Sunday, September 6, 2026

ការសិក្សាបញ្ជាក់ថា AI ដែលជួយគ្រូពេទ្យកត់ត្រាព័ត៌មានអ្នកជំងឺអាចខ្វះព័ត៌មានសំខាន់ៗ

0

Ai ដែលជួយគ្រូពេទ្យកត់ត្រាការពិគ្រោះជាមួយអ្នកជំងឺ (Ambient Ai Scribes) អាចជួយសន្សំពេលបានច្រើន ប៉ុន្តែក៏មានហានិភ័យថា វាអាចបាត់បង់ព័ត៌មានសំខាន់ៗ។ កម្មវិធី Ambient Ai Scribe គឺជាអ្វី? វាជា Ai ដែល Doctor + Patient កំពុងនិយាយគ្នា។
Ai ស្តាប់ការសន្ទនា  → បម្លែងសំឡេង → Text  → បង្កើត Medical Notes / Letters សម្រាប់គ្រូពេទ្យ។ នៅចក្រភពអង់គ្លេសប្រហែល 40% នៃ Gps (General Practitioners) កំពុងប្រើបច្ចេកវិទ្យាបែបនេះ។

តើការស្រាវជ្រាវរកឃើញបញ្ហាអ្វី? Ai អាចខកខានព័ត៌មានសំខាន់ៗ៖ ការសន្ទនារបស់ Doctor និង Patient មានព័ត៌មានលម្អិតច្រើន Ai អាចមិនយល់ ឬមិនកត់ត្រាចំណុចសំខាន់មួយចំនួន ហើយក្នុងវិស័យវេជ្ជសាស្ត្រ កំហុសតូចមួយអាចមានសារៈសំខាន់។

អ្នកជំងឺអាចនិយាយមិនសូវច្រើន៖​ ប្រសិនបើអ្នកជំងឺដឹងថា កំពុងត្រូវបាន Record ពួកគេអាចមានអារម្មណ៍មិនស្រួល ឬមិនចង់ប្រាប់ព័ត៌មានខ្លះៗ។ រឿងនេះអាចធ្វើឱ្យ Doctor ទទួលបានព័ត៌មានមិនពេញលេញ។

Doctor អាចពឹងផ្អែកលើ Ai ច្រើនពេក៖ អ្នកស្រាវជ្រាវព្រួយបារម្ភអំពី Deskilling មានន័យថា ជំនាញរបស់គ្រូពេទ្យក្នុងការស្តាប់ ចងចាំ និងកត់ត្រាអាចថយចុះ ប្រសិនបើពឹងលើ Ai ជានិច្ច។មានករណីខ្លះ Doctors មួយចំនួន មិនស្គាល់/មិនចងចាំ Notes ដែល Ai បានបង្កើត។

ប៉ុន្តែ Ai ក៏មានអត្ថប្រយោជន៍ផងដែរ៖ Ai អាចកាត់បន្ថយការងារ Administrative/ Documentation ។ ឧទាហរណ៍ នៅគ្លីនិកមួយក្នុង Dudley៖ Patient Letters Backlog 6 ខែ ប្រើ Ai Transcription កាត់មកត្រឹម 14 ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ Doctor អាចមានពេលវេលាច្រើនផ្តោតលើ៖ ពិនិត្យអ្នកជំងឺ គិតអំពី Diagnosis សម្រេចចិត្តលើការព្យាបាល និងការងារដែលស្មុគស្មាញជាងនេះ។  សរុបមក ការស្រាវជ្រាវនេះមិននិយាយថា “Ai Scribe អាក្រក់” ទេ វាបង្ហាញថា Ai អាចជួយគ្រូពេទ្យបានច្រើន ប៉ុន្តែមិនគួរជំនួសការពិនិត្យរបស់មនុស្សទេ។ Doctor នៅតែត្រូវពិនិត្យថា Ai បានកត់ត្រាត្រឹមត្រូវ និងមិនបានខកខានព័ត៌មានសំខាន់ៗ។

https://www.bbc.com/news/articles/cy0zylpdveqo

ប្រភព BBC ចុះផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here