Pornhub ដំណើរការនូវ VPNhub – សេវាកម្ម VPN ឥតគិតថ្លៃ និងគ្មានដែនកំណត់

0

PornHub នៅតែចង់អោយអ្នកធ្វើការទស្សនានូវវីដេអូអាសអាភាសជាលក្ខណៈឯកជនភាព ហើយពេលនេះអ្នកអាចប្រើប្រាស់នូវរឿងនេះបានតាមរយៈសេវាកម្ម VPN បាន។ សម្រាប់ PornHub ដែលជាវេបសាយអាសអាភាសធំមួយអាចដំណើរការសេវាកម្ម VPN របស់ខ្លួននៅថ្ងៃនេះជាមួយនឹងការប្រើប្រាស់ Bandwidth ឥតគិតថ្លៃ និងគ្មានដែនកំណត់ក្នុងការជួយលោកអ្នកគេចចេញពីការចាប់បាននៅលើការឆែក Browsing នោះ។

វាមានឈ្មោះហៅថា  VPNhub ហើយសេវកម្ម VPN របស់ក្រុមហ៊ុន PornHub នេះគឺអាចដំណើរការបាននៅលើទូរស័ព្ទ និង Desktop ហើយវាដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, MacOS និង Windows ។ VPN ឬ Virtual Private Network អនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ជូនទិន្នន័យជាលក្ខណៈអានាមិកជៀសវាងការប្លុករបស់  ISP-level website  ឬការតាមដានទៅលើសកម្មភាពនៃការរុករករបស់អ្នកតាមរយៈការតភ្ជាប់នៅលើ Wi-Fi នោះ។

VPNhub សន្យាថាមិនធ្វើការរក្សាទុក ការប្រមូល លក់ ឬការចែករំលែកនូវព័ត៌មានរបស់អ្នកទៅកាន់ភាគីទី 3 នោះទេសម្រាប់ការធ្វើទីផ្សារ ផ្សព្វផ្សាយ ឬគោលដៅនៃការស្រាវជ្រាវអ្វីនោះទេ។ យ៉ាងណាមិញ នៅក្នុងគោលការណ៍ឯកជនភាព “How We Use Your Information” ក្រុមហ៊ុននិយាយថា ខ្លួនអាចធ្វើការលក់នូវទិន្នន័យណាដែលមិនមែនជាលក្ខណៈបុគ្គលបាន។

VPNhub អាចដំណើរការបាននៅក្នុងប្រទេសជាច្រើននៅលើពិភពលោកលើកលែងតែប្រទេសមួយចំនួនដូចជា Burma/Myanmar, Cuba, Iran, North Korea, Sudan និង Syria ដោយសារតែការហាមឃាត់ពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here