FBI ចោទប្រកាន់សិស្សម្នាក់ដែលហេគចូលទៅកែចំណាត់ថ្នាក់របស់គាត់ច្រើនជាង 90 ដង

0

 

នៅក្នុងថ្នាក់មហាវិទ្យាល័យ អ្នកត្រូវប្រើប្រាស់ពេលវេលារបស់អ្នកដើម្បីសិក្សារៀនសូត្រ ប៉ុន្តែវាក៏មានវិធីផ្សេងក្នុងការរៀនបានពិន្ទុខ្ពស់ដែរ។ យោងទៅតាមព័ត៌មាន New York Times សិស្សម្នាក់ដែលមានឈ្មោះថា Trevor Graves អាយុ 22 ឆ្នាំត្រូវចោទប្រកាន់ពី FBI ដោយសារតែគាត់ប្រើប្រាស់នូវកម្មវិធី Keylogger នៅក្នុងកុំព្យូទ័រនៅក្នុងថ្នាក់រៀននៃសាកលវិទ្យាល័យរបស់គាត់ និងនៅក្នុងបន្ទប់ Labs របស់គាត់។ FBI និយាយថា កម្មវិធី Keyloggers នេះអនុញ្ញាតឱ្យ Trevor Graves ធ្វើការថតនូវអ្វីដែលសាស្រ្តាចារ្យជាច្រើនរបស់គាត់វាយបញ្ចូលរួមទាំងលេខសម្ងាត់ក្នុងការ Login ចូលទៅដាក់ពិន្ទុសិស្សនៅក្នុងសាកលវិទ្យាល័យ និងប្រព័ន្ធអ៊ីម៉ែលជាច្រើនទៀត។ នៅក្នុងឯកសារដែលតុលាការចោទប្រកាន់នោះគឺថា Trevor Graves កែប្រែទៅលើសំណួរ និងកិច្ចការប្រឡងដោយធ្វើការផ្លាស់ប្តូរនូវចំណាត់ថ្នាក់នៅលើការធ្វើតេស្ត ការធ្វើ Quizzes និងកិច្ចការ Assignments ផងដែរ។ រឿងនេះកើតឡើងរយៈពេលជាង 21 ខែមកហើយចាប់ពីខែមីនា ឆ្នាំ 2015 រហូតដល់ខែធ្នូ ឆ្នាំ 2016 ។ រឿងរ៉ាវទាំងនេះបែកការណ៍នៅពេលដែលសាស្រ្តាចារ្យម្នាក់រកឃើញថាចំណាត់ថ្នាក់របស់ Trevor Graves ត្រូវបានកែប្រែដោយគ្មានការអនុញ្ញាតពីគាត់។ នាងក៏រាយការណ៍ទៅកាន់បុគ្គលិកសុវត្ថិភាពផ្នែក IT ។ FBI ចោទប្រកាន់ Trevor Graves ថាបានផ្លាស់ប្តូរចំណាត់ថ្នាក់របស់គាត់ច្រើនជាង 90 ដងនៅក្នុងអំឡុងពេល 21 ខែ។ Trevor Graves មិនត្រឹមតែផ្លាស់ប្តូរចំណាត់ថ្នាក់របស់គាត់នោះទេ ហើយគាត់ក៏កែប្រែទៅលើចំណាត់ថ្នាក់របស់មិត្តរួមថ្នាក់របស់គាត់ 5 នាក់ថែមទៀត។ FBI និយាយថា ពួកគេនិយាយជាមួយនឹងសិស្សម្នាក់ទៀតដែលប្រាប់ថា Trevor Graves ចែករំលែកនូវវិញ្ញាសារសម្រាប់ប្រឡងមុនពេលដែលពួកគេចាប់ផ្តើមប្រលង។ យោងទៅតាម FBI បាន​ឱ្យដឹងថា ពួកគេទទួលបានវិញ្ញាសារដែលលួចបាននោះហើយពួកគេក៏ចង់បានចំណាត់ថ្នាក់ល្អនៅក្នុងការប្រឡងដែរ។ សាកលវិទ្យាល័យនេះប្រាប់ទៅកាន់ FBI ថា ការក្លែងបន្លំនេះត្រូវចំណាយទឹកប្រាក់ $68,000 ដើម្បីធ្វើការស៊ើបអង្កេត និងការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព។ នៅដើមឆ្នាំនេះ សាកលវិទ្យាល័យនេះព្រមានទៅកាន់សិស្សទាំងអស់ថាពួកគេអាចប្រឈមមុខទៅនឹងការបណ្តេញចេញ ឬការព្យួរការសិក្សាផងដែរ។ ក្រុមស៊ើបអង្កេតរកឃើញផ្ទះ និងឧបករណ៍របស់ប្រើប្រាស់របស់សិស្សពីរនាក់ផ្សេងទៀត ប៉ុន្តែពួកគេមិនត្រូវចោទប្រកាន់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here