ប្លុគផ្លូវការរបស់ jQuery ត្រូវបានហេគ – កុំបារម្ភ! Library របស់វាគឺមានសុវត្ថិភាពទេ!

0

 

ប្លុគផ្លូវការរបស់ jQuery ដែលជាបណ្តាល័យ Javascript Library ដ៏ពេញនិយមបំផុតប្រើប្រាស់ដោយមនុស្សរាប់លាននាក់នៅលើវេបសាយជាច្រើនត្រូវបានហេគដោយក្រុមហេគឃ័រដែលមិនស្គាល់ឈ្មោះដោយប្រើប្រាស់នូវបច្ចេកទេសក្លែងក្លាយ “str0ng” និង “n3tr1x” ។ នៅក្នុងប្លុគវេបសាយរបស់ jQuery (blog.jquery.com) ដំណើរការនៅលើ WordPress – ប្រព័ន្ធ CMS ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោកប្រើប្រាស់ដោយគេហទំព័រជាច្រើននៅជុំវិញពិភពលោក។ វានៅមិនទាន់ច្បាស់នោះទេដែលថាប្រសិនបើ Server (code.jquery.com) ដែល Host ទៅលើ jQuery File ត្រូវហេគឬអត់នោះ។ ហេគឃ័រប្រហែលជាចូលទៅប្រើប្រាស់នៅលើវេបសាយដោយគ្មានការអនុញ្ញាតតាមរយៈចំណុចខ្សោយ WordPress Script ឬ Server jQuery ។ នេះមិនមែនជាលើកទីមួយនោះទេដែលវេបសាយ jQuery ត្រូវគេហេគចូលនោះ។ នៅក្នុងឆ្នាំ 2014 Domain ឈ្មោះថា (jQuery.com) ត្រូវគេហេគផងដែរ។ ចាប់តាំងពីវេបសាយជាច្រើនលានប្រើប្រាស់នូវ jQuery Script ដែលបង្ហោះដោយ jQuery Server ការវាយប្រហារនៅពេលនេះក៏មានន័យថាហេគឃ័រអាចធ្វើការផ្លាស់ប្តូរនូវ code.jquery.com ជាមួយនឹងទិន្នន័យមេរោគបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here