ក្រុមហ៊ុនបច្ចេកវិទ្យា Apple តែងតែធ្វើឱ្យខ្លួនវាមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការដោនឡូតនូវទិន្នន័យដែលក្រុមហ៊ុនធ្វើការប្រមូលពីអ្នកប្រើប្រាស់នោះ។ នៅថ្ងៃពុធនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដំណើរការវេបសាយ Data and Privacy website ដែលអនុញ្ញាតឱ្យអ្នកធ្វើការដោនឡូតនូវទិន្នន័យគ្រប់យ៉ាងដែលក្រុមហ៊ុនដឹងអំពីអ្នកដូចជាព័ត៌មានរបស់ Apple ID, ព័ត៌មានរបស់ឧបករណ៍ប្រើប្រាស់, សកម្មភាពនៅលើ App Store, ប្រវត្តិនៅលើ AppleCare, ទំលាប់នៃការទិញទំនិញអនឡាញហើយទិន្នន័យទាំងនេះគឺរក្សាទុកនៅក្នុង iCloud របស់អ្នក។
មុខងារស្រដៀងគ្នានេះផងដែរថ្មីៗនេះក៏ដំណើរការនៅលើ Facebook ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទាញយកទិន្នន័យទាំងអស់របស់ពួកគេមិនមែនត្រឹមតែអ្វីដែលពួកគេបង្ហោះនោះទេ ប៉ុន្តែវាមានព័ត៌មានដូចជា Facial Recognition និងទីតាំង Location ដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវជាមួយនឹងក្រុមហ៊ុន Cambridge Analytica នោះ។
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ដំណើរការមុខងារនេះដំណើរការសម្រាប់អ្នកដែលមានគណនីនៅក្នុងសហភាពអ៊ឺរ៉ុបរួមមានប្រទេស Iceland, Liechtenstein, Norway និង Switzerland ក្នុងការអនុវត្តន៍ទៅលើ General Data Protection Regulation (GDPR) ហើយវានឹងចូលជាធរមាននៅថ្ងៃទី 25 ខែឧសភានេះ។
យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានគម្រោងក្នុងការដំណើរការនូវមុខងារនេះនៅជុំវិញពិភពលោកនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ច្បាប់ GDPR មានគោលដៅក្នុងការផ្លាស់ប្តូរទាំងស្រុងនូវវិធីសាស្រ្តដែលកាលពីមុនក្រុមហ៊ុនគ្រប់គ្រងទៅលើទិន្នន័យរបស់អ្នកដោយអោយអ្នកប្រើប្រាស់គ្រប់គ្រងទិន្នន័យរបស់ពួកគេវិញ។ ច្បាប់នេះនឹងដំណើរការសម្រាប់ក្រុមហ៊ុនទាំងអស់ដែលប្រមូលទិន្នន័យរបស់ប្រជាជនរស់នៅអ៊ឺរ៉ុប។ GDPR នឹងជំនួសច្បាប់ British Data Protection Act 1998 ចាប់ពីថ្ងៃទី 25 ខែឧសភានេះតទៅ។
រដ្ឋាភិបាលក៏ជូនដំណឹងទៅកាន់ក្រុមហ៊ុនអាជីវកម្មជាច្រើនអោយធ្វើការផ្លាស់ប្តូរនូវគោលការណ៍របស់ខ្លួនអោយបានមុនថ្ងៃសុក្រនេះ បើមិនដូចនេះទេគេដឹងពិន័យទឹកប្រាក់ 22 លានដុល្លារអាមេរិក។ ដូចនេះ Apple ក៏សម្រេចចិត្តប្រាប់អតិថិជនរបស់ខ្លួនអំពីគោលការណ៍ថ្មីនេះ។
របៀបនៃការទាញទិន្នន័យរបស់អ្នក
អ្នកអាចធ្វើការទាញទិន្នន័យទាំងអស់របស់អ្នកជាមួយនឹងការចុច Clicks ងាយៗប៉ុណ្ណោះ។
- Login ចូលទៅក្នុង apple.com នៅលើ Mac, PC ឬ iPad របស់អ្នក
- ចុច Select នៅលើ Get started link ស្ថិតនៅក្រោម “Obtain a copy of your data” នៅក្នុង Manage your data
- អ្នកអាចចុចនៅលើ ‘Select All’ ដើម្បីធ្វើការដោនឡូតនូវអ្វីគ្រប់យ៉ាង ឬចុចធីកនៅលើប្រអប់នៃទិន្នន័យណាមួយដែលអ្នកចង់បានក្នុងការដោនឡូត។ ទិន្នន័យ iCloud Data គឺអាចមានទំហំធំ ហើយចំណាយពេលយូរក្នុងការដោនឡូត
- ក្រុមហ៊ុន Apple ធ្វើការបំបែកទិន្នន័យជាកញ្ចប់ដូចនេះវាមានទំហំចាប់ពី 1GB ដល់ 25GB ហើយអ្នកអាចធ្វើការជ្រើសរើសបាន
- ចុច Select ទៅលើទំហំដែលអ្នកត្រូវការ ហើយចុច ‘Continue’
ពេលនេះ ការទាញយករបស់អ្នកស្ថិតនៅក្នុងដំណើរការ ហើយក្រុមហ៊ុន Apple នឹងផ្ញើរអ៊ីម៉ែលមួយមកកាន់អ្នកនៅពេលដែល Files នេះអាចធ្វើការដោនឡូតបានហើយវាអាចចំណាយពេលដល់ទៅ 1 សប្តាហ៍។ ទិន្នន័យដែលអ្នកធ្វើការដោនឡូតហើយនោះនឹងធ្វើការលុបដោយស្វ័យប្រវត្តិនៅក្នុងរយៈពេល 2 សប្តាហ៍ក្រោយ។
នេះគឺជាទិន្នន័យដែលអ្នកអាចធ្វើការដោនឡូតបាន៖
- App Store, iTunes Store, iBooks Store and Apple Music activity
- Apple ID account and device information
- Apple Online Store and Retail Store activity
- AppleCare support history, repair requests and more
- Game Center activity
- iCloud Bookmarks and Reading List
- iCloud Calendars and Reminders
- iCloud Contacts
- iCloud Notes
- Maps Report an Issue
- Marketing subscriptions, downloads, and other activity
- Other data
- iCloud Drive files and documents
- iCloud Mail
- iCloud Photos