និយ័តករសហភាពអ៊ឺរ៉ុប (EU Antitrust Regulators) ពិន័យក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ទឹកប្រាក់ 1.2 ពាន់លានដុល្លារអាមេរិកទៅលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Apple

0

នៅទីបំផុត ក្រុមហ៊ុន Qualcomm ត្រូវគណៈកម្មាធិការសហភាពអ៊ឺរ៉ុបធ្វើការពិន័យទឹកប្រាក់ 997 លានអ៊ឺរ៉ូដែលមានតម្លៃប្រហែលជា 1.2 ពាន់លានដុល្លារអាមេរិកដោយសារតែការរំលោភបំពានទៅលើសេចក្តីទុកចិត្តនៃកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Apple តាមរយៈការរំលោភទៅលើ LTE Chipsets ។

តាមការបញ្ជាក់របស់សហភាពអ៊ឺរ៉ុប (EU) ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm បង់ទឹកប្រាក់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ចំនួនរាប់ពាន់ដុល្លារអាមេរិកនេះដើម្បីឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រើប្រាស់នូវបន្ទះឈីប 4G Chips ទៅគ្រប់ម៉ូដែលនៃ iPhones និង iPads ខណ

ៈពេលដែលក្រុមហ៊ុននេះងាកទៅប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន​Intel នោះ។

គណៈកម្មាធិការសហភាពអ៊ឺរ៉ុបនេះចាប់ផ្តើមធ្វើការស៊ើបអង្កេតនៅឆ្នាំ 2015 ដែលទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm រំលោភបំពានទៅលើទីផ្សារនៃ LTE Chipset និងចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅក្នុងឆ្នាំ 2011 ដែលមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវសងប្រាក់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ប្រសិនបើខ្លួនសម្រេចចិត្តប្រើប្រាស់នូវបន្ទះឈីបផ្សេងដែលជាដៃគូប្រគួតប្រជែងរហូតដល់ឆ្នាំ 2016 ហើយនេះពិតជាអាចប៉ះពាល់ទៅដល់ការច្នៃប្រឌិតទៅលើបន្ទះឈីបជាច្រើន។

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទទួលនូវការទូទាត់ទឹកប្រាក់ពីក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ប្រហែលជារយៈពេល 5 ឆ្នាំរវាងឆ្នាំ 2011 និងឆ្នាំ 2016 ។ ក្រុមហ៊ុននេះនៅតែប្រើប្រាស់នូវសមាសភាគរបស់ក្រុមហ៊ុន Qualcomm សម្រាប់ទូរស័ព្ទ iPhones និង iPads របស់ខ្លួន ប៉ុន្តែខ្លួនក៏ប្រើប្រាស់នូវ Intel LTE Modems ទៅលើទូរស័ព្ទ iPhone 7 និង 7Plus បន្ទាប់ពីកិច្ចព្រមព្រៀងរបស់ខ្លួនបញ្ចប់។

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm កំពុងតែប្រឈមមុខទៅនឹងការតស៊ូប្រឆាំងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Apple ទៅលើជម្លោះប៉ាតង់ ហើយនៅពេលដំណាលគ្នានេះក៏មានការដឹកទឹកប្រាក់ 100 ពាន់លានដុល្លារពីក្រុមហ៊ុនផលិតបន្ទះឈីប Broadcom ផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here