គណៈកម្មាធិការវិនិច្ឆ័យសហព័ន្ធអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា បានចោទប្រកាន់ជាផ្លូវការលើបុរសជនជាតិរុស្ស៊ីឈ្មោះ Searzhudin Tamirlanovich Aktulaev អាយុ ៤០ ឆ្នាំ ដែលត្រូវបានធ្វើបត្យាប័នពីប្រទេសស៊ីប្រាស ជុំវិញបទល្មើសវាយប្រហារបោកប្រាស់តាមអ៊ីនធឺណិត (Phishing)។ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ជនសង្ស័យបានប្រើប្រាស់គណនីក្លែងក្លាយចំនួន ២៥៥ ដើម្បីផ្ញើឯកសារ Excel មានបង្កប់មេរោគទៅកាន់អ្នកធ្វើការងារឯករាជ្យ (Freelancers) ប្រមាណ ៨០,០០០នាក់ និងបានជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររាប់ពាន់គ្រឿង។
ការវាយប្រហារនេះបានចែកចាយ Malware ចំនួនពីរ៖ TVRAT និង DarkVNC គោលដៅគឺអ្នកប្រើប្រាស់រាប់ពាន់នាក់នៅលើវេទិកា Freelance មួយ ដែលស្ថិតក្នុង Northern District of California។ សរុបមក ជនល្មើស Aktulaev ត្រូវបានចោទថា បានប្រើ Phishing → បោកអ្នក Freelance → ចម្លងមេរោគ TVRAT/DarkVNC → អាចទទួលបានការគ្រប់គ្រង ឬចូលប្រើកុំព្យូទ័ររបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការឃុំខ្លួនរបស់អាជ្ញាធរសហព័ន្ធដើម្បីរង់ចាំសវនាការ ខណៈក្រសួងយុត្តិធម៌អាមេរិកក៏កំពុងសហការជាមួយដៃគូអន្តរជាតិ ដើម្បីលុបបំបាត់បណ្តាញមេរោគ Sality botnet ដែលមានទំនាក់ទំនងជាមួយរុស្ស៊ីផងដែរ។
ករណីនេះបង្ហាញថា Malware នេះអាចធ្វើបានពីរយ៉ាងក្នុងពេលតែមួយ៖ គ្រប់គ្រងកុំព្យូទ័រពីចម្ងាយ និងលួចទិន្នន័យសំខាន់ៗ ហើយបញ្ជូនទិន្នន័យទៅ C2 Server ដើម្បីយកទៅប្រើក្នុងការក្លែងបន្លំ ឬសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦










