ក្រុមអ្នកអភិវឌ្ឍទៅលើកម្មវិធី Bitmessage ត្រូវជូនដំណឹងអំពីកំហុសឆ្គង zero-day ដែលអាចប្រតិបត្តិការបញ្ជាពីចម្ងាយតាមរយៈកម្មវិធី PyBitmessage application នេះ។ Bitmessage គឺជាប្រូតូកូលទំនាក់ទំនង Peer-to-Peer (P2P) communications protocol ប្រើប្រាស់ដើម្បីធ្វើការផ្ញើនូវសារ Encrypted Messages ទៅកាន់អ្នកប្រើប្រាស់ជាច្រើន។ សម្រាប់ PyBitmessage គឺជា Client ផ្លូវការរបស់សេវាកម្មផ្ញើសារ Bitmessage messaging service ។
យោងទៅតាមក្រុមអ្នកអភិវឌ្ឍកម្មវិធី Bitmessage developers កំហុសឆ្គងនៃ zero-day សម្រាប់ប្រតិបត្តិការបញ្ជាកូដពីចម្ងាយដែលត្រូវគេដឹងថាជាកំហុសឆ្គងនស message encoding ដែលឆ្លងទៅកាន់ PyBitmessage version 0.6.2 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux, Mac និង Windows ។
បន្ថែមពីនេះទៀត ក្រុមហេគឃ័រមានគោលដៅក្នុងការវាយប្រហារទៅលើ Šurda ។ ចាប់តាំងពី Bitmessage មានកំហុសឆ្គងនោះ ក្រុមអ្នកវាយប្រហារអាចប្រើប្រាស់កំហុសឆ្គងនេះសម្រាប់ការបញ្ជាពីចម្ងាយដើម្បីស្វែងរកនូវ private keys សម្រាប់ Electrum bitcoin wallets ។ ក្រុមអ្នកអភិវឌ្ឍកម្មវិធី Bitmessage ក៏ធ្វើការដោះស្រាយទៅលើកំហុសឆ្គងនេះជាមួយនឹងការបញ្ចេញនូវ PyBitmessage version 0.6.3.2 ផងដែរ។
ដូច្នេះ ប្រសិនបើលោកអ្នកដំណើរការនូវ PyBitmessage ដែលមានកំហុសឆ្គងនេះ អ្នកអាចធ្វើការ Upgrade កម្មវិធី Software ទៅកាន់ version 0.6.3.2 ។ ចាប់តាំងពីកំហុសឆ្គងដែលឆ្លងទៅកាន់ PyBitmessage version 0.6.2 និងមិនមែនជាជំនាន់ PyBitmessage 0.6.1 ។ សម្រាប់ការស៊ើបអង្កេតទៅលើការវាយប្រហារនេះនៅតែបន្តនៅឡើយ៕