ហេគឃ័រដែលមិនធ្លាប់ធ្វើការហេគទៅលើអ្នកណាសោះទទួលនូវការកាត់ទោសជាប់ពន្ធនាគារ 33 ខែ

0

ហេគឃ័រម្នាក់ដែលត្រូវចាប់ខ្លួន និងរកឃើញថាមានកំហុសកាលពីឆ្នាំមុននេះគឺមិនមែនដោយសារតែគាត់ធ្លាប់ធ្វើការហេគទៅលើអ្នកណានោះទេ ប៉ុន្តែគាត់ធ្វើការបង្កើត និងលក់នូវមេរោគ Trojan ដែលជួយទៅលើឧក្រិដ្ឋជននៅលើអ៊ីនធើណិតនោះ។ ហេគឃ័រនេះត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេលជិត ៣ ឆ្នាំ។

Taylor Huddleston គឺជាហេគឃ័រដែលមានវ័យ ២៦ ឆ្នាំរស់នៅ Hot Springs, Arkansas ត្រូវចោទប្រកាន់ណោក្នុងខែកក្កដា ឆ្នាំ ២០១៧ អំពីការបង្កើត និងលក់នូវមេរោគ remote access trojan (RAT) ដែលមានឈ្មោះហៅថា NanoCore ទៅកាន់ក្រុមហេគឃ័រនៅក្នុងតម្លៃ $25 ។ Huddleston ត្រូវចាប់ខ្លួននៅក្នុងខែមីនាគឺមុនរយៈពេល 2 ខែដែលប៉ូលិស FBI ធ្វើការវាយឆ្មក់ទៅលើផ្ទះរបស់គាត់នៅក្នុង Hot Springs, Arkansas ។

នេះគឺជាករណីដ៏កម្ររបំផុតដែលក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក Department of Justice (DOJ) ចោទប្រកាន់ទៅលើអ្នកណាម្នាក់ដែលធ្វើការអភិវឌ្ឍ និងលក់ទៅកាន់ក្រុមឧក្រិដ្ឋជននៅលើប្រព័ន្ធអ៊ីនធើណិតនោះ។ Huddleston អះអាងទៅកាន់តុលាការថា គាត់បង្កើតនូវកម្មវិធី Software របស់គាត់ហើយវាត្រូវប្រើប្រាស់ដោយឧក្រិដ្ឋជននៅលើប្រព័ន្ធអ៊ីនធើណិតដែលល្មើសច្បាប់នោះ។ គាត់បង្កើតនូវមេរោគ NanoCore​នៅចុងឆ្នាំ ២០១២ សម្រាប់ធ្វើការតាមដានទៅលើសកម្មភាពរបស់ក្មេងៗនៅលើ Web ហើយគាត់លក់សម្រាប់សាលារៀន អាជីវកម្មពាក់ព័ន្ធទៅនឹង IT និងឪពុកម្តាយ។

ទោះជាយ៉ាងណាក៏ដោយ Huddleston លក់កម្មវិធី NanoCore RAT នៅក្នុងតម្លៃ $25 នៅក្នុងវេទិកានៃក្រុមហេគឃ័រចាប់ពីខែមករាឆ្នាំ ២០១៤ ដល់ខែកុម្ភៈ ឆ្នាំ ២០១៦ ។ បន្ទាប់មកគាត់ក៏លក់កម្មវិធីនេះទៅកាន់ក្រុមហ៊ុនផ្សេងទៀតនៅក្នុងឆ្នាំ ២០១៦ ផងដែរ។

NanoCore RAT ត្រូវប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនអ៊ីនធើណិតដែលមានការរំលោភបំពានយ៉ាងហោចណាស់ក៏ប្រទេសចំនួន ១០ ដែរ។ ជនរងគ្រោះដែលទទួលរងនូវការវាយប្រហារទ្រង់ទ្រាយធំគឺក្រុមហ៊ុនថាមពល Middle Eastern នៅក្នុងឆ្នាំ ២០១៥ នោះ។

ហេគឃ័រ Huddleston យល់ស្របជាមួយនឹងព្រះរាជអាជ្ញាថា កម្មវិធី NanoCore RAT គឺអាចប្រើប្រាស់ជា Plugins សម្រាប់៖

— ការលួចនូវទិន្នន័យសំខាន់របស់ជនរងគ្រោះនៅលើប្រព័ន្ធកុំព្យូទ័រដូចជាលេខសម្ងាត់ អ៊ីម៉ែល និងការផ្ញើសារដោយផ្ទាល់នោះ

— ការបញ្ជាពីចម្ងាយ និងការគ្រប់គ្រងទៅលើ Webcams នៅលើកុំព្យូទ័ររបស់ជនរងគ្រោះដើម្បីធ្វើចារកម្មទៅលើពួកគេ

— សមត្ថភាពក្នុងការមើល ការលុប និងការទាញយកនូវ Files

— ការចាក់សោរទៅលើ PCs ដែលឆ្លងមេរោគដើម្បីធ្វើការជំរិតទារប្រាក់

— ការប្រើប្រាស់ PCs ដែលឆ្លងមេរោគដើម្បីធ្វើការវាយប្រហារ denial of service (DDoS) attacks ទៅលើវេបសាយ និងសេវាកម្មស្រដៀងគ្នាជាច្រើនទៀត

នៅក្នុងខែកក្កដា លោក Huddleston ក៏ទទួលខុសត្រូវក្នុងការបង្កើត និងការចាប់ផ្តើមនូវប្រព័ន្ធមួយដែលមានឈ្មោះថា “Net Seal” ដែលត្រូវប្រើប្រាស់ដោយជនសង្ស័យម្នាក់ទៀតឈ្មោះថា Zachary Shames ដើម្បីធ្វើការលក់ទិន្នន័យ keylogger ។ Shames ប្រើប្រាស់នូវកម្មវិធី Net Seal ដែលឆ្លងនៅលើជនរងគ្រោះ ៣០០០ នាក់ចម្លងទៅកាន់កុំព្យូទ័រចំនួន ១៦០០០ គ្រឿងផងដែរ។ Huddleston ត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៣៣ ខែផងដែរនៅក្នុងការកាត់ក្តីនៅថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here