No More Ransom — សម្រាប់ធ្វើការ​ Decrypt ឯកសារដោយឥតបង់ថ្លៃ

0

ចាប់ផ្តើមដំណើរការក្នុងរយៈពេលតិចជាងមួយឆ្នាំ គម្រោង No More Ransom (NMR) បានបង្កើនសមត្ថភាពរបស់ខ្លួនជាមួយនឹងដៃគូថ្មីជាច្រើន ព្រមជាមួយនឹងការបន្ថែមនូវ decryption tools ជាច្រើនទៅនឹងយុទ្ធនាការសាកលប្រយុទ្ធប្រឆាំងទៅនឹងមេរោគចាប់ជម្រិត (ransomware)

ចាប់ផ្តើមដោយការចូលរួមគ្នារវាង ​Europol, Dutch National Police, Intel Security និង Kaspersky Lab, គម្រោងនេះគឺប្រយុទ្ធប្រឆាំងទៅនឹង ransomware (anti-ransomware) ដើម្បីជួយទៅដល់ជនរងគ្រោះដោយសារមេរោគនេះ​ធ្វើការសង្រ្គោះទិន្នន័យរបស់ពួកគេដោយមិន ចាំបាច់បង់ប្រាក់ទៅឲ្យឧក្រិដ្ឋជន។

វេបសាយនេះ មិនត្រឹមតែធ្វើការបង្ហាត់បង្ហាញទៅដល់អ្នកប្រើប្រាស់កុំព្យូទ័រក្នុងការការពារខ្លួនពីមេរោគចាប់ជំរិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបណ្តុំកម្មវិធី សម្រាប់ធ្វើការ decrypt ទៀតផង។

ចាប់ពីខែធ្នូមក មានជនរងគ្រោះប្រមាណជា ១០,០០០នាក់មកពីជុំវិញពិភពលោកមានលទ្ធភាពក្នុងការ decrypt ទៅលើឯកសារនានាដែលត្រូវបាន encrypted ដោយឧក្រិដ្ឋជនដោយមិនចាំបាច់ចំណាយប្រាក់អស់មួយសេនឡើយ ដោយការប្រើប្រាស់កម្មវិធីដែលដាក់នៅក្នុងវេបសាយនេះ។

បើតាមសិ្ថតិបានបង្ហាញថា អ្នកចូលទៅកាន់វេបសាយនោះភាគច្រើនមកពី ​Russia,the Netherlands, the U.S., Italy, និង Germany ។ មកដល់ពេលនេះ វេបសាយនេះមាន ១៤ភាសា ហើយមានកម្មវិធីសម្រាប់ដោះកូដ (decrypt) ចំនួន ៤០ ផ្សេងៗគ្នា។

គម្រោង No More Ransom នេះត្រូវបានចូលរួមដោយអង្គភាពថ្មីចំនួន ៣០ ដោយរួមមានទាំង Avast, CERT Polska and Eleven Paths (the Telefonica Cyber Security Unit) ដែលបញ្ជាក់ឲ្យយើងឃើញច្បាស់ថា បញ្ហានេះគឺកើតមានឡើងទូទាំងសកលលោកដែលទាមទារឲ្យយើងធ្វើការរួមគ្នា។ ថ្មីៗនេះក៏មានការចូលរួមពីសំណាក់ភ្នាក់ងារមានសមត្ថកិច្ចមានដូចជា Interpol, Australia, Belgium, Israel, South Korea, Russia, និង Ukraine ។

ចាប់តាំងពីខែធ្នូ ២០១៦ មក មានកម្មវិធីសម្រាប់ធ្វើការ decrypt ចំនួន ១៥ ថ្មីបន្ថែមទៀតត្រូវបានដាក់បញ្ចូលទៅក្នុងវេបសាយដោយអង្គភាពជាដៃគូ៖

– AVAST: Alcatraz Decryptor, Bart Decryptor, Crypt888 Decryptor, HiddenTear Decryptor, Noobcrypt Decryptor and Cryptomix Decryptor
– Bitdefender: Bart Decryptor CERT Polska: Cryptomix/Cryptoshield decryptor
– CheckPoint: Merry X-Mas Decryptor and BarRax Decryptor
– Eleven Paths: Telefonica Cyber Security Unit: Popcorn Decryptor.
– Emsisoft: Crypton Decryptor and Damage Decryptor.
– Kaspersky Lab: Updates on Rakhni and Rannoh Decryptors.

មកដល់ពេលនេះ វេបសាយមានជាភាសា English, Dutch, French, Italian, Portuguese, Russian, Finnish, German, Hebrew, Japanese, Korean, Slovenian, Spanish និង Ukrainian ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here