ប្រភពព័ត៌មានពី fortune ចុះផ្សាយថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៨
ការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកផ្តល់អនុសាសន៍ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រថា ម្ចាស់ routers សម្រាប់ការិយាល័យ និងតាមផ្ទះត្រូវតែ reboot វា ដោយសង្ឃឹមថានឹងកាត់បន្ថយការវាយប្រហារពីមេរោគដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលរុស្ស៊ី។
ភ្នាក់ងារ FBI រាយការណ៍ថា ពួកគេរឹបអូសម៉ាស៊ីន server ចម្លងមេរោគ ហើយការធ្វើ reboot ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីបិទមេរោគ។ ក្រុម Cybersecurity របស់ Cisco និយាយនៅថ្ងៃពុធថា យ៉ាងហោចណាស់ក៏មាន router ចំនួន 50000 ក្នុងចំណោម ៥៤ ប្រទេសរងផលប៉ះពាល់ពីមេរោគ ដែលគេស្គាល់ថា VPN Filter ។ គេរាយការណ៍ថា មេរោគ នេះកំណត់គោលដៅលើ Router ដែលប្រើប្រាស់តាមគេហដ្ឋាន និងការិយាល័យតូចៗ ហើយមេរោគនោះថែមទាំងអាចតាមដានចរាចរក្នុងតំបន់ និងបិទដំណើរការ Router និងធ្វើឲ្យ Router ខូច និងផ្តាច់អ្នកប្រើប្រាស់ចេញពីអ៊ីនធើណិត។
Router មកពីក្រុមហ៊ុន Linksys, Netgear, TP-Link, និង MikroTik ត្រូវគេរាការណ៍ថា មានចំណុចខ្សោយ។ ភ្នាក់ងារ FBI ណែនាំឲ្យអ្នកប្រើប្រាស់ reboot លើ routers របស់ពួកគេទាំងនៅផ្ទះ និងការិយាល័យ។ យោងតាមប្រភពរបាយការណ៍របស់ The Daily Beer បញ្ញាក់ឱ្យដឹងថា VPN Filter គឺជាផលិតផលរបស់ក្រុម “Sofacy Group” និង “Fancy Bear។ ក្រុមដដែល ត្រូវគេចោទចំពោះការ hack អ៊ីមែលពីគណៈកម្មាធិការជាតិប្រជាធិបតេយ្យនិងយុទ្ធនាការលោកស្រីហ៊ីឡារីគ្លិនតុននៅឆ្នាំ 2016 ដែលវាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ រដ្ឋាភិបាលរុស្ស៊ី។
យោងតាមប្រភពព័ត៌មានពី Ars Technica បញ្ចាក់ថា VPN Filter malware អាចចម្លងមេរោគអ៊ីនធើណេតបាន ព្រោះការឆ្លងលើកដំបូងវាអាចប្រើប្រព័ន្ធស្វ័យប្រវត្តិដើម្បីតម្លើងមេរោគ និងអាចតម្លើងមេរោគម្តងទៀតនៅដំណាក់កាលទី 2 ឬទី 3 ។ ភ្នាក់ងារ FBI រឹបអូសប្រព័ន្ធបញ្ជាគ្រប់គ្រងមួយមាន domain ឈ្មោះថា ToKnowAll.com មានន័យថាអ្នកវាយប្រហារទំនងជាត្រូវប្រើវិធីសាស្រ្តច្រើនដើម្បីចម្លងមេរោគចូលឧបករណ៍ឡើងវិញ ក្រោយពីអ្នក ប្រើប្រាស់ reboot ឧបករណ៍របស់ពួកគេ។ ការ Reboot នឹងជួយក្រុមរដ្ឋាភិបាលកំណត់ និងជួសជុលបញ្ហាមេរោគនៅទូទាំងពិភពលោកជាក់ស្តែងដោយការតាមដានការទំនាក់ ទំនងលើឧបករណ៍ចម្លងមេរោគ៕