំងតម្លៃ Collateral របស់ Tectonic មិនមែនគ្រាន់តែជាការលួចតាមរយៈ Bug ក្នុង Code ទេ។ នៅពេល Tectonic មានបញ្ហា អ្នកវាយប្រហារអាចប្រើប្រាស់ភាពងាយរងគ្រោះរបស់ Tectonic ដើម្បីបង្កផលប៉ះពាល់ដល់ទ្រព្យសកម្មដែលដំណើរការលើ Cronos

Tectonic គឺជាវេទិកា DeFi Lending ធំបំផុតរបស់ Cronos មុនពេលកើតហេតុ ដោយមានទ្រព្យសកម្មប្រហែល $122 លាន។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់ Cryptocurrency ជា Collateral ហើយខ្ចីទ្រព្យសកម្មផ្សេងទៀត។

សរុបមក Tectonic ត្រូវបានបំពាន ទ្រព្យសកម្ម TVL ធ្លាក់ពី $122M ទៅ $3M Cronos ផ្អាក Blockchain ដើម្បីទប់ស្កាត់ការខូចខាត ស្ដារទៅ State មុនការវាយប្រហារ បើក Network ឡើងវិញ និងកំពុងតាមដានស្ថិរភាព។

https://www.bleepingcomputer.com/news/security/cronos-blockchain-restarts-after-74-million-tectonic-exploit/

ប្រភព​ BleepingComputer ចុះផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here