សម្រាប់ Apple source code ដែលជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធប្រតិបត្តិការ OS របស់ទូរស័ព្ទ iPhone ត្រូវគេរាយការណ៍ថាលេចធ្លាយនៅលើ GitHub ដែលអនុញ្ញាតឱ្យក្រុមហេគឃ័រ និងក្រុមអ្នកស្រាវជ្រាវក្នុងការស្វែងរកនូវចំណុចរងគ្រោះ zero-day vulnerabilities ដើម្បីអភិវឌ្ឍនូវ Malware និង iPhone jailbreaks ។
ប្រភពនៃ Source Code នេះបង្ហាញឡើងសម្រាប់ iBoot— ដែលជាផ្នែកដ៏សំខាន់នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS ដែលទទួលខុសត្រូវសម្រាប់ការឆែកមើលទៅលើប្រព័ន្ធសុវត្ថិភាព និងការធានាទៅលើ version ដែលអាចជឿជាក់បានសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS នេះ។ វាហាក់ដូចជា BIOS សម្រាប់ទូរស័ព្ទ iPhone ដែលធានាថា kernel និង System Files ជាច្រើនទៀតកំពុងតែធ្វើការ Booted នៅពេលដែលអ្នកបើកទៅលើទូរស័ព្ទ iPhone នោះ។
iBoot code ចាប់ផ្តើមចែករំលែកនៅលើអនឡាញកាលពីប៉ុន្មានខែមុននេះនៅលើ Reddit ប៉ុន្តែនៅថ្ងៃនេះវាមានការដាក់បង្ហាញនៅលើ GitHub ។ ការបែកធ្លាយនៃ iBoot code បង្ហាញខ្លួនឡើងនៅលើ iOS 9 ហើយផ្នែកខ្លះនៃកូដនេះក៏ប្រើប្រាស់នៅលើ iOS 11 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ផងដែរ។
វាមានការកត់សម្គាល់ផងដែរថា សម្រាប់ iPhones និងឧបករណ៍ iOS ស៊េរីថ្មីជាច្រើនទៀតភ្ជាប់មកជាមួយនឹង Secure Enclave សម្រាប់ការការពារទៅលើបញ្ហាសក្តានុពលជាច្រើនដែលមានបែកធ្លាយនៅក្នុង iBoot source code ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅមិនទាន់អធិប្បាយទៅលើបញ្ហានៃការបែកធ្លាយនេះនៅឡើយទេ ប៉ុន្តែបញ្ហានៃកូដនេះក៏ត្រូវដោះស្រាយរួចមកហើយផងដែរ៕