Friday, October 23, 2026

Microsoft Team នឹងអនុញ្ញាតឱ្យ Admin អាចបិទប្រភេទឯកសារ (File Extension) ដែលក្រុមហ៊ុនកំណត់

0

Microsoft Teams នឹងអនុញ្ញាតឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ (Administrators) អាចកំណត់ និងកែប្រែបញ្ជី ប្រភេទឯកសារ (File Extensions) ដែលក្រុមហ៊ុនចាត់ទុកថា មានហានិភ័យ ឬអាចមាន Malware

វាជាការអាប់ដេតទៅលើមុខងារ Weaponizable File Protection ដែលមានស្រាប់ក្នុង Microsoft Teams។ មុខងារនេះពិនិត្យឯកសារភ្ជាប់ក្នុង Chat និង Channel ហើយអាច Block សារដែលមានឯកសារដែលមានហានិភ័យខ្ពស់។ អ្នកគ្រប់គ្រង IT នឹងអាចកំណត់ថា File Extensions ណាខ្លះត្រូវចាត់ទុកថាគ្រោះថ្នាក់ ដើម្បីឱ្យសមស្របនឹង Security Policy របស់ក្រុមហ៊ុន។ មុខងារនេះកំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយ Microsoft គ្រោងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅ ខែវិច្ឆិកា ឆ្នាំ 2026។

ក្រុមហ៊ុនអាចប្រាប់ Microsoft Teams ថា “ឯកសារប្រភេទនេះ យើងមិនអនុញ្ញាតទេ ព្រោះអាចមាន Malware” ហើយ Teams នឹងជួយទប់ស្កាត់ឯកសារទាំងនោះមុនពេលវាអាចបង្កហានិភ័យដល់អ្នកប្រើប្រាស់។

ពីមុន Teams ប្រើបញ្ជីឯកសារដែល Microsoft កំណត់សម្រាប់ការពារ។ នៅពេលមុខងារថ្មីនេះដាក់ឱ្យប្រើ IT Admin អាចបន្ថែម ឬកែសម្រួលប្រភេទ File ដែលត្រូវ Block ដើម្បីឱ្យសមនឹងច្បាប់សុវត្ថិភាពរបស់ក្រុមហ៊ុន។ Microsoft កំពុងផ្តល់ការគ្រប់គ្រងកាន់តែច្រើនដល់ IT Admin ក្នុងការទប់ស្កាត់ File ដែលអាចមាន Malware នៅក្នុង Teams។

នៅពេលមុខងារ Weaponizable File Protection ថ្មីនេះចេញជាផ្លូវការ (General Availability) វានឹងមានសម្រាប់៖ Android, Desktop, iOS, macOS និង Web ឬអាចប្រើបានទូទាំងពិភពលោកសម្រាប់ Standard Multi-Tenant Cloud Environments។

https://www.bleepingcomputer.com/news/security/microsoft-teams-will-let-admins-block-custom-file-extensions/

ប្រភព ​BleepingComputer ចុះផ្សាយថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here